ចំនួន​អ្នកស្លាប់​កើនដល់​ ១៦ នាក់ ដោយសារ​ការបាក់ដី​នៅចិន​

ហាងហ្ស៊ូ៖ អាជ្ញាធរក្នុងតំបន់ បានរាយការណ៍ថា នៅថ្ងៃអាទិត្យ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥នេះថា ចំនួនអ្នកស្លាប់កើនដល់ ១៦នាក់ និង ២១នាក់ផ្សេងទៀតកំពុងបាត់ខ្លួន ដោយសារការរអិលបាក់ដី នៅភាគខាងកើតប្រទេសចិន។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយ នៅថ្ងៃអាទិត្យនេះថា គ្រោះថ្នាក់រអិលបាកដីនេះ កើតឡើងវេលាម៉ោង ១០ និង ៥០នាទី(ម៉ោក្នុងតំបន់)យប់ថ្ងៃសៅរ៍ ដោយសារភ្លៀងធ្លាក់ខ្លាំងកាលពី ០២ថ្ងៃកន្លងមកនេះ ទើបបណ្តាលឲ្យមានហេតុការណ៍នេះកើតឡើងនៅក្នុងភូមិ លីដុង ខេត្ត លានឌូ ទីក្រុង លីស៊ូ ប្រទេសចិន។

ការិយាល័យឧត្តុនិយម ក្នុងតំបន់បានរាយការណ៍ថា ក្រុមជួយសង្រ្គោះលើសពី ២៣០០នាក់ និង ឆ្កែហិតក្លិន ០៧ក្បាល់ កំពុងជួយសង្គ្រោះអ្នករងគ្រោះក្នុង គ្រោះធម្មជាតិនេះ ខណៈដែលមេឃកំពុងតែបន្តភ្លៀងនៅឡើយ។

គួរបញ្ជាក់ផងដែរថា ដុំថ្មលាយឡំនិងភក់ដែលបានរអិលធ្លាក់មកនោះ បានកម្ទិចផ្ទះប្រជាជន ២៧ ខ្នង ក្នុងនោះផ្ទះ២១ខ្នងកំពុងរងគ្រោះទឹកជំនន់៕

ចំនួន​អ្នកស្លាប់​កើនដល់​ ១៦ នាក់ ដោយសារ​ការបាក់ដី​នៅចិន​