លោក O’Neill ជំរុញឲ្យអៀរឡង់បំពេញការឈ្នះកៅអីក្នុង Euro តាមរយៈការផ្តួលបូស្នីរាត្រីនេះ

លោក Martin O’Neill បាន​​ជំ​រុញ​​ឲ្យ​ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​​អៀរ​ឡង់​របស់​​លោក​បន្ត​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​ដែល​ពួក​​គេ​បាន​​ធ្វើ​ក្នុង​ពេល​ទទួល​បាន​លទ្ធ​ផល​ស្មើ ១-១ នៅ​លើ​ទឹក​ដី​ក្រុម​ជម្រើស​ជាតិ​បូ​ស្នី នៅ​ពេល​ដែល​​ពួក​គេ​ត្រូវ​បំពេញ​ការ​ប្រកួត​ជម្រុះ Euro ឆ្នាំ​២០១៦ វគ្គ playoff ក្នុង​ទីក្រុង Dublin នៅ​រាត្រី​នេះ​។ ក្រុម​របស់​លោក O’Neill បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង Zenica របស់​បូ​ស្នី កាល​ពី​ថ្ងៃ​សុក្រ ដើម្បី​ធ្វើ​ការ​ប្រកួត​នៅ​កីឡ​ដ្ឋាន Bilina Polje ដែល​ជា​​កន្លែង​​ដែល​ក្រុម​​ឈ្នះ​​កៅ​អី​​ទៅ​ប្រកួត Euro ជុំ​ផ្តាច់​ព្រ័ត្រ​គឺ​​​ជម្រើស​ជាតិ​វេលស៍ បាន​រង​បរា​ជ័យ ២-០ ក្នុង​ការ​ប្រកួត​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ជា​មួយ​នឹង​ការ​អវត្ត​មាន​តា​រា​ឆ្នើម​ដ៏​មាន​បទ​ពិសោធ​ជា​ច្រើន​ដូច​ជា​កីឡាករ Shay Given, John O’Shea, Jon Walters និង Shane Long និង​ស្រប​ពេល​កីឡាករ​ជា​ច្រើន​ទៀត​បាន​រង​ពិន័យ​កាត​លឿង ក្រុម​ជម្រើស​ជាតិ​អៀរ​ឡង់ មាន​ក្តី​សង្ឃឹម​ដ៏​ស្តួច​ស្តើង​។
1
ប៉ុន្តែ គ្រាប់​បាល់​ស៊ុត​​បញ្ចូល​ទី​​នៅ​នាទី ទី​៨១ របស់​ខ្សែ​​បម្រើ​ Robbie Brady រួម​ជា​មួយ​នឹង​ការ​ការ​​ពារ​យ៉ាង​រឹង​មាំ​ក្នុង​តំបន់​ការ​ពារ បាន​ធ្វើ​ឲ្យ​ពួក​គេ​​វិល​ទៅ​កាន់​កីឡ​ដ្ឋាន  Lansdowne Road ក្នុង​ទីក្រុង Dublin ជា​មួយ​នឹង​គ្រាប់​បាល់​ក្រៅ​ដី​ដ៏​​សំខាន់ បើ​ទោះ​បី​ខ្សែ​ប្រយុទ្ធ Edin Dzeko របស់​ក្រុម​ជម្រើស​ជាតិ​បូ​ស្នុី បាន​រក​គ្រាប់​បាល់​តាម​​ស្មើ​វិញ​ក៏​ដោយ​។ ខណៈ​ដែល O’Shea, Walters និង Long អាច​​នឹង​ចូល​លេង​វិញ​​នៅ​​រាត្រី​នេះ លោក O’Neill អ្នក​ចាត់​ការ​ទូទៅ​របស់​​អៀរ​ឡង់​ កំពុង​តែ​ស្ថិត​ក្នុង​ការ​ជឿ​ជាក់​ខ្ពស់​។ លោក O’Neill បាន​ឲ្យ​ដឹង​ថា៖ «គ្រប់​គ្នា​បាន​ចេញ​ពី​កីឡ​ដ្ឋាន​ទាំង​ភាព​​រឹង​មាំ ហើយ​​បើ​និយាយ​ពី​កីឡាករ​ផ្សេង​ទៀត​ដូច​ជា Glenn Whelan, Seamus Coleman, Marc Wilson សុទ្ធ​សឹង​បាន​គេច​ផុត​ពី​ការ​រង​ពិន័យ​​កាត​ក្រហម ហេតុ​នេះ វា​ពិត​ជា​​ដំណឹង​ដ៏​ល្អ​​»​។ អតីត​​ខ្សែ​បម្រើ​អន្តរ​ជាតិ​​អៀរ​ឡង់​ខាង​ជើង​រូប​ណេះ បាន​ប្រាប់​បន្ត​ថា៖ «យើង​មាន​​​ចំនួន​កីឡាករ​ជា​ច្រើន​​ក្នុង​ការ​ជ្រើស​រើស​ក្នុង​នោះ​រាប់​បញ្ចូល​ទាំង Jon Walters និង​ខ្សែ​ការ​ពារ John O’Shea​។ ខ្ញុំ​ត្រូវ​តែ​​ត្រួត​ពិនិត្យ​ទៅ​លើ Shane ផ​ងដែរ ប៉ុន្តែ រាល់​សារ​ទាំង​អស់​សម្រាប់​ខ្ញុំ​​ក្នុង​ពេល​ទាំង​មូល​នេះ មិន​ត្រូវ​បាន​​រាប់ប​ញ្ចូល​រូប​ខ្ញុំ​នៅ​​ពេល​នេះ​ឡើយ​»​។ ការ​ប្រកួត​នៅ​រាត្រី​​នេះ​នឹង​ចាប់​ផ្តើម​នៅម៉ោង​២:៤៥​ទៀប​ភ្លឺ​៕

ប្រភព​ព័ត៌មាន៖ Bangkok Post