ក្រសួង​មហាផ្ទៃ​បង្កើត​គណៈ​កម្មការ​ ចាប់ខ្លួន​លោក សម រង្ស៊ី

ក្រសួង​មហាផ្ទៃ​បានសម្រេច​បង្កើត​គណៈកម្មការ​​ អនុវត្តដីកា​ចាប់​ខ្លួន​លោក សម រង្ស៊ី ។ គណៈកម្មការនេះ មានស​មាសភាព​ចំនួន ៨ រូប ក្នុងនោះ​ មាន លោក ឯម សំអាន  រដ្ឋលេខា​ធិការ​ក្រសួង​មហាផ្ទៃ​​ជាប្រធាន លោក នេត សាវឿន​​ អគ្គ​ស្នង​ការ​នគរបាលជាតិ​ ជាអនុប្រធាន លោក សុខ ផល អគ្គ​នាយកអន្តោប្រវេសន៍ លោក គុយ ប៊ុ​នសុង អគ្គនាយក​ពន្ធនាគារ​ ជាអនុប្រធាន​ និង​លោក ជួន សុវណ្ណ ស្នង​ការ​នគរបាល​រាជ​ធានី​ភ្នំពេញ​​ជាដើម។

បើតាម​សេចក្តី​សម្រេច​កាល​ពីថ្ងៃទី ១៥ ខែវិច្ឆិកា ក្រសួង​ក៏បែង​ចែក​គោល​ដៅដើម្បី​ចាប់​ខ្លួនលោក សម រង្ស៊ី ​ជាពីរគោល​ដៅ​ គឺ​នៅ​រាជ​ធានី​ភ្នំពេញ​ និង​ខេត្តសៀម​រាប៕

ដំណើររបស់លោក សម រង្ស៊ី ត្រឡប់​មក​កម្ពុជាវិញ ត្រូវផ្លាស់​ប្តូរ​ពីព្រលាន​យន្ត​ហោះខេត្ត​សៀម​រាប​ មកចុះ​នៅ​ព្រលាន​យន្តហោះ​អន្តរ​ជាតិ​ភ្នំពេញ​ នៅថ្ងៃម៉ោង ១០ យប់​នេះ។ នេះបើតាម​​ការ​អះអាងរបស់​លោក អេង ឆៃ​អ៊ាង៕ ​តើ​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យជួ​យ​ប្រ​ជា​ជ​ន​ក​ម្ពុ​ជា​អ្វីខ្លះ​ក្នុ​ង​កា​រ​ស្វែង​រ​ក​កា​រ​ងា​រ​ធ្វើ​?​​