ស្រទន់​មន្ត​ស្នេហ៍ (ភាគទី​៤២​)

ស្រទន់​មន្ត​ស្នេហ៍ (ភាគទី​៤២​)

ភាគ​ទី​៤២​

«បង!​ បង​ឯង​បិទ​ទូរសព្ទ​យូរ​ម៉េះ? ឥលូវ​នេះ​ប្អូន​បង​ឯង​មាន​រឿង​ហើយ​ ខោអាវ​នៅ​ក្នុង​ប្រអប់​ដែក​ត្រូវ​គេ​គាស់​លួច​យក​ទៅ​បាត់!»
ស្រទន់​ធ្វើ​មុខ​ងឿង​ឆ្ងល់ ​រក​គិត​អ្វី​ឱ្យយល់​ច្បាស់​លាស់​ក៏​សឹងតែ​គិត​មិន​ទាន់ ព្រោះ​តែ​ធានិត​មើល​ទៅ​ត្រហេបត្រហប​ពេក។ យល់​ចិត្ត​មេ​ក្រុម​ ធានិត​ក៏​និយាយ​ប្រាប់​បន្ថែម​៖
«គឺ​ខោអាវ​ប្រឡង​តួឯក​ឆោមគន់​នៅ​យប់​ស្អែក​ រ៉ូប​និង​ស្បែក​ជើង​ដែល​ DM​ កាត់​ឱ្យ ពេល​នេះ​ត្រូវ​គេ​លួច​បាត់​ហើយ!»

ស្រទន់​បើក​ភ្នែក​ធំៗ​ទាំង​ហួស​ចិត្ត​ ទាំង​ភ្ញាក់​ផ្អើល។ នាង​យល់​ច្បាស់​ថា​ ហេតុ​ភេទ​នេះ​កំពុង​រារាំង ​ពៅ ពណ្ណរី​ ក្នុង​ការ​សម្រេច​បំណង​ប្រាថ្នា​ចុង​ក្រោយ​ដែល​នឹង​ចូល​មក​ដល់​នៅ​ពេល​ ប៉ុន្មាន​ម៉ោង​ទៀត​នេះ។ ពេល​ដែល​មេ​ក្រុម​ស្រទន់​មន្ត​ស្នេហ៍​នៅ​មិន​ទាន់​វាចា​ថា​យ៉ាង​ណា​ ដេត ភូមិន្ទ​ ដែល​ដើរ​ចេញ​ពី​បន្ទប់​ប្រជុំ​​មក​តាម​ក្រោយ​ ក៏​បញ្ចេញ​យោបល់៖
«ឆែក​កាមេរ៉ា​មើល​ទៅ! ឃើញ​អ្នក​ណា​យក​ ប្រាប់​គេ​នោះ​ឱ្យយក​មក​វិញ​ភ្លាម​ បើ​មិន​អ៊ីចឹង​ទេ ទោះ​អ្នក​នោះ​ជា​បុគ្គលិក​ DM ​ថ្នាក់​ណា​ក៏​ដោយ បញ្ជូន​គេ​ទៅ​ឱ្យប៉ូលិស​ពី​បទ​ចោរ​កម្ម!»
ធានិត​ឆ្លើយ​តប​វិញ​យ៉ាង​រហ័ស​៖
«នៅ​បន្ទប់​ផ្លាស់​ខោអាវ​នោះ គ្មាន​កាមេរ៉ា​​​ទេ!»

ភូមិន្ទ​ទើប​តែ​នឹក​ឃើញ​ ហើយ​ក៏​ងក់​ក្បាល​ទទួល​ផ្ងក់ៗ។ ចំណែក​ស្រទន់​ងាក​ទៅ​សួរ​ធានិត៖
«ឥលូវ​ពណ្ណរី​នៅ​ឯ​ណា?»
«កំពុង​អង្គុយ​យំ​នៅ​ទី​នោះ​នៅ​ឡើយ!»
ស្រទន់​ងក់​ក្បាល​តិចៗ​ ហើយ​និយាយ​បន្ថែម៖
«អត់​អី​ទេ​អ៊ីចឹង! បង​ទៅ​រក​អេមី!»
ធានិត​ប្រញាប់ប្រញាល់​ទាញ​ដៃ​ស្រទន់​ទៅ​ម្ខាង​ ឆ្ងាយ​ពី ​ដេត ភូមិន្ទ​ ហើយ​ខ្សឹបខ្សៀវ៖
«បង​អេមី​អត់​បាន​មក​ធ្វើ​ការ​ទេ! ហើយ​… ហើយ​គាត់​ក្រែង​នៅ​ខឹង​បង​ឯង​អ្ហេះ?»
ស្រទន់​ទម្លាក់​ភ្នែក​សម្លឹង​ឥដ្ឋ​ ព្រោះ​នាង​កំពុង​រិះ​គិត​រក​មធ្យោបាយ ចំណែក​ ដេត ភូមិន្ទ​ និយាយ​មក​វិញ​ភ្លាម៖
«ចាំ​បង​ខល​ទៅ​គេ!»…

 

ចុចអានភាគទី​៤២​ទាំង​ស្រុង​!

 

ស្រទន់​មន្ត​ស្នេហ៍ (ភាគទី​៤២​)

 

ចុច Like Page ប្រលោមលោក Sabay ដើម្បី​ទទួល​បាន​រឿង​ថ្មីៗ