កម្ពុជា​ជួប​ជប៉ុន ​​តើ​គ្រូ​ Lee ដាក់​អ្នក​ណា​ឲ្យ​ចាំ​ទីរវាង​ ស៊ូ យ៉ាទី និង​ អ៊ុំ សេរី​រ័ត្ន​?


កម្ពុជា​ជួប​ជប៉ុន ​​តើ​គ្រូ​ Lee ដាក់​អ្នក​ណា​ឲ្យ​ចាំ​ទីរវាង​ ស៊ូ យ៉ាទី និង​ អ៊ុំ សេរី​រ័ត្ន​?

ក្រុម​ជម្រើស​ជាតិ​កម្ពុជា​ នឹង​ជួប​ក្រុម​​ជម្រើស​ជាតិ​ជប៉ុន​​​​នា​ថ្ងៃ​ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ​ខាង​មុខ​នេះ​​នៃ​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​វគ្គ​ជម្រុះ​​ក្នុង​ពូល​ E ជុំ​ទី២ ​ជើង​ទី២​ ប្រចាំ​តំបន់​អាស៊ី​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ដែល​មាន​ការ​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍ BTV ។ ​​តើ​ជំនួប​នេះ​លោក Lee Tae Hoon ជា​គ្រូ​បង្វឹក​ នឹង​ដាក់​អ្នក​ណា​ឲ្យ​​ចាំ​ទី​សម្រាប់​ជម្រើស​១១​នាក់​ដំបូង​រវាង អ៊ុំ សេរីរ័ត្ន​ និង​ស៊ូ យ៉ាទី?

 

កម្ពុជា​ជួប​ជប៉ុន ​​តើ​គ្រូ​ Lee ដាក់​អ្នក​ណា​ឲ្យ​ចាំ​ទីរវាង​ ស៊ូ យ៉ាទី និង​ អ៊ុំ សេរី​រ័ត្ន​?

កីឡាករ ស៊ូ យ៉ាទី

 

​​លោក​ Lee Tae Hoon បាន​ប្រាប់​ឲ្យ​ដឹង​ក្រោយ​ពេល​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​​ត្រឡប់​មក​ពី​​ប្រកួត​ជា​មួយ​អាហ្វហ្គានីស្ថាន​វិញ​ថា​ ​​​សម្រាប់​ជំនួប​ជប៉ុន​លោក​មិន​ទាន់​ប្រាកដ​ថា​ នឹង​ដាក់​អ្នក​ចាំ​ទី​រូប​ណា​ឲ្យ​ជាប់​ជម្រើស​ ១១​នាក់​ដំបូង​ឡើយ ប៉ុន្តែ​​​លោក​យល់​ឃើញ​ថា​អ្នក​ចាំ​ទី​​របស់​កម្ពុជា​ អ៊ុំ សេរីរត្ន និង​ស៊ូ យ៉ាទី សុទ្ធ​តែ​ល្អ​ដូច​គ្នា​។

 

គ្រូ​បង្គោល​រូប​នេះ​បន្ត​ថា ​​​​រវាង​អ្នក​ចាំ​ទី​ទាំង​ពីរ​​​មាន​ចំណុច​ពិសេស​រៀង​ៗ ​​ខ្លួន។ នៅ​តំបន់​ប្រអប់​គ្រោះ​ថ្នាក់​របស់​អ្នក​ចាំ​ទី​លោក​គិត​ថា​ ​សេរីរ័ត្ន មាន​ភាព​រហ័ស​ និង​ឆ្លាត​ជាង​ យ៉ាទី​ បន្តិច​។ អ្នក​ចាំ​ទី​របស់​ក្រសួង​ការពារ​ជាតិ​រូប​នេះ​​នៅ​ក្មេង​ និង​មាន​ពេល​វេលា​ច្រើន​ក្នុង​ការ​បង្កើន​កម្រិត​បច្ចេកទេស​របស់​ខ្លួន​ឲ្យ​បាន​កាន់​តែ​ប្រសើរ​ឡើង។

 

​លោក Lee Tae Hoon បាន​និយាយ​ថា ៖«​បើ​​និយាយ​ឲ្យ​ត្រង់​ទៅ​ អ៊ុំ​ សេរី​រ័ត្ន យល់​ដឹង​ច្រើន​ និង​ឆ្លាត​ជាង យ៉ាទី នៅ​​ក្នុង​ប្រអប់​អ្នក​ចាំ​ទី»។ ​ទោះ​បី​ជា​បែប​នេះ​ក្ដី​ក៏​ជម្រើស​ ១១​នាក់​របស់​កម្ពុជា​ក្នុង​ថ្ងៃ​ជួប​ជប៉ុន​​មិន​ទាន់​ច្បាស់​​ថា​អ្នក​ណា​មួយ​ឡើយ​។

 

កម្ពុជា​ជួប​ជប៉ុន ​​តើ​គ្រូ​ Lee ដាក់​អ្នក​ណា​ឲ្យ​ចាំ​ទីរវាង​ ស៊ូ យ៉ាទី និង​ អ៊ុំ សេរី​រ័ត្ន​?

 កីឡាករ អ៊ុំ សេរីរ័ត្ន

 

​សម្រាប់​​អ្នក​ចាំ​ទី អ៊ុំ សេរី​រ័ត្ន ​បាន​ជាប់​ជម្រើស​​ ១១​​នាក់​ដំបូង​កាល​ប្រកួត​ជា​មួយ​​អាហ្វហ្គានីស្ថាន​​​ចំនួនបី​​លើក​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភព​លោក​​វគ្គ​ជម្រុះ​​​​ជុំ​ទី​២​នេះ​។​ ចាំ​ទី​​ជួប​អាហ្វហ្គានីស្ថាន​លើ​ក​ទី១ ចាញ់​១-០ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ចាំ​ទី​លើក​ទី​២ ចាញ់​​សិង្ហបុរី​ ២-១ នៅ​សិង្ហបុរី និង​​លើក​ទី​​បី​ចាញ់ ៣-០​ នៅ​ប្រទេស​អ៊ីរ៉ង់​ថ្មី​ៗ​នេះ ប៉ុន្តែ​មាន​​របួស​​ និង​បាន​ដាក់​​ខ្សែ​ការពារ​ នេន សុធារ័ត្ន ឲ្យ​ចាំ​ទី​ជំនួស​វិញ​ដោយ​សា​​ពេល​នោះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​បាន​ផ្លាស់​ប្ដូរ​គ្រប់​ចំនួន ៣​នាក់​​។ ​ចំណែក​ ស៊ូ យ៉ាទី​ វិញ​ក៏​បាន​​ធ្លាប់​​​ធ្វើ​បាន​ល្អ​កាល​ប្រកួត​ជាមួយ​ជប៉ុន​ជើង​ទី១ បើ​ទោះ​បី​ពេល​នោះ​​កម្ពុជា​​ចាញ់​៣-០​ ក៏​រូប​គេ​បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ ដោយ​សង្គ្រោះ​បាល់​ពី​ការ​សម្រុក​របស់​ម្ចាស់​ផ្ទះ​ជប៉ុន​ជា​ច្រើន​លើក​ផង​ដែរ​៕

 

​​ចំ​ពោះ​អ្នក​គាំទ្រ​កម្ពុជា​វិញ​គិត​ថា តើ​អ្នក​ចាំ​ទី​រូប​​ណា​ នឹង​ជាប់​ជម្រើស​​ ១១​ នាក់​ដំបូង​រវាង​ អ៊ុំ​ សេរី​រ័ត្ន និង​ ស៊ូ យ៉ាទី ?

 

 

កម្ពុជា​ជួប​ជប៉ុន ​​តើ​គ្រូ​ Lee ដាក់​អ្នក​ណា​ឲ្យ​ចាំ​ទីរវាង​ ស៊ូ យ៉ាទី និង​ អ៊ុំ សេរី​រ័ត្ន​?

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​​​​​​​​​​​