ប្រជាពលរដ្ឋ​៦​ឃុំ​នៅ​ស្រុក​កំពង់រោទិ៍​រអ៊ូរទាំ​ចំពោះ​បញ្ហា​រថយន្ត​ដឹកស្រូវ​បណ្តាល​ឲ្យ​ខូច​ផ្លូវ​

ដោយ​៖​ធារ៉ា​

​ខេត្តស្វាយរៀង​៖​ជា​រៀងរាល់ថ្ងៃ​ឃើញ​មាន​រថយន្ត​យី​ឌុប​ដឹកស្រូវ​ធំៗ​មាន​ផ្ទុកស្រូវ​រាប់សិប​តោន​មិន​ក្រោម​១០០​គ្រឿងក្នុង​មួយថ្ងៃៗ​ដឹក​ទាំងយប់​ដឹក​ទាំង​ថ្ងៃ​បាន​នឹង​កំពុង​ដឹកជញ្ជូន​ស្រូវ​ដូច​គេ​ហែ​កឋិន​នាំយក​ស្រូវ​ទៅ​លក់​ឲ្យ​ឈ្មួញ​វៀតណាម​នៅ​ឃុំ​ស្រុក​កំពង់រោទិ៍​ជាប់​ព្រំដែន​កម្ពុជា​វៀតណាម ដោយ​រថយន្ត​យី​ឌុប​ធុន​យក្ស​ទាំងនោះ​បើក​ចូល​តាម​ផ្លូវលំ​តូចៗ​ជាហេតុ​បណ្តាល​ឲ្យ​ផ្លូវលំ​តូចៗ​ទាំងនោះ​ខូចខាត​ខ្ទេចខ្ទី​ស្ទើរ​ទាំងស្រុង​ទៅហើយ​។​

​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ជា​រៀងរាល់​យប់​ពួកគាត់​ស្ទើរតែ​ដេក​ពុំ​លក់​ដោយសារ​រថយន្ត​យី​ឌុប​ធុន​ធំ​ដឹកស្រូវ​ទាំងអស់នោះ ផ្លូវ​ក៏​ខូច​រីឯ​លទ្ធផល​ផ្លែផ្កា​ផ្អែមមាត់​គឺ​បាន​ទៅលើ​ឈ្មួញ​ទាំងអស់នោះ និង​បរិវា​ទៅវិញ​។ ផ្លូវ​ដែល​ខូច​ទាំង​៦​ឃុំ​នោះ​នៅ​ស្រុក​កំពង់រោទិ៍ ទី​១.​ឃុំ ព្រះ​ពន្លា ឃុំ ជ្រៃ​ធំ ឃុំ សំ​យ៉ោ​ង ឃុំ បន្ទាយ​ក្រាំង ឃុំ​រាជមន្ទីរ និង​ឃុំ ថ្មី ។ 

​ប្រភព​ដដែល​បាន​បន្តទៀតថា ភាគច្រើន​រថយន្ត​ធុន​យក្ស​ដឹកស្រូវ​ទាំងនោះ​គឺ​ដឹក​មកពី​ខេត្ត កំពង់ចាម កំពង់ធំ ព្រៃវែង និង​ក្នុង​ខេត្តស្វាយរៀង​ផ្ទាល់​។ ដោយឡែក​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា នាពេល​កន្លងមក​ម្ចាស់​រថយន្ត និង​អាជីវករ​លក់​ស្រូវ ទិញស្រូវ​បានធ្វើ​លិខិត​ស្នើសុំ​ឲ្យ​ក្រុមហ៊ុន​ឯកជន ឈ្មោះ​(​ក្រុមហ៊ុន​ធ្វើ​ផ្លូវថ្នល់ លី​ឡុង​)​ដែលមាន​ទីលំនៅ​ភូមិ​ព្រៃ​ទាវ ឃុំ​ទឹកថ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ជួយ​ជុស​ជុល​ផ្លូវថ្នល់​ឆ្លងកាត់​៦​ឃុំ​ខាងលើ​ដែល​អាជីវករ​និង​ម្ចាស់​រថយន្ត​ចូលរួមចំណែក​ថវិកា​សំរាប់​ជួសជុល​ផ្លូវថ្នល់​ក្នុង​១​រថយន្ត​ធុន​ធំ​ចំនួន​៥០០០០​រៀល​រថយន្ត​ធុន​តូច​៣០០០០​រៀល​ដើម្បី​ជួយ​ជួសជុល​ផ្លូវថ្នល់​ឲ្យ​បានល្អ​។​

​ប្រភព​ខាងលើ​បញ្ជាក់ថា មូលហេតុ​ដែល​អាជីវករ និង​ម្ចាស់​រថយន្ត​ទាំងនោះ​ស្នើសុំ​ដូច្នេះ​ដោយសារ​ផ្លូវជាតិ​លេខ​៣១៤D​ដែលមាន​ប្រវែង​ជិត​៣០​គីឡូម៉ែត្រ​ចាប់​ចំណុច​ផ្សារ​ប្រ​សូ​ត្រិ​ក្នុងស្រុក​ស្វាយទាប​ដល់​ឃុំ​ថ្មី​ស្រុក​កំពង់រោទិ៍​បាន​រង​ការខូចខាត​យ៉ាងខ្លាំង​មិនអាច​ធ្វើដំណើរ​ឆ្លងកាត់​បានឡើយ​ទោះបីជា​ផ្លូវ​នោះ​ត្រូវបាន​កំពុង​ស្ថាបនា​ដោយ​ក្រុមហ៊ុន​ចិន​យ៉ាងណាក៏ដោយ​ពីព្រោះ​ក្រុមហ៊ុន​ចិន​ដែល​ស្ថាបនា​នោះបាន​បោះបង់​លែង​ដំណើរ​ស្ថាបនា​ផ្លូវ​នោះ​អំឡុង​រដូវវស្សា​កន្លង​ទៅនេះ​។​

​ទោះបីយ៉ាងណារ​ក៏ដោយ​មួយ​រយះ​ចុង​ក្រោយនេះ​ផ្លូវលំ​តាម​ជនបទ​នៅក្នុង​ខេត្តស្វាយរៀង​ស្ទើ​តែ​ទាំងអស់​បាន​រង​ការខូចខាត​យ៉ាងខ្លាំង​ហើយក៏​ពុំបាន​យកចិត្តទុកដាក់​ពី​សំណាក់ ក្រសួង មន្ទីរ អាជ្ញាធរ​ដែនដី ក្នុងការ​ជួសជុល​ថែទាំ​នោះឡើយ​ដូច្នេះហើយ​សូម​ឲ្យ​ប្រមុខ​រាជរដ្ឋាភិបាល​ប្រមើល មើល​ការអភិវឌ្ឍន៍​ផ្លូវលំ​នៅតាម​ជនបទ​នានា​ក្នុង​ខេត្តស្វាយរៀង​ដ៏​កំសត់​មួយ​នេះ​ផង​៕

ប្រជាពលរដ្ឋ​៦​ឃុំ​នៅ​ស្រុក​កំពង់រោទិ៍​រអ៊ូរទាំ​ចំពោះ​បញ្ហា​រថយន្ត​ដឹកស្រូវ​បណ្តាល​ឲ្យ​ខូច​ផ្លូវ​
ប្រជាពលរដ្ឋ​៦​ឃុំ​នៅ​ស្រុក​កំពង់រោទិ៍​រអ៊ូរទាំ​ចំពោះ​បញ្ហា​រថយន្ត​ដឹកស្រូវ​បណ្តាល​ឲ្យ​ខូច​ផ្លូវ​
ប្រជាពលរដ្ឋ​៦​ឃុំ​នៅ​ស្រុក​កំពង់រោទិ៍​រអ៊ូរទាំ​ចំពោះ​បញ្ហា​រថយន្ត​ដឹកស្រូវ​បណ្តាល​ឲ្យ​ខូច​ផ្លូវ​