ប៉ូលិស​ខណ្ឌដង្កោ ឃាត់ខ្លួន​មនុស្ស​៨​នាក់ ករណី​ជួញដូរ​គ្រឿងញៀន​

ភ្នំពេញ: មនុស្ស​ប្រុស​ស្រី ៨​នាក់ ត្រូវបាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ខណ្ឌដង្កោ ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ពាក់ព័ន្ធ​ករណី​ប្រើប្រាស់ និង​ជួញដូរ​គ្រឿងញៀន​។ ប្រតិ​ប​តិ្ត​ការបង្ក្រាប និង​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ បានធ្វើ​ឡើង កាលពី​ថ្ងៃទី​១៤ និង​ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ និង​នៅ​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
 
​លោក​អនុសេនីយ៍ទោ នៅ ទិ​ត្យ នាយផ្នែក​ព្រហ្មទណ្ឌ​ខណ្ឌដង្កោ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង ១១​និង​៤៥​នាទី ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៥ សមត្ថកិច្ច​យើង បាន​ចុះបង្ក្រាប​ទីតាំង ជួញដូរ​គ្រឿ​ញៀន​មួយកន្លែង ស្ថិតនៅ​ភូមិ​ភា សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ៤ នាក់ រួមមាន ១.​ឈ្មោះ អ៊ូ សារិន អាយុ​៣៨​ឆ្នាំ​, ២.​ឈ្មោះ សូ បណ្ឌិត អាយុ​២៣​ឆ្នាំ​, ៣.​ឈ្មោះ មុំ ចាន់​រតនា អាយុ​២០​ឆ្នាំ និង​៤.​ឈ្មោះ មុំ វណ្ណដា អាយុ​៣៦​ឆ្នាំ​។ បុរស​ជា​ជនសង្ស័យ​ទាំង ៤​នាក់​នេះ មាន​ទីលំនៅ នៅ​ភូមិ​ភា សង្កាត់​ប្រទះ​ឡាង ខណ្ឌដង្កោ​។ ក្នុងនោះ សមត្ថកិច្ច​យើង បាន​ដកហូត​វត្ថុតាង រួមមាន​៖ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា ចំនួន ៣ កញ្ចប់​តូច ស្មើនឹង​តម្លៃ​ជាង​៣០ ម៉ឺន​រៀល​។​

​លោកនាយ​ផ្នែក​ព្រហ្មទណ្ឌ ខណ្ឌដង្កោ​ដដែល បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ទទួលបាន​នូវ ចម្លើយសារភាព​ជនសង្ស័យ ខាងលើ កម្លាំង​សមត្ថកិច្ច​ជំនាញ ក៏បាន​ស្រាវជ្រាវ ឈានទៅដល់​ការបង្ក្រាប​ទីតាំង មួយកន្លែង​ទៀត នៅវេលា​ម៉ោង ៩​និង​៤០​នាទី ព្រឹក​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅក្នុង​ភូមិ​ព្រៃ​ស្ពឺ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ បាន​ម្នាក់ទៀត ឈ្មោះ ម៉ៅ មុំ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ដកហូត​បាន​សម្ភារៈប្រើប្រាស់ មួយចំនួន​នៅនឹងកន្លែង​។ បន្ទាប់មក នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដដែល សមត្ថកិច្ច​យើង បាន​បន្ត​ចុះទៅ​ក្នុងភូមិ​ព្រៃ​ពូ សង្កាត់​ចោមចៅ ឃាត់ខ្លួន​ជនសង្ស័យ ៣ នាក់​បន្ថែមទៀត រួមមាន ១.​ឈ្មោះ ឡឹម អា​ម៉ី ភេទ​ស្រី អាយុ​១៨​ឆ្នាំ​, ២.​ឈ្មោះ សុខ ចិន្តា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ (​អ្នក​ទាំងពីរ​ជាស​ង្សា​គ្នា​)​។ សមត្ថកិច្ច ក៏បាន​ដកហូត​គ្រឿងញៀន ក្រាម​ពណ៌​ស​ថ្លា ចំនួន​១៩​កញ្ចប់​តូច និង​សម្ភារៈប្រើប្រាស​មួយចំនួន​ផងដែរ និង​៣.​ឈ្មោះ ណុប ភា​និ​ត ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រៃ​ពូ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​

​លោក​អនុសេនីយ៍ទោ នៅ ទិ​ត្យ បាន​បន្តថា ដោយ​ទទួលបាន ការបញ្ជា​នឹង​ដឹកនាំ​ផ្ទាល់ ពី​អធិការនគរបាល​ខណ្ឌ​ដង្កោ លោក​វរសេនីយ៍ទោ ជឹម ស៊ីថា និង​មានការ​សម្រប សម្រួល​ពី ព្រះរាជអាជ្ញារង អម​អយ្យការ​សាលាដំបូង រាជធានី​ភ្នំពេញ​។ ជនសង្ស័យ​ទាំង​៨​នាក់ ខាងលើ ត្រូវបាន​ឃុំខ្លួន​ជា​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល ខណ្ឌដង្កោ រួម​នឹង​វត្ថុតាង​ថ្នាំញៀន​ជាច្រើន​កញ្ចប់ ដើម្បី​កសាង​សុំ​ណំ​រឿង បញ្ជូន​ទៅកាន់​តុលាការ​ផ្តន្ទាទោស​តាមច្បាប់​៕V​/S

ប៉ូលិស​ខណ្ឌដង្កោ ឃាត់ខ្លួន​មនុស្ស​៨​នាក់ ករណី​ជួញដូរ​គ្រឿងញៀន​