ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានប៉ុនប៉ងចូលបំផ្ទុះគ្រាប់បែក នៅក្នុងកីឡដ្ឋានបារាំង តែត្រូវសន្តិសុខម្នាក់ រារាំងទាន់ពេល

បារាំង៖ ជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់​ បានព្យាយាមចូលទៅ បំផ្ទុះគ្រាប់បែក នៅកីឡដ្ឋាន ដែលមានផ្ទុកមនុស្សចំនួន ៨០ ០០០នាក់ តែបានត្រូវរារាំង ដោយសន្តិសុខម្នាក់។ 

មនុស្សប្រហែល ៨០ ០០០នាក់ បានកំពុងទស្សនា ការប្រកួតបាល់ទាត់រវាងក្រុមជំរើសជាតិបារាំង និងក្រុមជំរើសជាតិអាល្លឺម៉ង់ កាលពីថ្ងៃទី១៣ វិច្ឆិកា ២០១៥ នៅក្នុងកីឡដ្ឋាន Stade De France និងពួកគេបានលឺសំលេងផ្ទុះយ៉ាងខ្លាំង បន្ទាប់ពីការប្រកួតចាប់ផ្តើមបានត្រឹមតែ ១៥នាទីប៉ុណ្ណោះ។

សន្តិសុខម្នាក់ ឈ្នោះ Zouhier បាននិយាយថា គាត់បានប្រទះឃើញ អាវសំរាប់ផ្ទុកគ្រាប់បែកអត្តឃាត នៅពេលដែលគាត់ឆែកឆេរខ្លួន បុរសវ័យក្មេងម្នាក់ នៅមាត់ទ្វារច្រកចូលកីឡដ្ឋាន។ គាត់បន្តថា ជននោះចុចបំផ្ទុះគ្រាប់បែកអត្តឃាតដែលពាក់ជាប់នៅនឹងខ្លួនគេ ខណ:ពេលដែលរត់គេចចេញពីសន្តិសុខ នៅកន្លែងត្រួតពិនិត្យច្រកចូលកីឡដ្ឋាននោះ។

បើយោងតាមការបញ្ជាក់ពីប៉ូលីសបារាំងម្នាក់ បានឲ្យដឹងបន្ថែមថា ជនបំផ្ទុះគ្រាប់បែកអត្តឃាតនោះ មានគោលបំណង បំផ្ទុះនៅក្នុងកីឡដ្ឋាន ដើម្បីបង្កការភ្ញាក់ផ្អើល ឲ្យមានការរត់ជាន់គ្នា តែត្រូវសន្តិសុខយាមនៅមាត់ច្រកចូលរារាំង។ ប៉ូលីសបារាំងបន្តទៀតថា ជនបំផ្ទុះគ្រាប់បែក ជាបុរសជនជាតិបារាំងវ័យក្មេង គាំទ្រពួក ISIS និងជាបក្សពួករបស់ជនដែលបាន វាយប្រហារ និងសម្លាប់ជនស្លូតត្រង់ នៅទីតាំងសាលមហោស្រពតន្ត្រីផងដែរ៕

ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានប៉ុនប៉ងចូលបំផ្ទុះគ្រាប់បែក នៅក្នុងកីឡដ្ឋានបារាំង តែត្រូវសន្តិសុខម្នាក់ រារាំងទាន់ពេល
ជនបំផ្ទុះគ្រាប់បែកអត្តឃាត បានប៉ុនប៉ងចូលបំផ្ទុះគ្រាប់បែក នៅក្នុងកីឡដ្ឋានបារាំង តែត្រូវសន្តិសុខម្នាក់ រារាំងទាន់ពេល

ប្រភព៖

ដោយ៖ រិទ្ធីយ៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត