កុំកុំ​ ​វិះ​នឹង​សន្លប់​ដោយ Mike Tysonពេល​ថត​រឿង “Ip Man 3”


កុំកុំ​ ​វិះ​នឹង​សន្លប់​ដោយ Mike Tysonពេល​ថត​រឿង “Ip Man 3”

នៅ​ពេល​ថ្មី​ៗ​នេះ​ ផលិតកម្ម​ Pegasus Motion Pictures បាន​បង្ហាញ​កិច្ច​សម្ភាសន៍​​ជាមួយ​តួអង្គ​និង​ឈុត​​ថត​មួយ​ចំនួន​ក្នុង​រឿង “Ip Man 3”។

 

ក្នុង​ឈុត​មួយ​ពេល​កំពុង​ថត​​ Donnie Yen ​ ​វិះ​នឹង​សន្លប់​ពេល​បើ​ឆាក​ប្រយុទ្ធ​ជាមួយ Mike Tyson តែ​សំណាង តារា​រូប​នេះ​​​​ប្រើ​ភាព​រហ័សរហួន​គេច​ទាន់​ ហើយ​សត្រូវ​វាយ​ចំ​បាវសាក់​ទៅវិញ។ ពេល​នោះ Yen បាន​មើល​ទៅ​មុខ​ហើយ​និយាយ​ថា “WOW”។

 

កុំកុំ​ ​វិះ​នឹង​សន្លប់​ដោយ Mike Tysonពេល​ថត​រឿង “Ip Man 3”

 

ក្នុង​រឿង “Ip Man 3” កុំកុំ​ ​ត្រូវ​សម្ដែង​ជា​តួ​គ្រូ​ក្បាច់​គុន​ដែល​មាន​ឈ្មោះ​ថា Wing Chun ហើយ​ Mike Tyson គឺ​ជា​អ្នក​ជំនាញ​ប្រដាល់​​ម្នាក់។ នា​ពេល​កន្លង​ទៅ​អំឡុង​ពេល​ថត Mike Tyson ក៏​ធ្លាប់​បាក់​ម្រាម​ដៃ​​ដែរ ដោយ​ការ​វាយ​របស់​ Donnie។ យ៉ាងណាក្ដី ​តារា​សម្ដែង​​ហុងកុង​វ័យ ៥២​ឆ្នាំ​វិះ​នឹង​សន្លប់​ម្ដងម្កាល​​ដែរ។

 

ក្នុង​ការ​ថត​រឿង​នេះ Donnie បាន​និយាយ​ថា៖​” Mike គឺ​ជា​ស្ដេច​ប្រដាល់​​ម្នាក់ ដូច្នេះ​​វា​ពិត​ជា​មាន​សម្ពាធ​ច្រើន​ពេល​វាយ​ជាមួយ​គេ ពីព្រោះ​​ប្រសិន​បើ​​មិន​ប្រុងប្រយ័ត្ន​ទេ ខ្ញុំ​នឹង​សន្លប់​ដោយ Mike​ ជាមិនខាន។ គាត់​ពិត​ជា​រហ័ស ពេល​វាយ​មក​ខ្ញុំ”។​

 

ចំណែក​ឯ​ អ្នក​ប្រដាល់​អាមេរិក​រូប​នេះ​ក៏​បាន​និយាយ​ផង​ដែរ​ថា៖​”វា​ជា​លើក​ដំបូង​​ក្នុង​ការ​ថត​រឿង​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​ត្រូវ​​រឿន​សម្ដែង​តាម​ Donnie “។ “Ip Man 3″ នឹង​ចាក់​បញ្ចាំង​នៅ​ហុងកុង​ថ្ងៃ​ទី ២៤ ខែ​ ធ្នូ ឆ្នាំ ២០១៥ ៕

 

 

ចុចអាន៖លេច​ Trailer ដំបូង​រឿង “Ip Man 3″ របស់ កុំកុំ​ ជាមួយ Mike Tyson

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ jaynestars