Skype ផ្ដល់​​សេវាកម្ម​​ហៅ​ចេញ​ទៅលេខ​ដៃ​​ដោយ​​ឥត​គិត​ថ្លៃ ​​​នៅប្រទេស​បារាំង​


Skype ផ្ដល់​​សេវាកម្ម​​ហៅ​ចេញ​ទៅលេខ​ដៃ​​ដោយ​​ឥត​គិត​ថ្លៃ ​​​នៅប្រទេស​បារាំង​

ក្រុមហ៊ុន​ Skype ​កំពុង​​ចាប់​ផ្ដើម​ផ្ដល់​ជូន​នូវ​សេវាកម្ម​ហៅ​ចេញ​ទៅ​ញាតិ​មិត្ត​នៅ​ក្នុង​ប្រទេស​បារាំង​ដោយ​ឥត​គិត​ថ្លៃ​បន្ទាប់​ពី​កើត​មាន​សោកនាដកម្ម​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ​ ​ក្នុង​​ទីក្រុង​ប៉ារីស។

 

Skype ផ្ដល់​​សេវាកម្ម​​ហៅ​ចេញ​ទៅលេខ​ដៃ​​ដោយ​​ឥត​គិត​ថ្លៃ ​​​នៅប្រទេស​បារាំង​

 

ក្រុមហ៊ុន​បាន​បញ្ជាក់​ថា ​​អ្នក​ប្រើ​ប្រាស់​ដែល​មាន​គណនី​ Skype ​អាច​ធ្វើ​ការ​ហៅ​ចេញ​ទៅ​កាន់​លេខ​ដៃ​ និង​លេខ​លើ​តុ​នៅ​ក្នុង​ប្រទេស​បារាំង​បាន​ដោយ​មិន​គិត​ថ្លៃ​​ នៅ​​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ។

 

“ក្នុង​​​ព្រឹត្តិការណ៍​បំផ្លិច​បំផ្លាញ​ដែល​បាន​កើត​ឡើង​នា​ទីក្រុង​ប៉ារីស​​ ពួក​យើង​ចង់​ឲ្យ​មនុស្ស​រក្សា​ទំនាក់​ទំនង​គ្នា​ជា​​មួយ​នឹង​មិត្តភ័ក្ដិ​ ​ក្រុម​គ្រួសារ​ និង​អ្នក​រួម​អាជីព”។ ​​នេះ​ជា​ការ​ប្រកាស​របស់​ Skype កាល​ពី​ថ្ងៃ​ចុង​​សប្ដាហ៍​កន្លង​ទៅ។ គួរ​បញ្ជាក់​ថា​ ​ការ​ហៅ​ចេញ​នេះ​មិន​រាប់​បញ្ចូល​ ការ​ហៅ​ចេញ​ពិសេស​ សេវាកម្ម​ Premium និង​ ​លេខ​ដែល​មិន​មាន​ភូមិសាស្រ្ត​ (non-geographical) នោះ​ទេ។

 

ក្រុមហ៊ុន​ Skype មិន​បាន​បញ្ជាក់​ទេ​ថា ​ការ​ផ្ដល់​ជូន​នេះ​នឹង​បញ្ចប់​នៅ​ពេល​ណា​នោះ​ ហើយ​នេះ​ជា​ឱកាស​ល្អ​មួយ​សម្រាប់​អ្នក​ដែល​មាន​សាច់ញាតិ​​រស់​នៅ​ក្នុង​ប្រទេស​បារាំង៕

 

ចុច​អាន៖ តោះ​ រៀន​​ប្ដូរ​រូប​ Profile​ ដើម្បី​​បង្ហាញ​ពី​​ការ​កាន់​ទុក្ខដល់​អ្នក​ស្លាប់​ក្នុង​​ភេរវកម្មនៅ​​​ប៉ារីស​

 

Skype ផ្ដល់​​សេវាកម្ម​​ហៅ​ចេញ​ទៅលេខ​ដៃ​​ដោយ​​ឥត​គិត​ថ្លៃ ​​​នៅប្រទេស​បារាំង​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​ TechnoBuffalo

នាំមកជូនដោយ

Skype ផ្ដល់​​សេវាកម្ម​​ហៅ​ចេញ​ទៅលេខ​ដៃ​​ដោយ​​ឥត​គិត​ថ្លៃ ​​​នៅប្រទេស​បារាំង​