​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ នៅ​ស្រុក​ពញាឮ​

​កណ្តាល: អ្នកធ្វើដំណើរ​ដោយ​ម៉ូតូ​ម្នា​ក់បាន​ស្លាប់ និង​២​នាក់​ផ្សេងទៀត រងរបួស​ធ្ងន់ ដោយសារ​ឧបទ្ទវហេតុ គ្រោះថ្នាក់​ចរាចរណ៍ ម៉ូតូ​បុក​ជាមួយ​ម៉ូតូ នៅ​ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ខេត្តកណ្តាល កាលពី​វេលា​ម៉ោង ២២​និង​៥៥​នាទី ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​។​

​ប៉ូលិស​ចរាចរណ៍​ស្រុក​ពញាឮ បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែល​ស្លាប់ ឈ្មោះ តាក់ ហេង ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពែ ឃុំ​ជ្រៃ​លាស់ ស្រុក​ពញាឮ ។ ជនរងគ្រោះ ជិះ​ម៉ូតូ សេ​១០០​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ CQ-0387 ។ ចំណែក​អ្នករងរបួស​ធ្ងន់​២​នាក់  ម្នាក់​ឈ្មោះ រ៉េត សិទ្ធ ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ដំបូក​មាន​ល័​ក្ខ ឃុំ​ទំនប់​ធំ និង​អ្នករួមដំណើរ​ម្នាក់ទៀត ឈ្មោះ រស់ រ័ត្ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ នៅ​ភូមិ​ជាមួយគ្នា ។ ជនរងគ្រោះ​ទាំងពីរ​នាក់ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក CBR ពាក់​ស្លាក​លេខ​ភ្នំពេញ 1BU-1510 ។​

​សាក្សី​ក្បែរ​ន្លែ​ង​កើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ  មាន​ម៉ូតូ​២​ឝ្រឿ​ង បើកបរ​លើ​កំណាត់​ផ្លូវលំ ភូមិ​ស្លែង ឃុំ​ជ្រៃ​លាស់ ក្នុងទិសដៅ​បញ្ច្រាស់​គ្នា លុះដល់​ចំណុច កើតហេតុ បាន​បុក​គ្នា​ចំ​កណ្តាលផ្លូវ បណ្តាលអោយ​អ្នកបើកបរ ម៉ូតូ​សេ​១០០​កូរ៉េ ស្លាប់​នៅ​កន្លែងកើតហេតុ​។ ចំណែក​ម៉ូតូ​ម៉ាក CBR  បើកបរ​ដោយ​ឈ្មោះ រ៉េត សិទ្ធ រងរបួស​ធ្ងន់ និង​អ្នករួមដំណើរ​ឈ្មោះ រស់ រ័ត្ន រងរបួស​ធ្ងន់ ។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ចុះទៅ​វាស់វែង និង​ហៅ​រថយន្ត​សង្គ្រោះ ដឹក​ជនរងគ្រោះ ទាំង​២​នាក់ ទៅ​មន្ទីរពេទ្យ​។ ចំណែក​សព​ជនរងគ្រោះ ដែល​ស្លាប់ សមត្ថកិច្ច​បានប្រគល់​ជូន ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕V/S

​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ នៅ​ស្រុក​ពញាឮ​

​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ នៅ​ស្រុក​ពញាឮ​

​ម៉ូតូ​ពីរ​គ្រឿង បុក​គ្នា​ស្លាប់​ម្នាក់ របួសធ្ងន់​២​នាក់ នៅ​ស្រុក​ពញាឮ​