បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី

ប៉ារីស៖ ប្រទេសបារាំង បានបញ្ចេញកំដៅពីក្នុងខ្លួនតាមរយៈការវាយប្រហារតបទៅលើ​​បន្ទាយក្រុម ISIS នៅក្នុង​ប្រទេសស៊ីរី ក្រោយពេលក្រុមនេះ បានវាយប្រហារកណ្ដាលក្រុងប៉ារីស ស្លាប់មនុស្ស ១៣២នាក់ និងរបួសជាច្រើននាក់។

ក្រសួងការពារជាតិបារាំង បានឲ្យដឹងថា យន្តហោះចម្បាំងចំនួន ១០គ្រឿងទៅកម្ទេច​មូលដ្ឋានទ័ពរបស់ក្រុម ISIS ដែលកំពុងឈរជើងនៅក្នុងប្រទេសស៊ីរី ដែល​កិច្ចប្រតិបត្តិការ​នេះ ធ្វើឡើងដើម្បីសងសឹងដល់ក្រុម ISIS ដែលបានបាញ់ និងបំផ្ទុះគ្រាប់បែកនៅកណ្ដាលក្រុងប៉ារីស កាលពីថ្ងៃ​សុក្រកន្លងទៅនេះ។

នៅថ្ងៃនេះផងដែរ ប៉ូលិសបារាំងបានបង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី មានឈ្មោះថា Salah Abdeslam អាយុ ២៦ឆ្នាំ ដោយបានអះអាងថា ជននេះ «មានគ្រោះថ្នាក់» ដូច្នេះ​ចូលប្រុងប្រយ័ត្ន ហើយបើសិនជាឃើញសូមផ្ដល់ព័ត៌មានដល់សមត្ថកិច្ច ព្រោះ​ជន​នេះបានប្រើប្រាស់រថយន្តបើកបុកប៉ុស្ដិ៍ត្រួតពិនិត្យ និងបម្រុងឆ្លងដែន៕
បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី

បារាំង បញ្ចេញយន្តហោះចម្បាំង ១០គ្រឿងទៅកម្ទេចក្រុម ISIS នៅស៊ីរី និងព្រមទាំង​បង្ហាញអត្តសញ្ញាណជនសង្ស័យថ្មី

Like this:

Like Loading...