​ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម ធ្វើ​ឲ្យ​កក្រើក​អ៊ី​អន​ម៉​ល​

ភ្នំពេញ: ពន្លក​តារា​ពីរ​ដួង ដែល​ទើបតែ​បញ្ចប់​បេសកម្ម ប្រយុទ្ធ​យ៉ាង​ស្វិតស្វាញ រហូតដល់​វគ្គ​ផ្តាច់​ព្រ័ត ក្នុង​កម្មវិធី​លំដាប់​ពិភពលោក Cambodian Idol លោក ម៉ៅ ហា​ជី និង លោក សៅ ឧ​ត្ត​ម បានធ្វើ​ឲ្យ​មាន​សម្លេង​ហ៊ោ​ក​ញ្ច្រៀ​វ អឺងកង​ពី សំណាក់​អ្នកគាំទ្រ រាប់រយ​នាក់ នៅក្នុង​ផ្សារ​ទំនើប អ៊ី​អន​ម៉​ល កាលពី​ល្ងាច ថ្ងៃទី​១៣ វិច្ឆិកា ក្នុង​កម្មវិធី​ដាក់​បង្ហាញ ភ្លក្ស​រសជាតិ ណេ​ស​កាហ្វេ​កំប៉ុង របស់​ក្រុមហ៊ុន​ណេ​ស​ត្លេ​។

​ម៉ៅ ហា​ជី បាន​លើកយក​បទ "​ប្រពន្ធ​ខ្ញុំ យំ​នឹក​សង្សារ​" គ្រាន់តែ​បទ​ភ្លេង​បន្លឺឡើង បានធ្វើ​ឲ្យ​អ្នកគាំទ្រ ដែល​កំពុងតែ​ភ្លក្ស​រសជាតិ ណេ​ស​កាហ្វេ ស្រែក​ហ៊ោ លាយឡំ​នឹង​រសជាតិ​ថ្មី នៃ​ណេ​ស​កាហ្វេ​ផង បានធ្វើ​ឲ្យ​កម្មវិធី​ឮ​តែ​សម្លេង​ហ៊ោ និង​ស្នូរ​ទះដៃ​។

​ជាមួយនឹង​ភាព​ត្រជាក់ ណេ​ស​កាហ្វេ រឹតតែ​ធ្វើ​ឲ្យ រសជាតិ​កាន់តែ មាន​រសជាតិ​ឈ្ងុយឆ្ងាញ់ ដោយមាន​បី​រសជាតិ​ផ្សេងៗ​គ្នា តាម​ចំណង់​ចំណូលចិត្ត របស់​អតិថិជន គឺ ណេ​ស​កាហ្វេ អេស​ស្ព្រែ​សូ​រ៉ូ​ស សម្រាប់​អ្នក​ដែល​ចូលចិត្ត កាហ្វេ​រសជាតិ​ដើម ឈ្ញុ​យ​ឆ្ងាញ់ ណេ​ស​កាហ្វេ​ឡា​តេ សម្រាប់​អ្នក​ដែល​ចូលចិត្ត កាហ្វេ​ទឹកដោះគោ​ច្រើន និង​ណេ​ស​កាហ្វេ​ដាក​រ៉ូ​ស សម្រាប់​អ្នក​ដែល​ចូលចិត្ត កាហ្វេ​ចាស់​។​

​សូមបញ្ជាក់ថា កម្មវិធី​ចែកជូន​ផលិតផល ណេ​ស​កាហ្វេ​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​១៣ ខែវិច្ឆិកា ២០១៥ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៥ នៅតាម​ទីផ្សារ សាលារៀន និង​កន្លែង​កម្សាន្ត​នានា នៅ​ទីក្រុង​ភ្នំពេញ ក៏ដូចជា​តាម​បណ្តា​ខេត្ត ក្រុង​សំខាន់ៗ ផងដែរ​៕V/S

​ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម ធ្វើ​ឲ្យ​កក្រើក​អ៊ី​អន​ម៉​ល​

​ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម ធ្វើ​ឲ្យ​កក្រើក​អ៊ី​អន​ម៉​ល​

​ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម ធ្វើ​ឲ្យ​កក្រើក​អ៊ី​អន​ម៉​ល​

​ម៉ៅ ហា​ជី និង សៅ ឧ​ត្ត​ម ធ្វើ​ឲ្យ​កក្រើក​អ៊ី​អន​ម៉​ល​