នាង អុីត រកបាន​មួយខែ​ជាង ១ ម៉ឺន​ដុល្លារ​

Sanofi

​មិន​ថា​តារាចម្រៀង តារា​កំប្លែង ឬ សម្តែង​ទេ ឱ្យតែ​មានឈ្មោះ​បោះ​សំឡេង គឺមាន​ឱកាស​រកប្រាក់​ចំណូល​មិន​ចាញ់​អ្នកជំនួញ​ធុន​កណ្តាល​ប៉ុន្មាន​ឡើយ ។ យ៉ាងណាមិញ​ដូចជា​តារា​កំប្លែង​ប្រចាំ​ស្ថានីយទូរទស្សន៍ CTN នាង អ៊ី​ត បាន​ប្រាប់ថា ក្នុង​មួយខែ​នាង​អាច​រក ប្រាក់ចំណូល​ពី​អាជីព​សិល្បៈ​បាន​ជាង ១ ម៉ឺន​ដុល្លារ ។​

​តារា​កំប្លែង​នាង សេន ចិន្តា ហៅ នាង អ៊ី​ត គឺជា​តារា​កំប្លែង​ល្បី ឈ្មោះ​មួយរូប​ប្រចាំ​នៅ​ស្ថានីយទូរទស្សន៍ CTN អស់​រយៈពេល​ជាង​ប្រាំ ឆ្នាំ​មកហើយ ។ កំលុង​ពេលនេះ​នាង​មិន​ត្រឹមតែ​សាង​ភាពល្បីល្បាញ​ដែល​ធ្វើឱ្យ​នាង​មានឱកាស​រកប្រាក់​បាន​ច្រើនតែ​ក្នុងប្រទេស​នោះទេ សូម្បីតែ​បងប្អូន​ខ្មែរ​រស់នៅ​ក្រៅប្រទេស​ក៏​ស្គាល់​នាង​ច្បាស់ និង តែងតែ​ព្យាយាម​ស្នើ​សុំឱ្យ​អ្នកធានា ធានា​តារា​ស្រី​វ័យ ៣៣ ឆ្នាំ​រូបនេះ​ចេញទៅ​សម្តែង​បង្ហាញ​រូប​ពិត​ឱ្យ​ពួកគាត់​បានឃើញ​ជាច្រើនលើក និង ជាច្រើន​ប្រទេស​រួចមកហើយ ប៉ុន្តែ​សំណើ​នេះ នាង អ៊ី​ត បានត្រឹមតែ​ទទួល​ទុក​ក្នុង​ចិត្ត ព្រោះ​នាង​មិនទាន់មាន​ពេលទំនេរ​ចេញទៅ​សម្តែង និង កើប​ប្រា​ក់នៅ​ទីនោះ​ទេ ។​

​ឆ្លើយតប​ជាមួយ​អ្នកយកព័ត៌មាន «​ប្រជាប្រិយ​» នាង អ៊ី​ត បាន ប្រាប់ថា រហូតមកដល់​ពេលនេះ ទោះបីជា​នាង​មាន​អ្នកធានា​ក្រៅ​ស្រុក​បាន​ទាក់ទង​ធានា​ឱ្យ​ចេញទៅ​សម្តែង​ជា​ច្រើ​លើក ដូចជា សហរដ្ឋអាមេរិក អូស្ត្រាលី បារាំង ប៉ុន្តែ​នាង​មិនទាន់បាន​ចេញទៅ​សម្តែង​នៅ​ប្រទេស​ណា ម្តង​នោះទេ ព្រោះ​ពេលដែល​អ្នកធានា​គេ​ទាក់ទង​មក​ចំពេល​នាង​រវល់​តែ​ដល់ពេល​នាង​មាន​ពេលទំនេរ​បន្តិចបន្តួច គេ​ចង់បាន​នាង​ទៅ​សម្តែង​ជា ច្រើន​ខែ ដូច្នេះហើយ​នាង​មិនអាច​ទទួលយកបាន​ដូចគ្នា ។

​នាង អ៊ី​ត បន្តថា សព្វថ្ងៃនេះ​ទោះបីជា​រដូវភ្លៀង​មិនសូវមាន​ការងារ​កាត់​សក់ ព្រោះ​មិនសូវមាន​គេ​រៀប​មង្គលការ​ក្តី តែ​នាង​ក៏​នៅតែ​រវល់​មិនដែល​មាន​ពេលទំនេរ​ដែរ ព្រោះ​ពេលនេះ​ក្រៅពី​លេង​កំប្លែង​នៅ​ស្ថានីយទូរទស្សន៍ CTN នាង​ក៏​លេង​នៅ​ទូរទស្សន៍ MyTV និង CNC បន្ថែមទៀត ។ ម្យ៉ាងទៀត​នៅ​ឆ្នាំនេះ នាង​ក៏​រវល់​នឹង​ការសម្តែង​ខ្សែភាពយន្ត​ញឹកញាប់​ផងដែរ ។ បើតាម​ការងារ​សព្វថ្ងៃ​នេះ ប្រសិនបើ​នាង​មិនមាន​ចិត្ត​តស៊ូ​ធ្វើ​ដើម្បី​កេរ្តិ៍ឈ្មោះ និង ប្រាក់​ទេ គឺ​ធ្វើ​មិនកើត​ទេ ព្រោះ​ការងារ​នាង​ចប់​ពី​កម្មវិធី​មួយ​ចូល​កម្មវិធី​មួយទៀត​ពេញៗ​ម៉ោង​ពីមួយ​សប្តាហ៍​ទៅមួយ​សប្តាហ៍ ។

អ៊ី​ត បន្តថា ដោយសារ​ប្រាក់ ទើប​នាង​ចេះតែ​ខិតខំ ព្រោះ​ឱកាស​រកប្រាក់់​បាន​ច្រើន ក៏​វា​មិន​ចេះតែ​កើតឡើង​ដោយ​ងាយៗ​សម្រាប់​យើង តែ​រហូត​នោះទេ ម្ល៉ោះហើយ​នាង​ប្រឹង​ដើម្បី​ជីវភាព​គ្រួសារ និង អនាគត​កូនៗ​ទាន់​គេ​ត្រូវ ការ​យើង ។ ជាមួយគ្នា​ដែល​តារា​កំប្លែង​នាង អ៊ីត និយាយ​ពី​ប្រាក់ចំណូល​នេះដែរ អ្នកយកព័ត៌មាន​យើង​ក៏បាន​សួរនាំ​ពី​ចំនួន​ប្រាក់ចំណូល​ពី​អាជីព​សិល្បៈ​របស់​នាង​ថា តើ​ក្នុង​មួយ ខែ ឬ ក្នុង​មួយឆ្នាំ នាង​អាច​រកប្រាក់​ចំណូល​ពី​អាជីព​សិល្បៈ​បាន​ប៉ុន្មាន​ដែរ ? សំណួរ​នេះ ត្រូវបាន​នាង អ៊ី​ត ប្រាប់ថា សម្រាប់​ប្រាក់ចំណូល​ពី​សិល្បៈ​នាង​មិនបាន​រៀបចំ​ទុកដាក់​ឱ្យមាន​តួលេខ​ច្បាស់លាស់​ទេ គឺ​នាង​គ្រាន់តែ​គិត​ត្រួសៗ​ថា ក្នុង​មួយខែៗ (​រដូវប្រាំង​)​នាង​អាច​រក​ចំណូល​ពី​សិល្បៈ​មាន​ចំនួន​ខ្ទង់​ជាង​មួយ​ម៉ឺន​ដុល្លារ ។​

ប៉ុន្តែ​ចំនួន​ប្រាក់​នេះ​គឺមានតែ​តួលេខ តែ​សម្រាប់​ប្រាក់​សល់​គឺ​មិនដឹង​នៅឯណា​ទេ ព្រោះ​នាង​ត្រូវការ​ចំណាយ​ក្នុង គ្រួសារ និង ដកយក​ទៅធ្វើ​ជំនួញ​ផ្សេងៗ​ជាប្រចាំ ដូច្នេះហើយ​បើ​និយាយ​ពី​ប្រាក់​សល់​គឺ គ្មានទេ មានតែ​មុខរបរ​សម្រាប់​ទុកដាក់​ដល់ពេល​នាង​ចាស់​លែង​សូវ​មាន​អ្នកគាំទ្រ តែប៉ុណ្ណោះ ប៉ុន្តែ​ជំនួញ​ក្រៅ​សិល្បៈ​នេះ នាង អ៊ី​ត ប្រាប់ថា នាង​សុំ​មិនទាន់​បង្ហាញ​ចេញ​ជា​ជំនួញ​ផ្នែក​អ្វី និង ប្រើ​ទុន​អស់​ប៉ុន្មាន​នៅឡើយ​ទេ ព្រោះ​នាង​មាន​ការងារ​ផ្ទៃក្នុង​ត្រូវ​លាក់បាំង​ទាល់តែ​មួយរយៈ​ទៀត​ទើប​អាច​បញ្ចេញ​បាន ។

តាម​ការបញ្ជាក់​នេះ ថ្វីដ្បិតតែ​តារា​កំប្លែង​នាង អ៊ី​ត មិន​បញ្ជាក់ប្រាប់​មុខ​ជំនួញ​ថ្មី​នេះ ប៉ុន្តែ​នៅពេល​អ្នកយកព័ត៌មាន​យើង​សួរនាំ​ពី​គម្រោង​ជំនួញ​បើក​ឃ្លាំង​ទិញស្រូវ និង ដេប៉ូ​លក់​គ្រឿងសំណង់​ដែលជា​គម្រោង​រកស៊ី​ចាស់​នោះ តារា​ស្រី​រូបនេះ​បាន​ប្រាប់ថា សម្រាប់​គម្រោង​បើក​ឃ្លាំង​ទិញស្រូវ ដែល​នាង​គ្រោង​ធ្វើ​នោះ គឺ​បាន​ធីប​ចោល​វិញ ព្រោះ​នាង​គ្មាន​អ្នកមើលការខុសត្រូវ តែ​សម្រាប់​ដេប៉ូ​លក់​គ្រឿងសំណង់​នៅ ស្រុក​នាង​បានធ្វើ​រួចមកហើយ ម្យ៉ាងទៀត​របរ​នេះ​កំពុង​ដំណើរការបាន​គួរសម​ផងដែរ ៕ ចន្ថា​

Related