គ្រឿង​ទេស​ដ៏ល្អ​ប្រណីត​សម្រាប់​សុខភាព​ អ្នកមិន​ធ្លាប់ដឹង​

ជាញឹកញយ​មនុស្ស​តែងគិតថា ​សារធាតុ​ប្រឆាំង​នឹងអុកស៊ី​ដកម្ម ​សម្រេច​បានទាំងស្រុង ​ពីផ្លែឈើ​ បន្លែ​ ស្ករសូកូឡា​ខ្មៅ ​ឬស្រា​ក្រហម ​ក៏ប៉ុន្ដែ​រុក្ខឱសថ ​និង​គ្រឿង​ទេស​ជាច្រើន ​ក៏មាននូវ​សារធាតុប្រឆាំង​នឹង​អុកស៊ីដ​កម្ម​ដ៏​សម្បូរ​បែប​ដែរ។​ គ្រឿង​ទេស​មិន​ត្រឹម​តែអាចបន្ថែម​រសជាតិ​ដល់អាហារ​ឱ្យឈ្ងុយ​ឆ្ងាញ់ពិសា​ប៉ុណ្ណោះទេ​ ប៉ុន្ដែវា​ថែមទាំង​ផ្ដល់គុណ​ប្រយោជន៍​ការពារ​ ប្រឆាំង​នឹងជំងឺមហារីក​ ជំងឺទឹកនោម​ផ្អែម​ ជំងឺបេះដូង ​អាការៈរលាក​ និងជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត។ ​ដូច្នេះ​សូមលោក​អ្នក ​ស្វែងយល់​បន្ថែម​ពីគុណប្រយោជន៍​ នៃគ្រឿង​ទេស​ទាំងអស់នេះ​ដូចខាងក្រោម​ តាមរយៈទំព័រ ​Cool News។​
គ្រឿង​ទេស​ដ៏ល្អ​ប្រណីត​សម្រាប់​សុខភាព​ អ្នកមិន​ធ្លាប់ដឹង​

១. ខ្ញី៖ ​ខ្ញីមាន​ផ្ទុកសមាសធាតុ​សំខាន់ៗ​ ជាច្រើន ​រួមទាំងសារធាតុ ​Gingerol ​ផងដែរ​ ដែលត្រូវ​បានមនុស្ស​ចាត់ទុកថា ​វាផ្ដល់​គុណប្រយោជន៍​ជាច្រើនដល់​សុខភាព ​ហើយបើ​យោង​តាម​ប្រសាសន៍​លោក ​Vandana ​Sheth, RDN ​បានឱ្យ​ដឹងថា”​ ខ្ញីត្រូវបាន​មនុស្ស​ប្រើ​ដើម្បី​ព្យាបាល​ជំងឺគ្រុន​ផ្ដាសាយ ​បញ្ហា​ក្រពះ​ពោះវៀន​ និងជំងឺ​ពុលឡាន”។​ លោក Sheth ​បានពន្យល់​ទៀតថា ​ការ​សិក្សា​ស្រាវ​ជ្រាវទៅ​លើ​សត្វ​ក៏បាន​បង្ហាញ​ឱ្យដឹង​ផងដែរថា ​ខ្ញីអាច​ការពារ​ជាលិកា ​និងសរីរាង្គ​របស់​មនុស្ស​យើង ​ពីការ​បំផ្លិ​ចបំផ្លាយ​របស់អុក​ស៊ីដកម្ម​ និង​ការពារការ​លូតលាស់​ជំងឺមហារីក។ ​ខ្ញីជាគ្រឿង​បន្ថែម ​ទៅក្នុងទឹកតែ ​ទឹកផ្លែ​ឈើក្រឡុក ​ធញ្ញជាតិ ​និង​ទឹកដោះ​គោ​ជូរ​ឱ្យមាន​ឱជា​រសឆ្ងាញ់​ពិសា។​
២. មើមរមៀត៖ ​គ្រឿង​ទេសពណ៌​លឿង​ដូចផ្លែក្រូចនេះ​ មានផ្ទុកសារធាតុ​ប្រឆាំង​នឹងអុកស៊ីដ​កម្មម្យ៉ាង​ឈ្មោះ ​Curcumin។ ​ការសិក្សា​ស្រាវ​ជ្រាវមួយ​ចុះផ្សាយ​នៅក្នុង ​ទស្សនាវដ្ដី​ជីវគីមីសាស្រ្ដ​កាលពីខែ​ ធ្នូ ​ឆ្នាំ ២០១១ ​បានណែ​នាំថា​ សារធាតុ​ Curcumin ​អាច​បង្រ្កាប ​ហ្សែន ​ដែល​ពាក់ព័ន្ធ​ក្នុង​ការវិវត្ដ ​និង​ការបន្ត​នៃជំងឺ​មហារីកសុដន់ ​ដោយ​ការបង្កើន​ប្រសិទ្ធភាព​ នៃការ​ព្យាបាល​ដោយ​ប្រើឱសថ ​និង​កាត់​បន្ថយ​ភាពស៊ាំ ​នឹង​ថ្នាំ។​

លោក​ Vandana Sheth ​អ្នកឯក​ទេសរបប​អាហារូបត្ថម្ភ​បាន​មានប្រសាសន៍ថា​ “នៅពេល​និយាយ​ដល់​ការបន្ថែម​មើម​រមៀត​ទៅ​ក្នុងរបបអាហារ​របស់អ្នក ​សូម​អ្នក​កុំរួញរាអី។ ​លោក​បន្ថែម​ទៀតថា “ ​មនុស្សមួយ​ចំនួន​តែង​​តែ​មិន​ដឹងថា​ គួរយក​មើមរមៀត​ទៅធ្វើម្ហូប​អ្វីនោះទេ​ ប៉ុន្ដែ​យើងអា​ចដាក់​បន្ថែមវា​ ទៅក្នុង​ប្រភេទអាហារបន្លែ ​ដើម្បី​ឱ្យ​មានរសជាតិ​ដូចការី”​។ វាជារឿង​ល្អ ​ក្នុងការ​កត់​ចំណាំថា ​រមៀតក្រៀម ​មាន​រស​ជាតិ​ឈួល​ខ្លាំង​ណាស់​ ដូច្នេះ​អ្នក​គួរដាក់​ចម្អិន​វាឱ្យឆ្អិន​ល្អ​បន្តិច ​មុនពេល​ទទូលទាន។​

៣. ក្រវាញ៖  ​ក្រវាញត្រូវ​បាន​មនុស្ស​សម័យ​បុរាណ ​ប្រើប្រាស់​ជាឱសថ​ព្យាបាល​ជំងឺក្រពះ​ជាច្រើនទ​សវត្សន៍​មកហើយ។ ​យោងតាម​ក្បួនឱសថ ​Ayurvedic​ បានឱ្យដឹងថា ​ក្រវាញ​នេះមានគុណ​សម្បត្ដិប្រឆាំង​ជាតិ​អាស៊ីដ​ក្នុងក្រពះ​ និង​ធ្វើឱ្យអាហារ​សម្បូរ​ជាតិខ្លាញ់​កាន់​តែងាយ​រំលាយ។​ ក្រវាញ​មានផ្ទុកនូវ​សារធាតុ  ​phytochemical cineole ​ដែលមានគុណ​សម្បត្ដិថ្នាំ​សម្លាប់​មេរោគ។​ លើសពី​នេះទៀត ​ក្រវាញមាន​ក្លិនឈ្ងុយ​ប្លែក​គួរ​ឱ្យ​ចង់ទទួលទាន ​ហើយ​ថែម​ទាំងធ្វើ​ឱ្យតែ ​Chai ​មានរសជាតិ​ឈ្ងុយ​ឆ្ងាញ់​ជាប់មាត់​ទៀតផង។​ ដើម្បី​កម្ចាត់​ក្លិនមាត់​មិ​នល្អ  ​ជួយឱ្យ​អាការៈ​ឈឺ​បំពង់ក​ឱ្យធូរស្រាល ​សូម​ដាក់បន្ថែម​ក្រវាញ​ទៅក្នុង​ទឹកតែ ​កាហ្វេ ​ភេសជ្ជៈ​សូកូឡាក្ដៅ ​និងទឹក​ដោះ​គោក្ដៅ។ ​នៅពេល​អ្នកដុតនំ ​អ្នកអាច​បន្ថែម​ម្សៅ​ក្រវាញ​ទៅ​ក្នុងនំខេក​ ធ្វើពីកាហ្វេ ​នំ ម៉ាស់ហ្វ៊ីន ​និងនំ Cookies។​
៤. ផ្កាក្ដាំងពួ៖ ​លោក ​Vandana Sheth​ អ្នកឯកទេស​របបអាហា​រូបត្ថម្ភ​បានមាន​ប្រសាសន៍ថា “​ផ្កាក្ដាំ​ពួ ​គឺជា​គ្រឿង​ទេសដ៏​មានអំណាច​ ដែល​សម្បូរ​ទៅដោយ​ សារធាតុ​ប្រឆាំង​នឹង​អុកស៊ីដកម្ម”។ ​ការសិក្សា​ស្រាវ​ជ្រាវ​កាល​ពីឆ្នាំ​ ២០១០ ​ចុះផ្សា​យ​នៅក្នុង​ទស្សនាវដ្ដី​អាហា​រូបត្ថម្ភ​បានចាត់​ចំណាត់​ថ្នាក់ផ្កាក្ដាំង​ពួរខ្ពស់​បំផុត ​ចំពោះសារធាតុ​ប្រឆាំង​នឹង​អុកស៊ីដកម្ម ​បើប្រៀប​ធៀប​ទៅនឹង​ រុក្ខឱសថ ​និងគ្រឿង​ទេសសាមញ្ញៗ​ដទៃទៀត។ ​ផ្កាក្ដាំង​ពួដ៏ឈ្ងុយ​នេះ ​អាច​ប្រើបាន​ជាប្រយោជន៍​ច្រើន​យ៉ាង ​ប៉ុន្ដែ​ជួនកាល​វាពិបាក​បន្ដិច​ដើម្បី​ដឹងថា​ តើ​គួរយក​វាទៅ​ដាក់​ក្នុងអាហារ ​ឬអាហារ​សម្រន់​តាម​របៀបណា។ ​លោក ​Sheth ​ណែនាំថា”​  សូមសាកល្បង ​ដាក់ប​បន្ថែម​ផ្កា​ក្ដាំង​ពួម៉ត់ ​ទៅ​ក្នុង​អាហារ​ដុត​ ឬទៅក្នុង ​Oatmeal​ របស់អ្នកជំនួស ​Cinnamon ​ឬខ្ញី”។​   ផ្កាក្ដាំង​ពួអាច​ដាក់​បន្ថែម​ទៅក្នុង​អាហារ ​ឬនំដុត ​ដូចជា ​នំម៉ាស់ហ្វីន ​នំបុ័ង ​និងនំ Cookies។​
៥. ច័ន្ទន៍គ្រិស្នា៖​ ច័ន្ទន៍គ្រិស្នា​អាច​ជួយ​រក្សាមា​ត់ធ្មេញ​របស់អ្នក ​ឱ្យមានសុខភាពល្អ​ មិនសូវ​ទៅទន្ដពេទ្យ​ញឹកញាប់។​ លទ្ធផលស្រាវជ្រាវ​បាន​ពីកម្មវិធី​ in Vitro test ​នៅ​ឯសាកលវិទ្យាល័យ Pavia ​ប្រទេសអ៊ីតាលី ​ចុះផ្សាយ​នៅ​ក្នុងអត្ថបទ​គំនិតថ្មីៗ ​ស្ដីពីជីវ​បច្ចេក​វិជ្ជាកាល​ពីឆ្នាំ ​២០១១ ​បង្ហាញថា ​សមាសធាតុ​ប្រឆាំង​បាក់តេរី​នៅក្នុងគ្រឿង​ទេស​ ឈ្មោះថា ​macelignan ​អាចកាត់​បន្ថយ​ការកពូន ​កំណក​បាក់តេរីតាមចន្លោះ​ធ្មេញ​បាន​ពាក់​កណ្ដាល​  និង​កម្ចាត់ចោល​មេរោគ​ដែល​បណ្ដាល​ឱ្យពុកធ្មេញ។ ​លើស​ពីនេះទៀត​ ច័ន្ទ​គ្រិ​ស្នា​អាច​កាត់​បន្ថយ​បញ្ហា​រំលាយ​អាហារដូចជា​ វិបត្ដិ​ពិបាករំលាយ​អាហារ ​និងជាតិ​ហ្គាស៕ ​
អត្ថបទ៖ ដេវីដ
​​​​​​​​​​​​​​​​​​​​​​