រូបមន្ត​សម្អាតកាកសំណល់ពោះវៀនធំក្នុងពេលតែ ២សប្តាហ៏

ពោះវៀនធំ​មានតួនាទី​សំខាន់បំផុត​នៅក្នុង​រាងកាយមនុស្ស។ វាជួយ​រក្សាសមតុល្យទឹក​ក្នុង​សរីរាង្គ, គ្រប់គ្រង​ប្រព័ន្ធភាព​ស៊ាំ និងជួយដល់​ដំណើរការ​រំលាយអាហារ។ 
មុខងារ និង​សុខភាព​ពោះវៀនធំ​មានសារៈសំខាន់​បំផុត។ ប្រសិនបើ​មុខងារពោះវៀនធំ​ដណើរការ​មិនបាន​ត្រឹមត្រូវ ជាតិពុល​នឹងមិន​អាចកម្ចាត់​ចេញពីរាងកាយ​បានឡើយ ប៉ុន្តែផ្ទុយ​ទៅវិញ ជាតិពុលទាំងនោះនឹង​ត្រូវបាន​សរីរាង្គស្រូបយក​។
អាហារដែលទទួលទានចូលទៅ​ក្នុងរាងកាយ និងដំណើរ​ការរំលាយ​អាហារទាំងអស់​ត្រូវថយចុះ​ក្នុងរយៈពេល ២៤ម៉ោង។ បញ្ហាអាហារ​ដែលមិន​សម្បូរ​សារធាតុចិញ្ចឹម, វីតាមីន និង​អង់ស៊ីម​ចុះខ្សោយ​ដែលធ្វើឲ្យ​ដំណើរការ​រំលាយអាហារ​រហូតដល់ ៧០ម៉ោង។ លទ្ធផល​ចុងក្រោយ កាកសំណល់​នឹងកើនឡើង​នៅក្នុង​រាងកាយ។
ជំងឺទល់​លាមក​ជារោគសញ្ញាទូទៅ​បំផុតដែល​បញ្ជាក់​ថា មានកាក​សំណល់​នៅក្នុង​រាងកាយ។ នៅពេលអ្នក​មានជំងឺ​ទល់លាមក វាធ្វើឲ្យអ្នក​ពិបាកបត់​ជើងធំ ព្រោះ​មានការ​ឈឺចាប់។
 
រូបមន្ត​សម្អាតកាកសំណល់ពោះវៀនធំក្នុងពេលតែ ២សប្តាហ៏
រោគសញ្ញានៃ​ជាតិពុល​ក្នុងពោះវៀនធំ
- ប្រព័ន្ធភាព​ស៊ាំ
ចេញកន្ទួល​រមាស់លើស្បែក, បញ្ហាបំពង់​នោម, ឆ្លងមេរោគ​ក្នុងទ្វារមាស, ខ្សោយ​ប្រព័ន្ធភាពស៊ាំ
- អារម្មណ៏រសាប់រសល់
ការចងចាំខ្សោយ, ផ្លាស់ប្តូរអារម្មណ៏, ឆាប់ខឹង, ហត់នឿយ, តានតឹង។
- សុខភាព
ឈឺចាប់សាច់ដុំ និងសន្លាក់។
- រោគសញ្ញាក្នុងបំពង់រំលាយអាហារ
ឈឺពោះ, ការរំលាយអាហារមិនបានល្អ, ហើមពោះ, រាក, ទល់លាមក។
ដំណើរការលាងសម្អាតរាងកាយខាងក្នុងរយៈពេល ១០-១៦ថ្ងៃ
+ គ្រឿងផ្សំ៖
- ទឹកស្អាត ៣ដល
- ម្ទេសម៉ត់ ១/១០ស្លាបព្រាបាយ
- ទឹកស៊ីរ៉ូ ២ស្លាបព្រាបាយ
- ទឹកក្រូចឆ្មាស្រស់កន្លះគ្រាប់
+ វិធីធ្វើ៖
វិធីធ្វើថ្នាំនេះពិតជាងាយស្រួល​ណាស់។ អ្វីដែល​អ្នកត្រូវធ្វើគឺ លាយគ្រឿងផ្សំ​ទាំងអស់​បញ្ចូលគ្នា រួចទទួលទាន​យ៉ាងហោចណាស់​ឲ្យបាន ១០ថ្ងៃ, ៥-៨ដងក្នុង ១ថ្ងៃ។ 
ហើយ​ប្រេង​សំខាន់ៗក៏​អាចជួយកម្ចាត់ជាតិពុលចេញ​ពីសរីរាង្គយ៉ាង​មានប្រសិទ្ធិភាព​ផងដែរ។ សារធាតុចិញ្ចឹមនៅក្នុងប្រេងងាយនឹង​ជ្រាបចូលទៅក្នុង​កោសិកា។ ខាងក្រោមនេះ​ជាវិធីធ្វើ៖
+ គ្រឿងផ្សំ៖
- ប្រេងជីអង្កាម ១០ដំណក់ និងក្រូចឆ្មា
- ទឹកក្រូចឆ្មាស្រស់ ១ផ្លែ
+ វិធីធ្វើ៖
អ្នកត្រូវលាយ​ធាតុផ្សំខាងលើ​ទាំងអស់​ជាមួយទឹក ២.៥ ល ហើយទទួលទាន​វាក្នុងរយៈ​ពេល ២សប្តាហ៏៕
ដោយ៖ ដារ៉ា
ប្រភព៖ myfitmagazine

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • រូបមន្ត​សម្អាតកាកសំណល់ពោះវៀនធំក្នុងពេលតែ ២សប្តាហ៏