ក្រុម Hacker «Anonymous» ប្រកាសសង្គ្រាម ជាមួយក្រុម ISIS ក្រោយការ វាយប្រហារ នៅប៉ារីស (មានវីដេអូ)

បារាំង៖ កាលពីពេលថ្មីៗនេះ ក្រុម Hacker ដែលមានឈ្មោះថា «Anonymous» បានប្រកាសសង្គ្រាម ទៅលើក្រុម នៃរដ្ឋអ៊ីស្លាម ISIS បន្ទាប់ពីមានកន្លងទៅនេះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រុម Hacker «Anonymous» បាននិយាយថា ពួកគេនឹង ប្រើចំណេះដឹង ដើម្បី “បង្រួបបង្រួមមនុស្សជាតិ” និងព្រមានដល់ ពួកភេរវករ របស់ក្រុម ISIS។

ក្រុម Hacker «Anonymous» ប្រកាសសង្គ្រាម ជាមួយក្រុម ISIS ក្រោយការ វាយប្រហារ នៅប៉ារីស (មានវីដេអូ)
អ្នកនាំពាក្យរបស់ក្រុម Anonymous 

ក្នុងនោះដែរ អ្នកនាំពាក្យ របស់ក្រុម Anonymous ម្នាក់ បាននិយាយថា «ក្រុម Anonymous នៅទូទាំងពិភពលោក នឹងបង្រាបអ្នក (ក្រុម ISIS)។ អ្នកគួរតែដឹង ថាយើងនឹងស្វែងរកអ្នក និងមិនឲ្យអ្នក រួចខ្លួនឡើយ។ យើងនឹងចាប់ផ្តើម ប្រតិបត្តិការធំបំផុត មិនធ្លាប់មានពីមុខមក ដើម្បីប្រឆាំងនឹងអ្នក ដោយការវាយប្រហារ តាមប្រព័ន្ធអ៊ីនធឺណែត។ ពេលនេះសង្គ្រាម ត្រូវបានប្រកាស។ ត្រៀមខ្លួនឲ្យហើយទៅ»។

យ៉ាងណាមិញ នេះមិនមែនជា លើកទីមួយឡើយ ដែលក្រុម Hacker «Anonymous» បានគំរាមកំហែង ប្រឆាំងនឹងក្រុម នៃរដ្ឋអ៊ីស្លាម ISIS ដោយពួកគេធ្លាប់បាន គំរាមវាយប្រហារ ស្រដៀងគ្នានេះ ម្តងរួចមកហើយ បន្ទាប់ពីមាន កន្លងទៅនេះ។

គួរបញ្ជាក់ផងដែរថា ក្រុម ISIS បានចេញមុខ អះអាងទទួលរ៉ាប់រង ចំពោះការវាយប្រហារ នៅក្នុងទីក្រុងប៉ារីស កាលពីថ្ងៃសុក្រ កន្លងទៅនេះ ខណៈចំនួនមនុស្សស្លាប់ បានកើនឡើង ដល់ទៅ ១២៩នាក់ និង ៤១៥នាក់ ផ្សេងទៀត កំពុងព្យាបាលរបួស នៅក្នុងមន្ទីរពេទ្យ ហើយក្នុងនោះ មានមនុស្សចំនួន ៤២នាក់ កំពុងស្ថិតក្នុង អាការៈធ្ងន់ធ្ងរ៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព ៖

ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត