Cech ​ចង់​លេង​ដោយ​គ្មាន​មួក​សុវត្ថិភាព តែ​គ្រូ​ពេទ្យ​ថា…


Cech ​ចង់​លេង​ដោយ​គ្មាន​មួក​សុវត្ថិភាព តែ​គ្រូ​ពេទ្យ​ថា…

Petr Cech ​អ្នកចាំទី​កាំភ្លើង​ធំ Arsenal បាន​​បង្ហើប​ឲ្យ​ដឹង​ថា ខ្លួន​ចង់​លេង​ដោយ​គ្មាន​មួក​ការពារ​សុវត្ថិភាព ​ប៉ុន្តែ​ត្រូវ​​បាន​គ្រូពេទ្យ​បដិសេធ​មិន​ឲ្យ​ធ្វើ​ដូច្នោះ។

 

Cech ​ចង់​លេង​ដោយ​គ្មាន​មួក​សុវត្ថិភាព តែ​គ្រូ​ពេទ្យ​ថា…

 

កីឡាករ​ជម្រើស​ជាតិ​សាធារណរដ្ឋឆេក ​តែង​តែ​ពាក់​មួក​​​​សុវត្ថិភាព​​ការពារ​ក្បាល​ជានិច្ច តាំង​ពី​រង​ការ​បែប​លលាដ៍ក្បាល ​កាល​ពី​លេង​នៅ​ Chelsea ពេល​ប៉ះ​ Reading ឆ្នាំ​២០០៦។ ប៉ុន្តែ​ Cech វ័យ​៣៣​ឆ្នាំ​ ​បាន​ប្រាប់​ថា ខ្លួន​ត្រូវ​បាន​គ្រូពេទ្យ​ មិន​ឲ្យ​ដោះ​ចេញ​ ព្រោះ​តែ​ហេតុផល​ធានា​រ៉ាប់រង ទោះ​បី​វា​​រំខាន​ដល់​ការ​ស្ដាប់​ក៏​ដោយ។

 

“ខ្ញុំ​នឹង​មាន​ទំនុក​ចិត្ត​​ជាង​មុន​ បើ​សិន​ជា​អាច​ដោះ​វា​ចេញ។ មិន​ថា​ អ្នក​ចូល​ចិត្ត​វា ឬ​អត់​ទេ មួក​ការពារ​សុវត្ថិភាព​​ប៉ះពាល់​ដល់​សំឡេង​ជុំ​វិញ​របស់​អ្នក។ ត្រចៀក​របស់​អ្នក​ត្រូវ​បាន​គ្រប ហើយ​ធ្វើ​​ឲ្យ​ការ​ឮ​កាន់​តែ​ពិបាក។ ប៉ុន្តែ​​គ្រូពេទ្យ បាន​ប្រាប់​ខ្ញុំ កុំ​ឲ្យ​ដោះ​វា​ចេញ។ បើ​ខ្ញុំ​ដោះ​ចេញ ខ្ញុំ​នឹង​មិន​ទទួល​បាន​ការ​ចំណាយ​ថ្លៃ​ធានា​រ៉ាប់រង​ទេ”។ Cech បាន​​បញ្ជាក់៕

 

-ចុចអាន៖ Welbeck ទម្លាយ​​របស់​សំខាន់​២ ដែលយក​​តាម​​​ខ្លួន ពេលទៅ​ Arsenal

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ mirror