លោក បាន គីមូន នឹងបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង សប្តាហ៍នេះ

ញូយ៉ក ៖ អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បាន គីមូន នឹងបំពេញនៅប្រទេសកូរ៉េ ខាងជើង នៅក្នុងសប្តាហ៍ថ្មីនេះ ដែលវាជាទស្សនកិច្ចមួយ ដែលមិនធ្លាប់កើតមាននោះ សម្រាប់ប្រមុខស្ថានប័នកំពូលលើលោក ទៅកាន់រដ្ឋកុម្មុយនិស្ត មួយនេះ ក្នុងរយៈពេលជាង ២០ ឆ្នាំកន្លងទៅ។ នេះបើតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន យ៉ុនហាប់ របស់កូរ៉េខាងត្បូង នៅថ្ងៃចន្ទ ទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៥។

ចំពោះដំណើរទស្សនកិច្ចគ្រោងនឹងរៀបចំឡើង នៅក្នុងថ្ងៃណាមួយ នៃសប្តាហ៍នេះ។ ប៉ុន្តែ មន្ត្រីដែលសុំមិនបញ្ចេញឈ្មោះ របស់យូអិន មិនទាន់ធ្វើការបញ្ជាក់ណាមួយពីព័ត៌មានលម្អិត ស្តីពីគោលដៅ និង ប្រការអ្វីមួយ ដែលអាចឲ្យ ដំណើរ ទស្សនកិច្ចនេះ ធ្វើទៅរួចនោះឡើយ៕

លោក បាន គីមូន នឹងបំពេញទស្សនកិច្ច នៅកូរ៉េខាងជើង សប្តាហ៍នេះ