លោក យ៉ែម បុញ្ញឫទ្ធិ បន្តបញ្ជាក់និងអះអាងថា លោក សម រង្ស៊ី នឹងមកដល់ទឹកដីកម្ពុជា នៅថ្ងៃសែ្អកពេលយប់

ភ្នំពេញ៖ លោក យ៉ែម បុញ្ញឫទ្ធិ មន្រ្តីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានថ្លែងអះអាង និងបញ្ជាក់ប្រាប់ ដើអម្ពិល នៅល្ងាចថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា លោក សម រង្ស៊ី នឹងមកដល់ទឹកដីកម្ពុជា នៅថ្ងៃសែ្អកវេលាម៉ោងប្រមាណ ១១យប់ ទី១៦ ខែវិចិ្ឆកា ឆ្នាំ២០១៥នេះ នាព្រលានយន្តហោះខេត្តសៀមរាប។

ឆ្លើយតបនឹងសំណួរថា តើសកម្មជន និងអ្នកគាំទ្រ អាចនឹងមានចំនួនប៉ុន្មានដែរនឹងទៅទទួលស្វាគមន៍លោក សម រង្ស៊ី, លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា មិនមានការរៀបចំណាមួយនោះទេ សកម្មជន និងអ្នកគាំទ្រ ទៅទទួលស្វាគមន៍គឺជាសិទ្ធិ និងចិត្តចង់របស់ពួកគេ, ហើយលោកក៏មិនអាចដឹងអំពីចំនួនប៉ុន្មានផងដែរ។

សូមជំរាបថា កាលពីម្សិលមិញ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងអះអាងនៅចំពោះមុខពលករខ្មែរជាច្រើននាក់ នៅតំបន់គីមហេ ជិតទីក្រុងភូសាន់ ប្រទេសកូរ៉េខាងត្បូងថា រូបលោកនឹងវិលទៅកាន់ប្រទេសកម្ពុជាវិញ ព្រោះកម្ពុជាជាស្រុកកំណើតរបស់លោក ដើម្បីសង្គ្រោះជាតិរបស់លោក។

លោក សម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះថា "កម្ពុជាជាស្រុកកំណើត និងមាតុភូមិរបស់ខ្ញុំ ខ្ញុំត្រូវតែចូលទៅវិញដាច់ខាត ដើម្បីសង្គ្រោះជាតិរបស់យើង ជំហររបស់ខ្ញុំគ្មានផ្លាស់ប្ដូរទេ"។ នេះបើយោងតាមវីដេអូរបស់លោក សម រង្ស៊ី បង្ហោះនៅលើ Facebook របស់លោកនាយប់ថ្ងៃសៅរ៍នេះ៕

លោក សម រង្ស៊ី៖ «កម្ពុជា ជាស្រុកកំណើត និងមាតុភូមិរបស់ខ្ញុំ ខ្ញុ...

លោក សម រង្ស៊ី៖ «កម្ពុជា ជាស្រុកកំណើត និងមាតុភូមិរបស់ខ្ញុំ ខ្ញុំត្រូវតែចូលទៅវិញដាច់ខាត»(កូរ៉េខាងត្បូង)៖ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងអះអាងនៅចំពោះមុខពលករខ្មែរជាច្រើននាក់ នៅតំបន់គីមហេ ជិតទីក្រុងភូសាន់ ប្រទេសកូរ៉េខាងត្បូងថា រូបលោកនឹងវិលទៅកាន់ប្រទេសកម្ពុជាវិញ ព្រោះកម្ពុជាជាស្រុកកំណើតរបស់លោក ដើម្បីសង្គ្រោះជាតិរបស់លោក។ លោក សម រង្ស៊ី បានថ្លែងយ៉ាងដូច្នេះថា «កម្ពុជាជាស្រុកកំណើត និងមាតុភូមិរបស់ខ្ញុំ ខ្ញុំត្រូវតែចូលទៅវិញដាច់ខាត ដើម្បីសង្គ្រោះជាតិរបស់យើង ជំហររបស់ខ្ញុំគ្មានផ្លាស់ប្ដូរទេ»។ នេះបើយោងតាមវីដេអូរបស់លោក សម រង្ស៊ី បង្ហោះនៅលើ Facebook របស់លោកនាយប់ថ្ងៃសៅរ៍នេះ។http://www.freshnewsasia.com/index.php/en/12557-2015-11-14-14-38-03.html

Posted by Fresh News on Saturday, November 14, 2015