​រាជរដ្ឋាភិបាល​បង្កើត​គណៈកម្មការ​អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី

​រាជធានី​ភ្នំពេញ​៖​តាម​សេចក្តីសម្រេច​របស់​ក្រសួងមហាផ្ទៃ​ចេញ​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥​នេះ បាន​ឲ្យ​ដឹងថា​រាជរដ្ឋាភិបាល​កម្ពុជា បានសម្រេច​បង្កើត​គណៈ​កម្ម​ការ អនុវត្ត​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ តាម​ដីកា​របស់​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ។ 

​    ​លោក ឯម សំអាន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ត្រូវបានតែងតាំង​ជា​ប្រធាន និង​លោក នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ជា​អនុប្រធាន​នៅក្នុង​គណៈកម្មការ​នេះ​៕