ទំព័រហ្វេសប៊ុក តារាកំប្លែងល្បីម្នាក់ ត្រូវបានបិទចោលភ្លាមៗ បន្ទាប់ពីគាត់ បង្ហោះសារបញ្ចេញកំហឹង ទៅលើពួកភេរវករ នៅប៉ារីស

អង់គ្លេស៖ កាលពីពេលថ្មីៗនេះ ទំព័រហ្វេសប៊ុកផ្លូវការ របស់តារាកំប្លែងប្រុស សញ្ជាតិអង់គ្លេសម្នាក់ ត្រូវបានក្រុមហ៊ុនហ្វេសប៊ុក បិទចោលតែម្តង បន្ទាប់ពីរូបលោក បានបង្ហោះសារបញ្ចេញកំហឹង ទៅលើអំពើភេវរកម្មនៅទីក្រុងប៉ារីស ដែលមានភ្ជាប់នូវពាក្យពេជន៍ អសុរសមួយចំនួន ប៉ះពាល់ចំពោះសាសនា។

ទំព័រហ្វេសប៊ុក តារាកំប្លែងល្បីម្នាក់ ត្រូវបានបិទចោលភ្លាមៗ បន្ទាប់ពីគាត់ បង្ហោះសារបញ្ចេញកំហឹង ទៅលើពួកភេរវករ នៅប៉ារីស

ទំព័រហ្វេសប៊ុក តារាកំប្លែងអង់គ្លេស វ័យ ៣៥ឆ្នាំ លោក Jason Manford ត្រូវបានបិទចោល បន្ទាប់ពីលោកបានបង្ហោះសារត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដៀលក្រុមភេវរករនៅទីក្រុងប៉ារីស កប់ៗមាត់ ថាជាក្រុមកំសាកញី និងនិយាយប៉ះពាល់ ដល់សាសនារបស់ក្រុមនោះផងដែរ។ ការបង្ហោះនេះ ត្រូវបានគេអះអាងថា វាជាការបំពានដល់ ការណែនាំរបស់ក្រុមហ៊ុនហ្វេសប៊ុក។ 

លោក Jason Manford បានសរសេរថា៖ "ពួកកំសាកញី! បាញ់ជនស្លូតត្រង់គ្មានអាវុធ ព្រោះអ្វី? ក្រុមគ្រួសារ និងកុមារ កំពុងរីករាយនឹងការពិសារអាហារជុំគ្នា, មើលកុន? មិនមែនជាការច្បាំង កងទ័ព និងកងទ័ពឯណា? ពួកអ្នកពិតជាកំសាកញី! តើពួកអ្នកធ្វើនេះដើម្បីអ្វី? ដើម្បីអ្នកណា? ធ្វើចឹងដើម្បីព្រះ? ប្រសិនបើព្រះរបស់អ្នក នឹងផ្តល់រង្វាន់ឲ្យអ្នក ចំពោះទង្វើទាំងនោះ ចឹងព្រះរបស់អ្នកគឺជា(...)! ខ្ញុំសង្ឃឹមថាពួកអ្នក នឹងទទួលបាននូវទោស សមនឹងទង្វើទាំងនោះ! ពួកអ្នកពិតជា មនុស្សដែលគួរឲ្យអាម៉ាសណាស់! ពួកអ្នកគ្មានផ្លូវបំផ្លាញយើងបានទេ ព្រោះថាពួកយើងគឺពិតជាខ្លាំងក្លាណាស់!"។

ក្រោយពីបង្ហោះសារដូចនេះ មិនបានប៉ុន្មានផង ស្រាប់តែទំព័រហ្វេសប៊ុករបស់លោក Jason ត្រូវបានបិទបើកលែង ចេញតែម្តង ប៉ុន្តែសាររបស់លោក ត្រូវបានអ្នកលេងហ្វេសប៊ុកមួយចំនួន បានថតទុក និងបង្ហោះចែកចាយផងដែរ។

លោក Jason បានសរសេរនៅលើ Twitter ថា៖ "វាគឺជាទំព័រហ្វេសប៊ុករបស់ខ្ញុំ! ខ្ញុំគ្រាន់តែបង្ហោះពីការយល់ឃើញរបស់ខ្ញុំ ដូចដែលមនុស្សទូទៅ បានធ្វើប៉ុណ្ណោះ! ខ្ញុំមិនមែនសំដៅទៅលើ សាសានាណាទេ! ខ្ញុំពិតជាមិនពេញចិត្តនូវទង្វើទាំងនោះ ដូចដែលពួកយើងទាំងអស់គ្នា មិនពេញចិត្តចឹងដែរ។ ខ្ញុំសូមអភ័យទោសប្រសិនបើ ខ្ញុំធ្វើឲ្យអ្នកក្រៀមក្រំ"។

ទោះជាយ៉ាងណា ក្រោយពីទំព័រហ្វេសប៊ុកនោះ ត្រូវបានបិទមិនយូរប៉ុន្មាន វាក៏ត្រូវបានបើកឲ្យដំណើរការ ដូចធម្មតាវិញ ប៉ុន្តែសារដែលលោកសរសេរនោះ ក៏ត្រូវបានលុបចោល ផងដែរ៕

ប្រភព

ដោយ លូហាន

ខ្មែរឡូត

  • ទំព័រហ្វេសប៊ុក តារាកំប្លែងល្បីម្នាក់ ត្រូវបានបិទចោលភ្លាមៗ បន្ទាប់ពីគាត់ បង្ហោះសារបញ្ចេញកំហឹង ទៅលើពួកភេរវករ នៅប៉ារីស已关闭评论
  • 340 views
  • Hide Sidebar
    A+