គ្រុយ ​វណ្ណា ​បន្ត​មហិច្ឆតា​បង្កើត​ក្តារ​ចុច​វៃ​ឆ្លាត​ភាសា​ឡាវ​ ក្រោយ​​ជោគជ័យ​​ខ្លាំង​នៅ​​ខ្មែរ​

គ្រុយ ​វណ្ណា ​បន្ត​មហិច្ឆតា​បង្កើត​ក្តារ​ចុច​វៃ​ឆ្លាត​ភាសា​ឡាវ​ ក្រោយ​​ជោគជ័យ​​ខ្លាំង​នៅ​​ខ្មែរ​

ស្ថាបនិក​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​ (Khmer Smart Keyboard) លោក គ្រុយ វណ្ណា នឹង​បន្ត​បង្កើត​ក្តារ​ចុច​ឆ្លាត​វៃឆ្លាត​​ជា​ភាសា​ឡាវ​បន្ថែម​ទៀត​នៅ​ដើម​ឆ្នាំ​ក្រោយ បន្ទាប់​​ពី​ទទួល​បាន​ការ​គាំទ្រ​ច្រើន​នៅ​កម្ពុជា។

 

លោក​គ្រុយ វណ្ណា​បាន​ឱ្យ​ដឹង​ថា ដោយ​មើល​ឃើញ​ពី​សក្ដានុពល​នៃ​តម្រូវ​ការ​ការ​ប្រើប្រាស់​ក្តារ​ចុច​ឆ្លាត​វៃ​លើ​ទូរសព្ទ​នៅ​ក្នុង​ប្រទេស​ឡាវ ទើប​ធ្វើ​ឱ្យ​ក្រុមការងារ​​របស់​លោក (ALIEN DEV ) គ្រោង​បង្កើត​ក្តារ​ចុច​ឆ្លាត​វៃ​ជា​ភាសា​ឡាវ​នេះ ​នៅ​អំឡុង​ខែ​មិនា ​និង​មេសា​ឆ្នាំ ២០១៦ ដោយ​ប្រើ​រយៈ​ពេល​ពី​២ទៅ៣ខែ​ដើម្បី​ឱ្យ​រួចរាល់។

 

គ្រុយ ​វណ្ណា ​បន្ត​មហិច្ឆតា​បង្កើត​ក្តារ​ចុច​វៃ​ឆ្លាត​ភាសា​ឡាវ​ ក្រោយ​​ជោគជ័យ​​ខ្លាំង​នៅ​​ខ្មែរ​

លោក គ្រុយ វណ្ណា

 

ស្ថាបនិក Khmer Smart Keyboard រូប​នេះ​ឱ្យ​ដឹង​ទៀត​ថា រាល់​ទូរសព្ទ iPhone នៅ​ក្នុង​ប្រទេស​ឡាវ​ដែល​ទិញ​មក​ប្រើ​ថ្មីៗ ពុំ​មាន​ដំឡើង​ក្តារ​ចុច​ស្រាប់​ក្នុង​ម៉ាស៊ីន (Built-in Keyboard) នោះ​ទេ ហើយ​អ្នក​ប្រើប្រាស់​ភាគ​ច្រើន​ត្រូវ​ចំណាយ​ប្រាក់​ទិញ App (ក្តារ​ចុច) ល្អៗ​ពី App Store ដើម្បី​យក​មក​ប្រើ។

 

ដោយ​ឡែក​ចំពោះ​ក្តារ​ចុច​ដែល​ក្រុម​លោក​នឹង​បង្កើត​សម្រាប់​ប្រទេស​ឡាវ ​នឹង​ដាក់​ឱ្យ​ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ទាំង​លើ App Store និង Play Store ហើយ​នឹង​មាន​មុខងារ​ពិសេស​ស្រដៀង​គ្នា​ទៅ​នឹង Khmer Smart Keyboard ​ប្រើប្រាស់​សព្វ​ថ្ងៃ​ដែរ​ដូចជា៖

 

-អូស​តួអក្សរ​ណាមួយ​ចុះ​ក្រោម ដើម្បី​តួអក្សរ​មួយ​ទៀត។ ឧ. ទាញ​តួអក្សរ “ត” ចុះ​ក្រោម​ដើម្បី​វាយ​អក្សរ “ទ”។
-និង​មុខងារ​ទស្សន៍ទាយ​ពាក្យ រាល់​ពេល​វាយ​តួអក្សរ​ណាមួយ។ ឧ. ​បើ​​វាយ​អក្សរ​ “ក” វា​នឹង​​បង្ហាញ​នូវ​ពាក្យ​មួយ​ចំនួន​ដូច​ជា​ “ការ”​ “ក្នុង”​ ឬ “ក្រុម”។

 

 គ្រុយ ​វណ្ណា ​បន្ត​មហិច្ឆតា​បង្កើត​ក្តារ​ចុច​វៃ​ឆ្លាត​ភាសា​ឡាវ​ ក្រោយ​​ជោគជ័យ​​ខ្លាំង​នៅ​​ខ្មែរ​ក្តារ​ចុច​ខ្មែរ​ឆ្លាត​វៃ​សព្វ​ថ្ងៃ

 

យ៉ាងណាមិញ​អ្នក​បង្កើត​ក្តារ​ចុច​វៃ​ឆ្លាត​រូប​នេះ និយាយ​ថា ដើម្បី​ឱ្យ​ដំណើរ​ការ​នៃ​ការ​បង្កើត Lao Smart Keyboard ឱ្យ​ទទួល​បាន​ជោគជ័យ ក្រុម​លោក​ត្រូវ​ការ​អ្នក​ជំនាញ​ផ្នែក​ភាសា​ឡាវ​​ និង​ដៃគូ​សហការ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​ឡាវ ​ដើម្បី​តម្រង់​ផ្លូវ​ និង​ធ្វើ​ឱ្យ​ភាសា​ឡាវ​លើ​ក្តារ​ចុច​ត្រឹម​ត្រូវ​តាម​ស្តង់ដារ​របស់​ប្រទេស​នេះ។

 

ក្តារ​ចុច​ភាសា​ឡាវ​ជា​ជំហាន​ដំបូង​​របស់​ លោក គ្រុយ វណ្ណា ស្ថាបនិក​ក្រុម​អ្នក​បង្កើត​កម្មវិធី​ទូរសព្ទ ALIEN DEV ហើយ​លោក​សង្ឃឹម​យ៉ាង​មុតមាំ​ថា​ Lao Smart Keyboard នឹង​ទទួល​បាន​ជោគជ័យ​ដូច​នៅ​កម្ពុជា​ដែរ។ ​ជំហាន​បន្ទាប់​ ក្រុម​នេះ​នឹង​បន្ត​ម​ទៅ​បង្កើត​ក្តារ​ចុច​ឆ្លាត​វៃ​សម្រាប់​ប្រទេស​ថៃ​និង​មីយ៉ាន់ម៉ា​បន្ថែម​ទៀត៕

 

 

អាន៖ ក្ដារចុច​ឆ្លាត​វៃ​កំណែ​ថ្មី ២.០.៥ ​ងាយ​ស្រួល​ ប្រើរហ័ស​​ជាង​មុន​

អាន៖ ក្ដារចុច​ឆ្លាត​វៃ​បន្ថែម​មុខងារ​ថ្មី​ទស្សន៍ទាយ​ពាក្យ​ដាក់​ប្រើ​ជា​ផ្លូវការ

 

គ្រុយ ​វណ្ណា ​បន្ត​មហិច្ឆតា​បង្កើត​ក្តារ​ចុច​វៃ​ឆ្លាត​ភាសា​ឡាវ​ ក្រោយ​​ជោគជ័យ​​ខ្លាំង​នៅ​​ខ្មែរ​

 

អត្ថបទ៖ ប៉ែត ផាន់និត

នាំមកជូនដោយ

គ្រុយ ​វណ្ណា ​បន្ត​មហិច្ឆតា​បង្កើត​ក្តារ​ចុច​វៃ​ឆ្លាត​ភាសា​ឡាវ​ ក្រោយ​​ជោគជ័យ​​ខ្លាំង​នៅ​​ខ្មែរ​