ក្រុមហ៊ុន​ CBL ​ផ្តល់​រង្វាន់​ iPhone 6s​ ​​​ដើម្បី​ជំរុញ​​យុទ្ធនាការ​អប់រំ​ការ​ពិសា​ដោយ​ទំនួលខុសត្រូវ​ “Get Your Sexy Back”

ក្រុមហ៊ុន​ CBL ​ផ្តល់​រង្វាន់​ iPhone 6s​ ​​​ដើម្បី​ជំរុញ​​យុទ្ធនាការ​អប់រំ​ការ​ពិសា​ដោយ​ទំនួលខុសត្រូវ​ “Get Your Sexy Back”

ក្រុមហ៊ុន​ Cambodia Brewery Limited ​​បាន​បើក​យុទ្ធនាការ​អប់រំ​ការ​សេព​គ្រឿង​ស្រវឹង​ប្រកប​ដោយ​ទំនួល​ខុស​ត្រូវ​​ “Get Your Sexy Back” ​​​កាល​ពី​ថ្ងៃ​សុក្រ​ទី ​១៣ ​វិច្ឆិកា​​នៅ​សណ្ឋាគារ​សូហ្វីតែល ​ដោយ​មាន​ការ​ចូលរួម​ពី​​​រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ​​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​​ ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា។

 

​ក្នុង​ពិធី​នោះ​ លោក ​Roland Bala ​អគ្គនាយក​ក្រុមហ៊ុន​ Cambodia Brewery Limited ​​បាន​មាន​ប្រសាសន៍​ថា ​​លោក​ចង់​ផ្ដល់​ការ​អប់រំ​ដល់​យុវជន​​ពាក់ព័ន្ធ​នឹង​ចំណេះដឹង​​ការ​សេព​គ្រឿង​ស្រវឹង​ដោយ​ទំនួល​ខុសត្រូវ​​តាម​រយៈ​ហ្វេសប៊ុក។ ​លោក​បន្ត​ថា ​រដូវ​ពិធី​ជប់លៀង​ដំណាច់​ឆ្នាំ​នឹង​មក​ដល់​ ដែល​នឹង​មាន​ការ​អបអរ​ជា​ច្រើន​ ​ដូច្នេះ​គ្រោះថ្នាក់​អាច​នឹង​កើត​មាន​បើ​មិន​មាន​ការ​យល់ដឹង​ពី​ការ​សេព​គ្រឿង​ស្រវឹង​ដោយ​ទំនួល​ខុស​ត្រូវ​ទេ​នោះ ​ហេតុ​ដូច​នេះ​ទើប​ក្រុមហ៊ុន​បន្ត​យុទ្ធនាការ​ “Get Your Sexy Back” ​​ឆ្នាំ​ទី​ពីរ​កាន់​តែ​ធំ​ និង​យូរ​ជាង​មុន​ក្នុង​គោល​បំណង​អប់រំ​លើ​ការ​ពិសា​គ្រឿង​ស្រវឹង។

 

ក្រុមហ៊ុន​ CBL ​ផ្តល់​រង្វាន់​ iPhone 6s​ ​​​ដើម្បី​ជំរុញ​​យុទ្ធនាការ​អប់រំ​ការ​ពិសា​ដោយ​ទំនួលខុសត្រូវ​ “Get Your Sexy Back”

 

លោក ​Roland Bala ​អគ្គនាយក​ក្រុមហ៊ុន​ Cambodia Brewery Limited

 

​នាយក​គ្រប់គ្រង​បញ្ជាក់​ទៀត​ថា ​ក្រុមហ៊ុន​របស់​លោក​​មិន​​​ចង់​ចំណេញ​រយៈពេល​ខ្លី​​ទេ ​តែ​​ចង់​ចំណេញ​ប្រកប​​ដោយ​​ស្ថិរភាព ​និង​រយៈពេល​វែង ​ដូច្នេះ​ហើយ​ទើប​លោក​ផ្ដោត​លើ​ការ​អប់រំ​ពាក់ព័ន្ធ​នឹង​ការ​ទទួល​ទាន​ស្រាបៀរ​ឲ្យ​បាន​ត្រឹមត្រូវ។​​​​

 

​​ក្នុង​សន្និសីទ​​​​នោះ​ដែរ ​​​លោក​ ហ៊ុយ វុទ្ធី​ នាយក​ទំនាក់ទំនង​កិច្ចការ​សហគ្រាស​នៃ​ក្រុមហ៊ុន​ស្រាបៀរ​ថៃហ្គ័រ ​​​បាន​និយាយ​ថា ​ថ្វីត្បិត​​​ក្រុមហ៊ុន​ Cambodia Brewery Limited ​​គឺ​ជា​ក្រុមហ៊ុន​​លក់​ស្រាបៀរ​តែ​​​​​ក្រុមហ៊ុន​ចង់​ធ្វើ​ជា​គំរូ​ដោយ​​​​ផ្ដល់​ការ​អប់រំ​លើ​​ការ​សេព​គ្រឿង​ស្រវឹង​​ប្រកប​ដោយ​ទទួល​ខុស​ត្រូវ។ ​ក្នុង​បទ​បង្ហាញ​​​ ស្តី​ពី​កម្មវិធី “Get Your Sexy Back” ឆ្នាំ​ទី​ពីរ​ លោក​បាន​លើក​យក​សកម្មភាព​ចម្បងៗ​នៃ​យុទ្ធនាការ​ដូចជា៖ ​ទី​មួយ​ ​លោក​អ្នក​អាច​ចូល​ទៅ​កាន់​គេហទំព័រ​ហ្វេសប៊ុក ​​”Get Your Sexy Back KH” ​ដើម្បី​ទទួល​បាន​សារ​អប់រំ​ស្ដី​ពី​ផល​វិការ​នៃ​ការ​ពិសា​គ្រឿង​ស្រវឹង​ហួស​ប្រមាណ ​និង​ឥរិយាបថ​ត្រឹមត្រូវ​ដែល​គួរ​ប្រព្រឹត្តិ។ ​​​ទី​ពីរ​ លោក​អ្នក​ក៏​អាច​ចូលរួម​កម្មវិធី​ប្រកួត​ “Selfie So Cool” ​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ទូរសព្ទ iPhone 6s ​និង​សំបុត្រ​ VIP ​​ចូលរួម​កម្មវិធី​ជប់លៀង “រាត្រី​សំណើច​ឆ្នាំ ​២០១៥”។ ​ទី​បី​គឺ​ជា​កម្មវិធី​ជប់លៀង “រាត្រី​សំណើច​ឆ្នាំ ​២០១៥” ​នៅ​រាត្រី​ថ្ងៃ​ទី ១៨ ខែ​ធ្នូ ​នៅ​សណ្ឋាគារ​សូហ្វីតែល។​​

 

ក្រុមហ៊ុន​ CBL ​ផ្តល់​រង្វាន់​ iPhone 6s​ ​​​ដើម្បី​ជំរុញ​​យុទ្ធនាការ​អប់រំ​ការ​ពិសា​ដោយ​ទំនួលខុសត្រូវ​ “Get Your Sexy Back”

 

ក្រុមហ៊ុន​ CBL ​ផ្តល់​រង្វាន់​ iPhone 6s​ ​​​ដើម្បី​ជំរុញ​​យុទ្ធនាការ​អប់រំ​ការ​ពិសា​ដោយ​ទំនួលខុសត្រូវ​ “Get Your Sexy Back”

 

ក្រុមហ៊ុន​ CBL ​ផ្តល់​រង្វាន់​ iPhone 6s​ ​​​ដើម្បី​ជំរុញ​​យុទ្ធនាការ​អប់រំ​ការ​ពិសា​ដោយ​ទំនួលខុសត្រូវ​ “Get Your Sexy Back”

 

​​កម្មវិធី​​ “Get Your Sexy Back” ​ដំណើរការ​ឆ្នាំ​ទី ២ ​របស់​ខ្លួន​ក្រោយ​មើល​ឃើញ​ជោគជ័យ​ការ​ពី​ឆ្នាំ​កន្លង​ទៅ។ ​​នៅ​ឆ្នាំ​នេះ​គឺ​មាន​រយៈពេល​យូរ​ជាង​ឆ្នាំ​មុន​ ដល់​​ទៅ ២ ខែ​​ក្នុង​បំណង​ឲ្យ​យុវជន​យល់​ដឹង​កាន់​តែ​ច្រើន។ ​​​​​កន្លង​មក​​​ ក្រុមហ៊ុន​ Cambodia Brewery Limited ​បាន​បើក​យុទ្ធនាការ​អប់រំ​លើ​ការ​សេព​​គ្រឿង​ស្រវឹង​ប្រកប​ដោយ​ទំនួល​ខុសត្រូវ​នេះ​ ៥ ​ឆ្នាំ​មក​ហើយ​ដែរ​​ដោយ​គ្រាន់​តែ​ប្រើប្រាស់​​​​​ឈ្មោះ​​នៃ​យុទ្ធនាការ​​​ខុស​ៗ​គ្នា​ប៉ុណ្ណោះ។

 

ចង់​ដឹង​ពី​យុទ្ធនាការ​ “Get Your Sexy Back” ​សូម​ចុច​ត្រង់​នេះ ​ដើម្បី​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក ​និង​​ដើម្បី​មាន​ឱកាស​ឈ្នះ​រង្វាន់​ iPhone 6s៕

 

អត្ថបទ៖ ​ពាណិជ្ជកម្ម