បុរស ៨ប្រភេទ​ដែល​នារីៗ​មិនគួរ​ស្រឡាញ់សោះ

ការសម្រេចិត្តជ្រើសរើសបុរសណាម្នាក់យកមកធ្វើជាគូជីវិតមិនមែនជារឿងលេងសើចនោះឡើយ ហើយប្រសិនបើអ្នកជ្រើសរើសខុសច្បាស់ជា​មាន​ការស្តាយក្រោយពេញមួយ​ជីវិត។ ដូច្នេះមុននឹងសម្រេចចិត្តធ្វើអ្វីមួយគួរតែគិតឲ្យបានវែងឆ្ងាយ ជាពិសេសត្រូវជៀសឲ្យឆ្ងាយពីបុរស ៨ប្រភេទនេះ។
 
បុរស ៨ប្រភេទ​ដែល​នារីៗ​មិនគួរ​ស្រឡាញ់សោះ
មនុស្សញៀន​នឹង​ជាតិស្រវឹង
អាចនិយាយបាន​ថា មនុស្សញៀន​នឹងជាតិស្រវឹង​អាចផឹកស្រា​ដូចជា​ផឹកទឹក។ មិនថា​ការទទួលទាន​ស្រា​ពេលចូលរួមក្នុងកម្មវិធី ឬទទួលទានស្រាក្នុង​បាទេ អ្នកនឹង​​ឃើញ​គាត់​កាន់​តែដបស្រា ហើយ​អ្នកប្រាកដ​ជាគ្មាន​ពេលអាច​និយាយ​ជាមួយគាត់​បាន​ឡើយ។
ស្ថិតក្រោម​បង្គាប់ម៉ែ
មុនពេល​អ្នកទាំងពីរ​អាចចេញ​ទៅក្រៅ​បាន គាត់ត្រូវ​សុំការ​អនុញ្ញាត​ពីម្តាយ​របស់គាត់​ជាមុនសិន។ ទោះបីជា​យ៉ាងណា បុរស​ដែលស្និតនឹង​គ្រួសារ​ជាសញ្ញាមួយ​ល្អ គាត់នឹង​មិន​អាច​ស្ថិត​ក្រោម​ការគ្រប់គ្រង​របស់​ម្តាយ និងគ្រួសារ​របស់​គាត់ឡើយ។
បុរសហ៊ឺហា
បុរសហ៊ឺហា ជាបុរស​ដែលមាន​ចំណង់​តណ្ហាខ្លាំង និងមាន​ភាពទាក់ទាញ​ខ្លាំងបំផុត។ ប៉ុន្តែត្រូវ​មាន​ការប្រុងប្រយ័ត្ន នៅពេល​អ្នកជ្រើសរើស​សេពគប់​នឹងបុរស​ហ៊ឺហាបែបនេះ។ ដំបូង​ឡើយ គាត់ហាក់បីដូចជា​គួរឲ្យ​ស្រឡាញ់ ប៉ុន្តែមនុស្ស​នេះកម្រនឹង​ស្រឡាញ់អ្នកណា​ពិតប្រាកដណាស់។

បុរសដែលតែងតែ​ដាច់យ៉ៃ
មនុស្សស្រី​គ្រប់រូបចង់​បានបុរស​ដែលប្រាក់​ចាយ​ឋិតថេរ។ ការសេព​គប់នឹងបុរស​ដែលពិបាក​រកលុយ អាច​បណ្តាលឲ្យ​កើត​មានជម្លោះនៅ​ថ្ងៃអនាគត។ ប្រសិនបើ​អ្នកចង់បាន​ស្នេហា​​អមតៈ កុំជ្រើសរើស​យកបុរស​ដែល​រកបាន​ត្រឹម​ម៉ាចាយខ្លួនឯង។
មនុស្សចូលចិត្ត​ពិធីជប់លៀង​យ៉ាងខ្លាំង
ពេលអ្នកជួប​គាត់​នៅក្នុង​បា ឃើញគាត់​រវល់តែ​ទៅទិញស្រា​ឲ្យគ្រប់​គ្នា។ បើទោះបីជា​គាត់ចូលចិត្ត​ភាពសប្បាយ​រីករាយ​ច្រើនក៏​ដោយ អ្នកពិតជា​មិន​អាច​ប្រាប់​គាត់​ឲ្យ​បញ្ឈប់​ទម្លាប់​ជប់​លៀង​បែបនេះ​បានដែរ។
ធ្វើអ្វីតាម​ចំណង់​ចំណូល​ចិត្តខ្លួនឯង
មិនថា វាជាការ​ស្លៀកពាក់​របស់​អ្នក, ការ​ដើរ ឬទំនាក់ទំនង​ជាមួយនឹង​អ្នកដទៃ បុរសម្នាក់​នេះតែងតែ​មានអ្វីនិយាយ​ជានិច្ច ហើយ​ជាធម្មតា​វាមិនមែន​ជារឿង​មួយល្អឡើយ។ គាត់​ជា​មនុស្ស​ទាមទារ, កញ្ជៀវ ហើយនៅ​ពេលអ្នក​មិនស្តាប់​តាម​គាត់ គាត់​នឹងខឹង។
ជាមនុស្ស​តាមស្អិត
គាត់តែងតែ​ផ្ញើសារ​មកអ្នក​ជារៀង​រាល់ថ្ងៃ។ មិនថា​ពេលណា​ទូរស័ព្ទរបស់​អ្នកភ្លឺទេ គាត់តែងតែ​និយាយពី​ប្រធានបទ​ដដែលៗ​កាលពី ៣ថ្ងៃមុន។
ធ្លាប់ក្បត់ស្នេហា
ប្រសិនបើអ្នក​មាន​ចង់បានដៃគូជីវិតដែលអាចរួមរស់នៅជាមួយគ្នា​ដោយក្តីសុខ គួរតែចៀស​វាងបុរស​ប្រភេទនេះ៕
ដោយ៖ ដារ៉ា
ប្រភព៖ femalenetwork

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • បុរស ៨ប្រភេទ​ដែល​នារីៗ​មិនគួរ​ស្រឡាញ់សោះ