កម្ពុជា​-​អាមេរិក ធ្វើ​លំ​ហាត់ CARAT រួមគ្នា ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ ផ្នែក​សន្តិសុខ​លំហ​សមុទ្រ លើក​ទី​៦

ព្រះសីហនុ: កងទ័ពជើងទឹក សហរដ្ឋអាមេរិក និង​កងទ័ពជើងទឹក​កម្ពុជា បានចាប់ផ្តើម​លំ​ហាត់ សមយុទ្ធ​ប្រចាំឆ្នាំ លើក​ទី​៦ ស្តីពី​ការ​ហ្វឹក​ហ្វឹ​ន និង​ការ​សហប្រតិបត្តិការ ត្រៀម​ជាស្រេច លើ​ផ្ទៃ​ទឹក (CARAT) នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ដោយ​ធ្វើ​ពិធី​បើក នៅ​មូលដ្ឋាន​ជើង​ទឹក​រាម​។​

​នៅក្នុង​ឆ្នាំ​រយៈពេល​៦ ជាប់​គ្នា​របស់ លំ​ហាត់​សមយុទ្ធ ទ្វេភាគី CARAT នៅ​កម្ពុជា វា​នៅតែ​ជា​មធ្យោបាយ​ច្បាស់​មួយ សំរាប់​បង្កើន​នូវ កិច្ចសហប្រតិបត្តិការ សន្តិសុខ លំហ​សមុទ្រ ជាមួយ​កងទ័ពជើងទឹក​កម្ពុជា​។

​មន្ត្រី​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ បានឱ្យដឹងថា នាវា​កងទ័ពជើងទឹក សហរដ្ឋ អាមេរិក ពីរ​គ្រឿង ចូល​ចត​កំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុ នាវា​ទី​១ ឈ្មោះ USNS-Safeguard ជា​ប្រភេទ​នាវា T- ARS – 50 (Salvage Ship) មាន​ប្រវែង ២៥៥ ហ្វី​ត Bean ៥២ ហ្វី​ត ជម្រៅ​ទឹក ១៨ ហ្វី​ត កម្ពស់ ១១៧ ហ្វី​ត ទម្ងន់​ផ្ទុក ៣.២៨២ តោន​។ នាវា USNS-Safeguard ដឹកនាំ​ដោយ​លោក មេបញ្ជាការ ឈ្មោះ M. J. Wilson ក្នុងនោះ​មាន​មន្ត្រី​ស៊ីវិល ចំនួន ២៨ នាក់ និង​យោធា​ចំនួន ១៧ នាក់​។ នាវា USNS-Safeguard មាន​គម្រោង​ចាកចេញ​ពី ព្រះរាជាណាចក្រ​កម្ពុជា នៅ​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៥ ខាងមុខ​។​

​នាវា​ទី​២ ឈ្មោះ USS- Fort Worth ប្រភេទ LCS3 មាន​ប្រវែង ៣៨៩ ហ្វី​ត Bean ៥៩​ហ្វី​ត ជម្រៅ​ទឹក ១៥​ហ្វី​ត កម្ពស់​១០០​ហ្វី​ត ទម្ងន់​ផ្ទុក ៣.២៣០​តោន ដឹកនាំ​ដោយ​លោក មេបញ្ជាការ​ឈ្មោះ CDR. C. Brown មាន​មន្ត្រី ស៊ីវិល​ចំនួន ១៨​នាក់ និង​យោធា​ចំនួន ៨១​នាក់​។​

​ការ​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា កងទ័ពជើងទឹក​សហ​រដ្ឋ​អាមេរិក និង​កងទ័ពជើងទឹក កម្ពុជា​នឹងធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន CARAT ប្រចាំឆ្នាំ​រួមគ្នា និង​ធ្វើការ​ត្រួតពិនិត្យ​ផ្នែក​សន្តិសុខ ព្រមទាំង​ធ្វើការ​ផ្លាស់ប្តូរ បទពិសោធន៍ រវាង​កងទ័ពជើងទឹក នៃ​ប្រទេស​ទាំងពីរ​ផងដែរ​៕V​/S

កម្ពុជា​-​អាមេរិក ធ្វើ​លំ​ហាត់ CARAT រួមគ្នា ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ ផ្នែក​សន្តិសុខ​លំហ​សមុទ្រ លើក​ទី​៦

កម្ពុជា​-​អាមេរិក ធ្វើ​លំ​ហាត់ CARAT រួមគ្នា ព្រមទាំង​ធ្វើការ​ត្រួតពិនិត្យ ផ្នែក​សន្តិសុខ​លំហ​សមុទ្រ លើក​ទី​៦