​ប្រទះឃើញ សាកសព​ស្ត្រី ជនជាតិ​ម្នាក់ ត្រូវគេ​សម្លាប់ ក្នុង​នៅ​ផ្សារ ក្នុង​បូរី​ញូ​វ​ថោ​ន​

ភ្នំពេញ: ប្រជាពលរដ្ឋ បាន​ប្រទះឃើញ សាកសព​ស្ត្រី​ម្នាក់ បាន​ស្លាប់នៅក្នុង​បន្ទប់​ផ្សារ ក្នុង​បូរី​ញូ​វ​ថោ​ន បង្ក​ឲ្យ​ភ្ញាក់ផ្អើល​ដល់ប្រជាពលរដ្ឋ និង​រាយការណ៍ ទៅ​សមត្ថកិច្ច ឲ្យ​ចុះមក​ពិនិត្យ​។ ហេតុការណ៍​ប្រទះឃើញ​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង ៧ និង​៣០​នាទី​យប់ ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិត​ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ស្ត្រី​រងគ្រោះ ឈ្មោះ Chhen hua jing ភេទ​ស្រី អាយុ​២៥​ឆ្នាំ  មាន​ស្រុកកំណើត នៅ​ខេត្ត​ស៊ឺ​ឆួ​ន ប្រទេស​ចិន បច្ចុប្បន្ន ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។

​តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ ជនជាតិ​ចិន​ម្នាក់ ត្រូវបាន​គេ​ប្រទះ ឃើញ ដេកស្លាប់​ក្នុង​ថ្លុកឈាម ដោយមាន​ស្នាម​កាប់ចំនួន​បី​កាំបិត​ធំ ដែល​ករណី​ឃាតកម្ម​ដ៏​ឃោរឃៅ​នេះ​។​

​ក្រោយពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច និង​ជំនាញ បាន​ចុះមក​អន្តរាគមន៍ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ខ្លួន​សាកសព និង​ឃាត់ខ្លួន​ជនជាតិ​ចិន​ចំនួន​៥​នាក់ (​ប្រុស​២៣​នាក់ ស្រី​២​នាក់​) ជា​បណ្ដោះអាសន្ន ដើម្បី​សាកសួរ​។ ប៉ុន្តែ​លទ្ធផល​នៃ ការស្រាវជ្រាវ​បឋម មិនទាន់​ដឹង​នៅឡើយ​ទេ​៕V/S

​ប្រទះឃើញ សាកសព​ស្ត្រី ជនជាតិ​ម្នាក់ ត្រូវគេ​សម្លាប់ ក្នុង​នៅ​ផ្សារ ក្នុង​បូរី​ញូ​វ​ថោ​ន​