​មកពី​បុណ្យ​កឋិនទាន នៅ​វត្ត​ព្រែក​អំបិល វិញ ត្រូវ​ខ្យល់គ​ស្លាប់

​កណ្តាល: លោកតា​អាយុ​៧៨​ឆ្នាំ ម្នាក់ ជិះ​កង់​ត្រឡប់​មកពី បុណ្យ​កឋិនទាន នៅ​វត្ត​ព្រែក​អំបិល វិញ ត្រូវ​ខ្យល់គ​ស្លាប់ កាលពី​វេលា​ម៉ោង ១​រសៀល ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ផ្លូវជាតិ​លេខ​២១ ក្នុងភូមិ​ត្រើយ​ត្រឹ​ង្យ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ខេត្តកណ្តាល​។​

​លោកតា​រងគ្រោះ ឈ្មោះ ហង្ស យន់ អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ត្នោត​ញី ឃុំ​ខ្ពប ស្រុក​ស្អាង ខេត្តកណ្ដាល ។ តាម​សាក្សី បាន​និយាយថា មុនពេល​កើតហេតុ
​គឺ​លោកតា បានមក​បុណ្យ​កឋិនទាន នៅ​វត្ត​ព្រែក​អំបិល ហើយ​ចប់​បុណ្យ លោកតា យន់ ក៍​ត្រឡប់ទៅផ្ទះ​វិញ​។ ពេល​ជិះ​កង់​មកដល់​មុខផ្ទះ ឈ្មោះ ជ ក្នុងភូមិ​ត្រើយ​ត្រឹ​ង្យ ឃុំ​ព្រែក​អំបិល ស្រុក​ស្អាង ស្រាប់តែ​ប្រកាច់​ដួលទៅលើ​ដីស្លាប់​តែម្តង​។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ លោកតា ហ​ង្យ យន់ នេះ ស្លាប់​ដោយសា​ខ្យល់គ ។ កម្លាំង​មន្ត្រី ជំនាញ​បច្ចេកទេស​ស្រុក និង​ប៉ុស្តិ៍ បាន​ពិនិត្យ ពុំមាន​ស្នាក​ស្នាម​អ្វី បានប្រគល់​សាកសព ជូន​ក្រុមគ្រួសារ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕V​/S

​មកពី​បុណ្យ​កឋិនទាន នៅ​វត្ត​ព្រែក​អំបិល វិញ ត្រូវ​ខ្យល់គ​ស្លាប់

  • ​មកពី​បុណ្យ​កឋិនទាន នៅ​វត្ត​ព្រែក​អំបិល វិញ ត្រូវ​ខ្យល់គ​ស្លាប់已关闭评论
  • 204 views
  • Hide Sidebar
    A+
Publish on:2015/11/16  Category:ក្នុងស្រុក