Xiaomi Redmi Note 2 Pro​ ត្រូវ​​​​​អាជ្ញាធរ​​​ទទួល​​ស្គាល់​​គុណភាព​ ដាក់​បង្អួត​​លើ​វិប​​សាយ​​ខ្លួន​

Xiaomi Redmi Note 2 Pro​ ត្រូវ​​​​​អាជ្ញាធរ​​​ទទួល​​ស្គាល់​​គុណភាព​ ដាក់​បង្អួត​​លើ​វិប​​សាយ​​ខ្លួន​

Xiaomi Redmi Note 2 Pro​ ត្រូវ​បាន​គេ​ឃើញ​មាន​វត្ត​មាន​នៅ​លើ​គេហទំព័រ​របស់​អាជ្ញាធរ​ទទួល​ស្គាល់​គុណភាព​របស់​ប្រទេស​ចិន​កាល​ពី​ពេល​ថ្មីៗ​នេះ បន្ទាប់​ពី​​សម្បក​របស់​វា​បែក​ធ្លាយ​នា​ពេល​កន្លង​មក។ នេះ​​ស​​បញ្ជាក់​​ថា​ មិន​យូរ​ប៉ុន្មាន​ទៀត​​ទេ​ វា​នឹង​បង្ហាញ​ខ្លួន​នៅ​លើ​ទី​ផ្សារ​មិន​ខាន។

 

Xiaomi Redmi Note 2 Pro​ ត្រូវ​​​​​អាជ្ញាធរ​​​ទទួល​​ស្គាល់​​គុណភាព​ ដាក់​បង្អួត​​លើ​វិប​​សាយ​​ខ្លួន​

 

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ Xiaomi Redmi Note 2 Pro​ មាន​បំពាក់​នូវ​បន្ទះ​ឈីប​ប្រភេទ​ Mediatek MT6795 Helio X10​ ជា​មួយ​នឹង​អេក្រង់​ប្រភេទ​ FHD ​ទំហំ​៥.៥​អ៊ីញ​ និង​មាន​អង្គ​ចង​ចាំ​ទំហំ​​១៦GB​ និង​មាន​ Ram ទំហំ​២ GB​ ហើយ​ក៏​មាន​បំពាក់​នូវ​រន្ធ​កាស​ស្ដាប់​តន្ត្រី​ផង​ដែរ។ វិមាត្រ​របស់​វា​មាន​ទំហំ ១៤.៩៨ × ៧៥.៩៦ × ៨.៧៥ ​មិល្លីម៉ែត្រ​ និង​ទម្ងន់១៦៥ ​ក្រាម ដោយ​ភ្ជាប់​មក​ជា​មួយ​នឹង​ថ្ម​កម្លាំង​ ៣០៦០ ​មិល្លី​អំពែរ។

 

 

លើស​ពី​នេះ​ទៅ​ទៀត​ ​Redmi​ ​Note​ ​2​ ​Pro​ ​ក៏​បាន​បំពាក់​នូវ​ កាមេរ៉ា​ខាង​មុខ​ទំហំ​ ៥ MP ​និង​ ​កាមេរ៉ា​ខាង​ក្រោយ​ទំហំ​ ​១៣​MP។ Redmi​ ​Note​ ​2​ ​Pro​ ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិ​ការ ​Andriod ​5.0.1​ Lollipop​ ​។ តម្លៃ​​​អាច​ចាប់​ពី​១៥៨​ដុល្លារ​ឡើង៕

 

 

Xiaomi Redmi Note 2 Pro​ ត្រូវ​​​​​អាជ្ញាធរ​​​ទទួល​​ស្គាល់​​គុណភាព​ ដាក់​បង្អួត​​លើ​វិប​​សាយ​​ខ្លួន​

 

​ប្រែ​សម្រួល​៖ រដ្ឋ
ប្រភព៖ gsmarena

នាំមកជូនដោយ

Xiaomi Redmi Note 2 Pro​ ត្រូវ​​​​​អាជ្ញាធរ​​​ទទួល​​ស្គាល់​​គុណភាព​ ដាក់​បង្អួត​​លើ​វិប​​សាយ​​ខ្លួន​