Ronda Rousey ជួប​បរាជ័យ​​​​លើក​ដំបូង ដោយ​សន្លប់​នៅ​ទឹក​ទី​២

Ronda Rousey ជួប​បរាជ័យ​​​​លើក​ដំបូង ដោយ​សន្លប់​នៅ​ទឹក​ទី​២

​Ronda Rousey កីឡា​ការិនី​ប្រដាល់ក្នុង​ទ្រុង​​ UFC របស់​អាមេរិក ដែល​វ៉ៃ​មិន​ដែល​ចាញ់ ​បាន​ជួប​បរាជ័យ​​លើក​ដំបូង​​​ក្រោម​​ថ្វី​ដៃ​កីឡា​ការិនី Holly Holm ដោយ​សន្លប់​ត្រឹម​ទឹក​ទី​២ ​នៅ​ទីក្រុង​ Melbourne ​​ប្រទេស​អូស្ត្រាលី​ កាល​ពី​ម្សិល​មិញ។

 

Ronda Rousey ជួប​បរាជ័យ​​​​លើក​ដំបូង ដោយ​សន្លប់​នៅ​ទឹក​ទី​២

 

​​ការ​ប្រកួត​មួយ​នេះ គឺជា​ការ​ប្រកួត​​ការពារ​ខ្សែ​​ក្រវាត់ UFC women’s bantamweight title (ទម្ងន់​ចន្លោះ​ពី​៥២,២​គីឡូក្រាម ទៅ​៥៣,៥​គីឡូក្រាម) ​​លើក​ទី​៧ ​សម្រាប់​កីឡា​ការិនី​វ័យ​២៨​ឆ្នាំ​ Rousey ​ខណៈ​ដែល​តាំង​ពី​នាង​​ឡើង​លើ​សង្វៀន​ MMA ​១៣​ដង​កន្លង​មក ​គឺ​ឈ្នះ​ទាំង​១៣​ដង។

 

​មុន​ការ​ប្រកួត​ចាប់​ផ្ដើម Rousey បាន​និយាយ​ថា​មិត្ត​រួម​ជាតិ​អាមេរិក​របស់​ខ្លួន​ Holly Holm មិន​អាច​​​យក​ឈ្នះ​ខ្លួន​បាន​ឡើយ ហើយ​ក៏​គ្មាន​នរណា​អាច​យក​ឈ្នះ​នាង​បាន​ដែរ។ ប៉ុន្តែ​ពេល​ឡើង​លើ​សង្វៀន​ ​កីឡា​ការិនី​វ័យ​៣៤​ឆ្នាំ Holm ដែល​វ៉ៃ​នៅ​ MMA ៩​ដង​ ឈ្នះ​ទាំង​៩ បាន​​ប្រើ​កណ្ដាប់​ដៃ និង​ថែម​១​ជើង​ឆ្វេង​ចំ​ក​ Rousey ធ្វើ​ឲ្យ​ម្ចាស់​ខ្សែ​ក្រវាត់​​បែក​ឈាម​សន្លប់​ស្ដូកស្ដឹង​​នៅ​​ត្រឹម​ទឹក​ទី​២​តែ​ម្ដង។

 

​ដូច្នេះ​ជា​លទ្ធផល​ Rousey បាន​​ជួប​បរាជ័យ​លើក​ដំបូង​ ខណៈ​ដែល​ Holly Holm បាន​បន្ត​កំណត់ត្រា​១០​ប្រកួត​ ឈ្នះ​ទាំង​១០ និង​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ Bantamweight Title ថ្មី​ផង​ដែរ៕

 

​សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

@Loyeeh Holly Holm headkick knockout vs Ronda Rousey pic.twitter.com/wNYpfHry7R

— Ebunoluwa ‘Deyanju (@AnelkaTheOG) November 15, 2015

 

​ប្រែ​​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ theguardian