ជនសង្ស័យម្នាក់ ត្រូវ អ.ហ ចាប់ខ្លួន ពីបទលួច ទ្រព្យសម្បត្តិ

បន្ទាយមានជ័យ ៖ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជការ អ.ហ ខេត្តបានប្រាប់ឲ្យដឹង នៅព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ជនសង្ស័យម្នាក់ត្រូវបានកម្លាំងអាវុធហត្ថ ក្រុងប៉ោយប៉ែត ឃាត់ខ្លួន ក្រោយពីទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះ ឈ្មោះ ភ័ក្រ វុទ្ធា ភេទ ស្រី អាយុ ២៧ឆ្នាំ បច្ចុប្បន្ន រស់នៅ បន្ទប់ជួលស្ថិតក្នុងភូមិ/សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងទៅលើ ជនសង្ស័យឈ្មោះ វ៉ាង សំណាង ភេទ ប្រុស អាយុ ២២ឆ្នាំពីបទលួចទូរស័ព្ទដៃរបស់ខ្លួនម៉ាក អាយ ហ្វូន៦ (iphon 6plus)ពណ៌ខ្មៅ ចំនួន១គ្រឿង ប្រព្រឹត្តកាលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៥ វេលាម៉ោង ២០និង០០ នាទីនៅចំណុចមុខផ្សាររ៉ា ភូមិក្បាលស្ពាន១ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ។

លោក ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុ ធហត្ថ ក្រុងប៉ោយប៉ែត បានចុះធ្វើប្ រតិបត្តិការ ស្រាវជ្រាវ ឃាត់ខ្លួ នជនសង្ស័យឈ្មោះ វ៉ាង សំណាងនៅវេលាម៉ោង១៣និង០០នាទីថ្ងៃ ទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ហើយយកមកមូលដ្ឋានអាវុ ធហត្ថក្រុងដើម្បីធ្វើការសាកសួរ។
ក្រោយធ្វើការសាកសួរ របស់សមត្ថកិច្ចរួចមកជនសង្ស័យបានឆ្លើយសារភា ពថា ខ្លួនគេពិតជាបានលួច យកទូរស័ព្ ទដៃ ម៉ាក iphon 6plus របស់ជនរង្គ្រោះពិតប្រាកដមែនខណ: ពេលដែលជនរងគ្រោះ ដាក់ ទូរស័ព្ទក្នុងកន្រ្តោក់ ម៉ូតូហើយដើរចូលក្នុងបន្ទប់ជួល។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចអាវុ ធហត្ថ ខេត្តកំពុងកសាងសំណុំរឿងបញ្ ជូនទៅតុលាការ ចាត់ ការតាមនិតិវិធី ៕

ជនសង្ស័យម្នាក់ ត្រូវ អ.ហ ចាប់ខ្លួន ពីបទលួច ទ្រព្យសម្បត្តិ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត