មាន សូនីតា បន្ត​ទៅ​ផ្សព្វផ្សាយ​រមណីយដ្ឋាន​ធម្មជាតិ

មាន សូនីតា បន្ត​ទៅ​ផ្សព្វផ្សាយ​រមណីយដ្ឋាន​ធម្មជាតិ

មាន សូនីតា ប្រាប់​ថា​បន្ទាប់​ពី​បាន​បំផុស​ការ​ប្រើ​ប្រាស់​ក្រមា​ខ្មែរ​តាម​រយៈ​គម្រោង “Slanh” ទទួល​បាន​ផ្លែ​ផ្កា ដោយ​ក្រមា​ខ្មែរ​ត្រូវ​បាន​ប្រើ​ប្រាស់​ផុសផុល​ជាង​មុន នាង បាន​បន្ត​ទៅ​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ធម្មជាតិ​ទៀត ដោយ​ជំហាន​ដំបូង​នេះ នាង​ផ្សព្វផ្សាយ​ពី “កោះ​រុង” ឆ្នេរ​កោះ​ដ៏​ស្រស់​ស្អាត​របស់​កម្ពុជា។

 

នីតា បាន​ទៅ​ដល់​ដី​កោះ​ដែល​មាន​ធម្មជាតិ​ល្អ​ឯក​នេះ កាល​ពី​ពេល​ថ្មី​ៗ​ដោយ​បាន​ថត​យក​ទិដ្ឋភាព​ខ្លះ​ៗ​នៃ​កោះរុង មក​បង្ហាញ​ជូន​ទស្សនិកជន ក៏​ដូច​ជា​អ្នក​គាំទ្រ​នាង។ តារា​ស្រី​រូប​នេះ ថ្លែង​ថា “មួយ​ផ្នែក​ជា​ដំណើរ​កម្សាន្ត​ផ្ទាល់​ខ្លួន ប៉ុន្តែ​ខ្ញុំ​ក៏​ចង់​​ផ្សព្វផ្សាយ​ពី​រមណីយដ្ឋាន​ធម្មជាតិ​របស់​ខ្មែរ​យើង​ដែរ ដើម្បី​អោយ​មាន​មនុស្ស​ទៅ​លេង​ច្រើន កាល​ណា​មាន​មនុស្ស​ទៅ​លេង​ច្រើន អីចឹង​នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​បង​ប្អូន​នៅ​ក្នុង​តំបន់​មាន​ភាព​ល្អ​ប្រសើរ​ដែរ”។

មាន សូនីតា បន្ត​ទៅ​ផ្សព្វផ្សាយ​រមណីយដ្ឋាន​ធម្មជាតិ

ក្រោយ​ពី​បាន​ទៅ​ដល់​ទឹក​ដី​កោះ​ល្បី​ឈ្មោះ​មួយ​នេះ​របស់​កម្ពុជា សូនីតា បាន​ពោល​សរសើរ​មិន​ដាច់​ពី​មាត់​ពី​សម្រស់​ធម្មជាតិ​ដែល​មាន​នៅ​ទី​នោះ។ នាង​ថា កោះរុង គឺ​ជា​ដី​កោះ​មួយ​ដែល​មាន​លក្ខណៈ​ធម្មជាតិ​ច្រើន ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ​នូវ​លក្ខណៈ​ឯកជន​ដ៏​ពិសេស​មួយ និង​មាន​ឆ្នេរ​ខ្សាច់​ស្អាត​ជាង​កន្លែង​ផ្សេង​ទៀត​ផង។

 

ក្រៅ​ពី​នេះ រមណីយដ្ឋាន កោះរុង មាន​កន្លែង​កម្សាន្ត និង​ប្រភេទ​កម្សាន្ត​ជា​ច្រើន​ផ្ដល់​ជូន​ភ្ញៀវ​ទេសចរ ដូច​ជា Hight Pointហែល​ទឹក Diving ដើរ​ព្រៃ និង​ទៅ​មើល​ប្លង់តុង​នៅ​ពេល​យប់​ជាដើម។ ដូច្នេះ​ហើយ ស្រី​ស្អាត​ម្នាក់​នេះ សង្ឃឹម​ថា បង​ប្អូន​ប្រជាពលរដ្ឋ​នឹង​នាំ​គ្នា​ទៅ​លេង​កម្សាន្ត​នៅ​ទី​នោះ​ច្រើន។

 

“ក្រោយ​ពី​បាន​ទៅ​ដល់ ខ្ញុំ​មាន​អារម្មណ៍​ថា Relax ណាស់ បាន​ទៅ​ហើយ ចង់​ទៅ​ម្ដង​ទៀត​មែន​ទែន វា​មាន​សម្រស់​ធម្មជាតិ​ស្អាត​ណាស់ ហ្នឹង​ត្រឹម​តែ​កោះរុង​ទេ​បង នៅ​មាន​កោះរុង​សន្លឹម​រឹត​តែ​ស្អាត​ជាង​នេះ​ទៀត ខ្ញុំ​ចង់​ទៅ​ម្ដង​ទៀត​ប៉ុន្តែ​អត់​ទាន់​មាន​ពេល ហើយ​ខ្ញុំ​សង្ឃឹម​ថា បង​ប្អូន​យើង​ទៅ​លេង​ទី​នោះ​ច្រើន”។

 

សូនីតា បញ្ជាក់​ចុង​ក្រោយ​ថា នាង​នឹង​រក​ឱកាស​ទៅ​កាន់​កោះរុង​ម្ដង​ទៀត និង​បង្ហួស​ទៅ​ដល់​កោះរុង​សន្លឹម ផ្ដិត​យក​ទិដ្ឋភាព​ពី​សម្រស់​ធម្មជាតិ​នៅ​ទី​នោះ មក​ចែក​ជូន​បង​ប្អូន​ប្រជាពលរដ្ឋ​បាន​ទស្សនា៕

 

មាន សូនីតា បន្ត​ទៅ​ផ្សព្វផ្សាយ​រមណីយដ្ឋាន​ធម្មជាតិ

 

មាន សូនីតា បន្ត​ទៅ​ផ្សព្វផ្សាយ​រមណីយដ្ឋាន​ធម្មជាតិ

 

មាន សូនីតា បន្ត​ទៅ​ផ្សព្វផ្សាយ​រមណីយដ្ឋាន​ធម្មជាតិ

 

មាន សូនីតា បន្ត​ទៅ​ផ្សព្វផ្សាយ​រមណីយដ្ឋាន​ធម្មជាតិ

 

រូបភាព៖ ផ្ដល់​ដោយ សូនីតា

 

អត្ថបទ៖ ទារិកា