ប្រយ័ត្ន​ញៀន​ទឹក​«​តែ​»​ដោយសារ​វា​ជា​ថ្នាំ​បញ្ចុះលាមក​

Sanofi

​បើ​កើត​អាការ​ទល់លាមក ហើយ​ចង់​បំបាត់​អាការ​នេះ​គប្បី​រក​ទឹក​«​តែ​»​មក​ផឹក ។ តាម​ការស្រាវជ្រាវ​បាន​បង្ហាញថា នៅពេល​ផឹកទឹក​«​តែ​»​ញឹក ញាប់​ជាប្រចាំ​នឹង​ធ្វើឱ្យ​រាងកាយ​ញៀន​នឹង​សារជាតិ​ពី​ស្លឹក​«​តែ​» ហើយ​តែង​បន្ទោបង់​ពេល​ផឹកទឹក​«​តែ​» ហេតុនេះ​នៅពេលដែល​រាងកាយ​ទទួល​សារជាតិ​នេះ​យូរៗ​ទៅនឹង​នាំឱ្យ​ពោះវៀន​ខ្សោយ ពេលនោះ​រាងកាយ​មិនបាន​ធ្វើ​ការងារ​តាម​ទម្លាប់​ធម្មជាតិ​របស់​វា ។​

​អាក្រក់​ជាងនេះទៅទៀត​នៅពេល​ផឹកទឹក​«​តែ​»​ញឹកញាប់ វា​បង្ក​ឱ្យ​កើត​អាការ​ប្រឆាំងនឹង​ឱសថ​ថែម​ទៀតផង ។ យក​ល្អ​បើ​មិន​ចង់ឱ្យ​កើត​អាការ​បែប នេះ នៅពេល​ផឹកទឹក​«​តែ​»​រួច រក​ទឹក​ក្តៅ​ឧណ្ហៗ​ដែលជា​ទឹកស​មួយ​កែវ​ទៀត មក​ផឹក ក្រៅពីនេះ​ក៏ត្រូវ​រក​បន្លែ​ផ្លែឈើ និង អាហារ​ដែលមាន​កាក​ស​រ​សៃ​មក​បរិភោគ​ឱ្យបាន​ញឹកញាប់ និង ត្រូវ​រក​ពេល​ហាត់ប្រាណ​ដើម្បី​ជួយ​ដល់​ពោះ​​វៀន ព្រោះ​វា​នឹងមិន​ធ្វើឱ្យប៉ះពាល់​ដល់​ប្រព័ន្ធ​បញ្ចេញ​កាកសំណល់​ពី​រាងកាយ​នោះឡើយ ៕ដេប៉ូ


Related