អាការៈ និង​រោគសញ្ញា​នៃជំងឺគ្រួស​ក្នុង​តម្រងនោម​ដែល​អ្នក​គួរដឹង

ជាធម្មតា គ្រួស​ក្នុងតម្រងនោម​កើតឡើងមកពី​ការ​អត់ទ្រាំមិនព្រមបញ្ចេញនោម បណ្តាលឲ្យ​កើតជា​ដុំគីស​រឹង ទីបំផុត​ក្លាយ​ជាដុំគ្រួស។ ជាទូទៅ បញ្ហា​នេះ​កើត​មាន​ចំពោះ​មនុស្ស​ក្នុង​ចន្លោះអាយុ ២០ឆ្នាំ និង ៤០ឆ្នាំ។ ទំហំ និងរូបរាង​របស់​ដុំគ្រួស​អាចមាន​លក្ខណៈខុសៗគ្នា។
មុខងារ​របស់​តម្រង​នោម គឺ​ត្រូវកម្ចាត់​សារធាតុពុល និង​កាកសំណល់​ចេញពីក្នុង​រាងកាយ ហើយ​លាងសម្អាត​សរីរាង្គ​តាមរយៈ​ទឹកនោម។ ទឹកនោម​ចេញ​ពីតម្រង​នោម​តាមរយៈ​ប្លោក​នោម ហើយ​ទីបំផុតចេញ​មកក្រៅ​រាងកាយ។ ប្រសិនបើជា​តិពុល​មិនបាន​កម្ចាត់​ចេញពីរាងកាយ​ឲ្យបាន​ត្រឹមត្រូវ​ទេនោះ វានឹងក្លាយ​ជាដុំគីស​តូចៗ​ដែល​ក្រោយ​មកក្លាយ​ជា​ដុំគ្រួស។
 
អាការៈ និង​រោគសញ្ញា​នៃជំងឺគ្រួស​ក្នុង​តម្រងនោម​ដែល​អ្នក​គួរដឹង
ឈឺតម្រងនោម
ប្រសិនបើ​មាន​ដុំគ្រួសក្នុង​តម្រងនោម​មែន វាអាច​បណ្តាលឲ្យ​មានការ​ឈឺចាប់ញឹកញាប់​នៅក្នុង​ពោះ។ វាត្រូវបាន​គេចាត់ទុក​ថា ជាការឈឺចាប់​មួយខ្លាំង​បំផុតកើត​ឡើងភ្លាមៗ។ ហើយ​ក៏អាច​បណ្តាលឲ្យ​ឈឺចាប់​ត្រង់ក្រលៀន, ប្រដាប់​ភេទ ឬខ្នង​ផងដែរ។
ចុកតម្រងនោម
ការឈឺចាប់នេះ​អាចកើតឡើង​សារជាថ្មីម្តងទៀត។ ដុំគ្រួសបាន​ចូលទៅដល់​តម្រ​ងនោម បណ្តាលឲ្យ​បែកញើស និងមិនអាច​អត់ទ្រាំនឹងការឈឺចាប់​បាន អាចធ្វើឲ្យអ្នក​ឈឺចាប់។
ឈាមក្នុង​ទឹកនោម
អាការៈមួយប្រភេទទៀត​នៃជំងឺគ្រួសក្នុងតម្រងនោម គឺ​មានវត្តមាន​ឈាមក្នុង​ទឹកនោម។ ទឹកនោម​មានពណ៌ផ្កាឈូក​ ឬក្រហម​កើតឡើង​ដោយសារ​ការ​កកិតរវាង​ដុំគ្រួស នឹងតម្រង​នោម។
ឆ្លង​មេរោគ
គ្រួសក្នុងតម្រងនោម​បង្ហាញពីការឆ្លងមេរោគ​ក្នុងបំពង់នោម, គ្រុនក្តៅ និងការឈឺចាប់​ក្នុងពេល​កំពុងនោម។
សម្គាល់មើល​ការឈឺចាប់
ប្រសិនបើអ្នក​មិនច្បាស់ថា អ្នកមានជំងឺគ្រួសក្នុង​តម្រងនោម ឬក៏អត់ ព្យាយាម​វិភាគនៅពេលកា​រឈឺចាប់​កើតឡើង។ ជាធម្មតា ការឈឺចាប់កើតឡើង​នៅពេលព្រឹក ព្រោះ​មនុស្ស​មិនបាន​នោមអស់រយៈពេល​ពេញមួយ​យប់។
អាការៈដំបូងនៃជំងឺគ្រួស​ក្នុងតម្រងនោម
ឧស្សហ៏ឈឺចាប់​ពេលនោម។ ជាទូទៅ វាធ្វើឲ្យអ្នក​នោមញឹក ឬនោម​ចេញ​មកតិច។
ចង់ក្អួត និង​ក្អួតចង្អោរ
បញ្ហានេះ​កើតឡើង​ដោយសារ​រាងកាយ​អសមត្ថភាព​មិនអាច​បញ្ចេញ​កាកសំណល់​បាន។ នៅពេលមុខងារ​តម្រងនោម​ដំណើរការ​មិនបាន​ស្រួល, រាងកាយ​ព្យាយាម​កម្ចាត់​ជាតិពុល​ចេញតាម​រយៈការក្អួត។
ទឹកនោម​គ្មានពណ៌, មានក្លិនអាក្រក់ ហើយ​ល្អក់។ ទឹកនោមធុំ​ក្លិនមិន​ល្អ ឬមាន​ពណ៌ខុសប្រក្រតី​ជាសញ្ញា​នៃសារធាតុពុល និងសារធាតុគីមី​ច្រើន​នៅក្នុង​រាងកាយ។ ពិបាក​ទាំងការ​អង្គុយ និង​ការ​គេង។ ជាធម្មតា នេះបណ្តាល​មកពីដុំគ្រួសធំ។ ការឈរ​ផ្តល់ភាពងាយស្រួលបាន​ច្រើន។ ប្រសិនបើ​អ្នកប្រឈមមុននឹង​អាការៈទាំងអស់​ខាងលើ ត្រូវ​ទៅជួប​នឹង​វេជ្ជបណ្ឌិត៕
ដោយ៖ ដារ៉ា
ប្រភព៖ justnaturallife

    * សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 093 211 131 ។

    * សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!

    • អាការៈ និង​រោគសញ្ញា​នៃជំងឺគ្រួស​ក្នុង​តម្រងនោម​ដែល​អ្នក​គួរដឹង