ស្ត្រីជន​ជាតិចិន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ និង​អារ​.​ក​សម្លាប់​ក្នុង​បន្ទប់​ជួល

​រាជធានី​ភ្នំពេញ​៖​ស្ត្រីជន​ជាតិចិន​វ័យ​ប្រហែល​២៥​ឆ្នាំ​ម្នាក់ ត្រូវបាន​ជន​មិន​ស្គាល់មុខ​វាយ​នឹង​ដំបង​រួច​អូស​ចូលក្នុង​បន្ទប់​អារ​.​ក សម្លាប់​យ៉ាង​ព្រៃផ្សៃ​ខណៈដែល​សាកសព​ត្រូវបាន​គេ​ប្រទះឃើញ​នៅ​ម៉ោង​៧​ជាង​យប់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ ស្ថិតនៅក្នុង​បន្ទប់​សំណង់​ផ្សារ​បុរី​ញូ​ថោ​ន ក្នុងភូមិ​ព្រៃទា សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ 

​    ​តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា ស្ត្រីជន​រងគ្រោះ មិនត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នោះទេ​ហើយ​បាន ស្លាប់​នៅក្នុង​បន្ទប់​ជួល​ក្នុង​ផ្សារ​ជាន់​ទី​២​។ 

​    ​បើ​យោងតាម​ប្រភពព័ត៌មាន ពី​នគរបាល​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​មាន​អ្នកយាម​ប្រចាំ នៅក្នុង​ផ្សារ​បុរី​ញូ​ថោ​ន បាន​រាយការណ៍​ប្រាប់ថា មាន​មនុស្ស​ស្រី​ម្នាក់ ត្រូវបាន​គេ​វាយ​សម្លាប់ ពេលនោះ​មន្ត្រីនគរបាល បាន​ចុះ​មកដល់​ពេលនោះ​ប្រទះឃើញ​ស្ត្រី​ម្នាក់ ដែលជា​ជនជាតិ​ដេកស្លាប់ ដោយសារ​ជន​មិន​ស្គាល់​អត្តសញ្ញាណ វាយ​រួច​អូស​ទៅ​អារ​.​ក​នៅក្នុង​បន្ទប់​ជួល ផ្សារ​បុរី​ញូ​ថោ​ន បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តែម្តងទៅ ។ 

​    ​យ៉ាងណាក៏ដោយ​ផ្នែក​ជំនាញ​នគរបាល​កំពុង​តែពិនិត្យ​ធ្វើ​ស្រាវជ្រាវ​ដើម្បី​រក​ជនដៃដល់ ហើយ​មុខ​ដំបូង​នគរបាល ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិន បាន​មួយចំនួន​ផងដែរ ដើម្បី​ធ្វើការ​សាកសួរ​ទាក់ទង​ករណី​ខាងលើនេះ​៕

ស្ត្រីជន​ជាតិចិន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ និង​អារ​.​ក​សម្លាប់​ក្នុង​បន្ទប់​ជួល
ស្ត្រីជន​ជាតិចិន​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់មុខ​វាយ និង​អារ​.​ក​សម្លាប់​ក្នុង​បន្ទប់​ជួល