លោករដ្ឋមន្ត្រី​ក្រសួង​ការ​ងារ ពិភាក្សា​ការ​ងារ​ជា​មួយ​ទីភ្នាក់​ងារ​​សុខ​ភាព​កូរ៉េ ​

រាជ​ធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃទី​១៦ វិច្ឆិកា នេះ ​ទី​ភ្នាក់​ងារ​​​​សុខភាព​ និង​សុវត្ថិភាព​ការ​ងារ​កូរ៉េ​ ​ធ្វើ​ពិធី​ប្រគល់​រថយន្ត​ចល័ត​មួយ​គ្រឿង​​ដល់​​ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តាល​​វិជ្ជាជីវៈ ​​ដោយមាន​ការ​ចូល​រួម​ពី​​សំណាក់​លោក​​ អ៊ិត សំហេង ​រដ្ឋមន្ត្រី​ក្រសួង​ការ​ងារ និង​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​តំណាង​​ទី​ភ្នាក់​ងារ​​​​សុខភាព​ និង​សុវត្ថិភាព​ការ​ងារ​កូរ៉េ ដែល​រៀប​ចំ​ឡើង​នៅក្រសួង​ការ​ងារ និង​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ។​

នៅ​ក្នុង​ពិធី​ប្រគល់​រថយន្ត​ចល័ត​​នេះ​ដែរ ក៏​មាន​ការ​ជួប​ពិភាក្សា​​ការ​ងារ​​​រវាង​​ក្រសួង​ការ​ងារ និង​​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ និង​​​ទី​ភ្នាក់​ងារ​​​​សុខភាព​ និង​សុវត្ថិភាព​ការ​ងារ​កូរ៉េ​​​ ​​​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ ​​គឺ​បាន​លើក​ឡើង​ពី​ទំនាក់​ទំនង​កិច្ច​សហ​ប្រតិបត្តិការ​​​​រវាង​កម្ពុជា​-កូរ៉េ​​ផង​ដែរ ៕

ព័ត៌​មាន​លម្អិត​មាន​ផ្សាយ​ជូន​នៅ​លើទំព័រ​កាសែត​កោះ​សន្តិភាព​