Mazda MX-5 របស់​ក្រុមហ៊ុន​ HGB Auto ធ្លាប់​បាន​ជាប់​កំណត់ត្រា​ពិភពលោក ពីរ​ផ្សេង​គ្នា

Mazda MX-5 របស់​ក្រុមហ៊ុន​ HGB Auto ធ្លាប់​បាន​ជាប់​កំណត់ត្រា​ពិភពលោក ពីរ​ផ្សេង​គ្នា

ក្រុមហ៊ុន HGB Auto បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ផលិត​រថយន្ត​ម៉ូដែល Mazda MX-5 ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​​អតិថិជន​រហូត​បាន​ជាប់​កំណត់ត្រា​ពិភពលោក (Guinness World Record )ពីរ​លើក ផ្នែក​ប្រជាប្រិយភាព​ និង ការ​លក់​បាន​ច្រើន​ជាង​គេ​បំផុត។

 

រថយន្ត​ស្ពរ័​ទំនើប​កៅអី​ពីរ​នេះ​បាន​ជាប់​កំណត់ត្រា​ពិភពលោក​លើក​ទី ១ នៅ​ឆ្នាំ ២០១៣ ដោយ​ក្បួន​ដង្ហែ​រថយន្ត Mazda ដ៏​ធំ​នៅ​ទូទាំង​អឺរ៉ុប​ និង​លើក​ទី ២ ការ​លក់​បាន​រថយន្ត​ច្រើន​ជាង​គេ​បំផុត​រហូត​ដល់​ទៅ ៩ សែន​គ្រឿង ក្នុង​ឆ្នាំ ២០១១។

 

សូមចុចអាន៖ រថយន្ត Mazda MX-5 អភិវឌ្ឍ​​រូបរាង​​អនុវត្ត​តាម​ពាក្យ​មួយ​ឃ្លា​ជា​ភាសា​ជប៉ុន Jinba Ittai

 

 
Mazda MX-5 របស់​ក្រុមហ៊ុន​ HGB Auto ធ្លាប់​បាន​ជាប់​កំណត់ត្រា​ពិភពលោក ពីរ​ផ្សេង​គ្នា

 

Mazda MX-5 របស់​ក្រុមហ៊ុន​ HGB Auto ធ្លាប់​បាន​ជាប់​កំណត់ត្រា​ពិភពលោក ពីរ​ផ្សេង​គ្នា

 

ឯកឧត្ដម ចម ប្រសិទ្ធ រដ្ឋ​មន្ត្រី​នៃ​ក្រសួង​ ឧស្សាហកម្ម និង សិប្បកម្ម បាន​ថ្លែង​ឱកាស​សម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត ដែល​ជា​សាខា​ទី ២ របស់​ក្រុមហ៊ុន​ HGB Auto ថា៖ រថយន្ត​ស្ពរ័​ទំនើប​នេះ​ ជា​រថយន្ត​ដែល​បាន​ជាប់​កំណត់ត្រា​ពិភពលោក​ ពីរ​រួច​មក​ហើយ​ ដែល​ក្នុង​នោះ​មាន​ ការ​លក់​​រថយន្ត​បាន​ច្រើន​ជាង​គេ និង​មាន​ការ​នាំ​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ លក់​បាន​រហូត​ដល់ ១ ០០០ គ្រឿង​បន្ថែម​ទៀត គិត​ត្រឹម​ខែ វិច្ឆិកា ឆ្នាំ ២០១៥ នេះ។

 

ឯកឧត្ដម​បាន​មាន​ប្រសាសន៍​បន្ថែម​ទៀត​ថា ក្រុមហ៊ុន​ផលិត​រថយន្ត​របស់​ប្រទេស​ជប៉ុន មួយ​នេះ​បាន​ផ្ដល់​នូវ​ទំនុក​ចិត្ត​ខ្ពស់​ជូន​ដល់​អតិថិជន ទាំង​សុវត្ថិភាព និង​បច្ចេកវិទ្យា​ ព្រោះ​មិន​ដែល​ប្រមូល​យក​រថយន្ត​ទៅ​រោងចក្រ​វិញ ដោយ​បញ្ហា​បច្ចេកទេស​ណា​មួយ​ឡើយ។

 

ទាក់ទង​នឹង​ចំណុច​នេះ​ដែរ ប្រធាន​គ្រប់គ្រង​ទូទៅ​ កញ្ញា អ៊ុន កញ្ញា បាន​រៀបរាប់​បន្ថែម​ថា រថយន្ត​នេះ​ជា​ប្រភេទ​ស្ព័រ ដែល​មាន​បំពាក់​នូវ​បច្ចេកវិទ្យា SkyActiv ជួយ​កាត់​បន្ថយ​ការ​បំពុល​បរិស្ថាន ជួយ​ឲ្យ​រថយន្ត​ស្ទុះ​ខ្លាំង​ជាង​មុន និង​ផ្ដល់​នូវ​ផាសុកភាព​ដល់​អ្នក​ប្រើប្រាស់ ជាពិសេស​រថយន្ត​នេះ​មាន​តម្លៃ​ត្រឹម​តែ ៦២ ០០០ ដុល្លារ និង​មាន​ការ​បញ្ចុះ​តម្លៃ​បន្ថែម​ទៀត​ក្នុង​ឱកាស​សម្ពោធ​អគារ​តាំង​បង្ហាញ​រថយន្ត ដែល​ជា​សាខា​ទី ២ របស់​ខ្លួន។

 

 
Mazda MX-5 របស់​ក្រុមហ៊ុន​ HGB Auto ធ្លាប់​បាន​ជាប់​កំណត់ត្រា​ពិភពលោក ពីរ​ផ្សេង​គ្នា

 

Mazda MX-5 របស់​ក្រុមហ៊ុន​ HGB Auto ធ្លាប់​បាន​ជាប់​កំណត់ត្រា​ពិភពលោក ពីរ​ផ្សេង​គ្នា

 

 

អត្ថបទ៖ រក្សា
រូបថត៖ ទូរសព្ទដៃ

នាំមកជូនដោយ

Mazda MX-5 របស់​ក្រុមហ៊ុន​ HGB Auto ធ្លាប់​បាន​ជាប់​កំណត់ត្រា​ពិភពលោក ពីរ​ផ្សេង​គ្នា