អង់គ្លេស​នឹង​ជ្រើសរើសភ្នាក់ងារ​​​ចារកិច្ច​បន្ថែម​ ​ប្រឆាំង​គម្រោង​ការ​ភេរវកម្ម​


អង់គ្លេស​នឹង​ជ្រើសរើសភ្នាក់ងារ​​​ចារកិច្ច​បន្ថែម​ ​ប្រឆាំង​គម្រោង​ការ​ភេរវកម្ម​

កង​កម្លាំង​ចារកិច្ច​ពិសេស​​នឹង​ត្រូវ​​រៀប​ចំ​ឡើង​​ដើម្បី​ជា​ជំនួយ​ដល់​កង​កម្លាំង​ប្រដាប់​អាវុធ​ ក្នុង​ការ​​ប្រឆាំង​នឹង​គម្រោង​ការ​ភេរវកម្ម​ផ្សេងៗ​ក្នុង​ប្រទេស​អង់គ្លេស​​ និង​ដើម្បី​​បង្ការ​កុំ​ឲ្យ​មាន​​ការ​វាយ​ប្រហារ​ភេវរកម្ម​​​កើត​មាន​ ​​ដូច​នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង។ នេះ​បើ​តាម​​ការ​ប្រកាស​របស់​​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron។​

 

អង់គ្លេស​នឹង​ជ្រើសរើសភ្នាក់ងារ​​​ចារកិច្ច​បន្ថែម​ ​ប្រឆាំង​គម្រោង​ការ​ភេរវកម្ម​

លោកនាយករដ្ឋមន្ត្រី អង់គ្លេស David Cameron (ស្តាំ) និងលោកបារ៉ាក់ អូបាម៉ា ចូលរួម​ស្មឹងស្មាត រយៈពេល១នាទី ឧទ្ទិសដល់ជនរងគ្រោះនៅប៉ារីស

​លោក​នាយករដ្ឋមន្ត្រី​អង់គ្លេស David Cameron បាន​​ប្រកាស​ថា​​​អង់គ្លេស​នឹង​​បង្កើន​​កម្លាំង​ចារកិច្ច​ជន​​​ស៊ើបការណ៍​​ចំនួន​១៥​​ភាគ​​​រយ​ដែល​ជ្រើស​រើស​​ដោយ​បណ្ដាញ​​​ចារកិច្ច​របស់​អង់គ្លេស MI5, MI6 និង GCHQ ។ ​​​​ចារកិច្ច​ជន​​​កើន​ដល់​ចំនួន​​២ពាន់​នាក់​បន្ថែម​​នឹង​ត្រូវ​​​ជ្រើស​រើស​​​​​ដើម្បី​បម្រើ​កិច្ចការ​​ស៊ើប​ការណ៍​​​ក្នុង​ទិស​ដៅ​ប្រុង​ប្រយ័ត្ន​​​​​អំពី​ក្រុម​ ISIS ។

 

ក្នុង​ជំនួប​ថ្នាក់​ដឹក​នាំ​កំពូល​នៃ​បណ្ដា​ប្រទេស​G20 ( បណ្ដា​ប្រទេស​សេដ្ឋកិច្ច​​​​លូត​លាស់) ដែល​ប្រព្រឹត្ត​​ចាប់​ពី​ថ្ងៃ​១៥​- ១៦​វិច្ឆិកា​ ក្នុង​ទីក្រុង​ Antalya ប្រទេសតួកគី​ លោក​​​​នាយករដ្ឋមន្ត្រី​ David Cameron បាន​និយាយ​ថា៖ “ការ​ការពារ​ប្រជាជន​អង់គ្លេស​គឺ​ជា​តួនាទី​ទី​មួយ​របស់​ខ្ញុំ។ នេះ​គឺ​ជា​​ការ​តស៊ូ​​ដែល​​តម្រូវ​ឲ្យ​ពួក​យើង​​បង្កើន​កម្លាំង។ ភ្នាក់​ងារ​សម្ងាត់​របស់​យើង​ធ្វើ​ការ​លើ​រឿង​នោះ​ នៅ​ពេល​​​​ការ​គំរាម​កំហែង​កើន​​ឡើង ការ​ប្រឆាំង​តប​ត​ក៏​ត្រូវ​កើត​មាន​ដែរ”។

 

លោក​នាយករដ្ឋមន្ត្រី​ David Cameron ​បាន​និយាយ​ថា​ប្រទេស​អង់គ្លេស​អាច​​មាន​លទ្ធភាព​​​​​​ចំណាយ​លើ​ចារកិច្ច​ជន​បន្ថែម​បាន។ ការ​លើក​ឡើង​បែប​​នេះ​​​​​ព្រោះ​​​ប្រទេស​អង់គ្លេស​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​​មាន​សេដ្ឋកិច្ច​លូតលាស់​​លឿន៕

 

ចុចអាន៖ ក្នុង​ចំណោម​អ្នក​ស្លាប់​ក្នុង​ហាង​ខ្មែរ​នៅ​ប៉ារីស ម្នាក់​ជា​និស្សិត​ស្រី​អាមេរិក

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ mirror​​​​​​​​​​​​​​​