ម៉ោង​១០​ព្រឹកនេះ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទៅ​គោរព​វិញ្ញាណ​ក្ខន្ធ​​នៅ​ស្ថានទូត​បារាំង

រាជធានី​ភ្នំពេញ ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ នេះ នៅ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា ក្បែរ​រង្វង់​មូល​គល់​ស្ពាន​ជ្រោយចង្វារ​ប៉ែក​ខាងលិច នឹង​អញ្ជើញ​ទៅ​គោរព​វិញ្ញាណក្ខន្ធ​អ្នក​ស្លាប់ ក្នុង​ព្រឹត្តិការណ៍​អំពើ​ភេ​វរ​កម្ម​បំផ្ទុះ​គ្រាប់​នៅ​ក្រុងប៉ារីស​កាលពី​យប់​ថ្ងៃ​ទី​១៣ វិច្ឆិកា​កន្លង​មកនេះ ។

គួរ​បញ្ជាក់​ថា យោង​តាម​តុល្យការ​បណ្តោះអាសន្ន​ក្នុង​ការ​វាយប្រហារ​កាលពី​យប់​ថ្ងៃ​សុក្រ ទី​១៣ វិច្ឆិកា​នៅ​ក្រុងប៉ារីស បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​១២៩​នាក់ និង​របួស​៣៥១​នាក់ ក្នុង​នោះ​៨០​នាក់​រង​របួសធ្ងន់ ៕