ឡាន​រត់​ដោយ​​គ្មាន​មនុស្ស​របស់​ Google ត្រូវ​បាន​ប៉ូលិស​​បញ្ឈប់​​​ ដោយ​សារ​បើក​យឺត​ពេក

ឡាន​រត់​ដោយ​​គ្មាន​មនុស្ស​របស់​ Google ត្រូវ​បាន​ប៉ូលិស​​បញ្ឈប់​​​ ដោយ​សារ​បើក​យឺត​ពេក

កាល​ពី​ថ្មី​ៗ​នេះ ​ប៉ូលិស​ចរាចរណ៍​​ប្រចាំ​​ស្នងការ​នគរបាល​​ Mountain View ​បាន​ធ្វើ​ការ​បញ្ឈប់​រថយន្ត​មួយ​គ្រឿង​ដែល​បើក​បរ​​ក្នុង​ល្បឿន​​យឺត​ នៅ​ក្នុង​តំបន់​​មួយ​នា​រដ្ឋ​ California សហរដ្ឋអាមេរិក។

 

ឡាន​រត់​ដោយ​​គ្មាន​មនុស្ស​របស់​ Google ត្រូវ​បាន​ប៉ូលិស​​បញ្ឈប់​​​ ដោយ​សារ​បើក​យឺត​ពេក

 

​​​​​​​រថយន្ត​មួយ​គ្រឿង​នោះ​ត្រូវ​បាន​បញ្ឈប់​ដោយ​សារ​បើក​បរ​ក្នុង​ល្បឿន​៣៨,៦២​គ.ម/ម៉​ នៅ​តំបន់​ដែល​​មាន​​​ល្បឿន​កំណត់​ ៥៦,៣២​គ.ម/ម៉។ ពេល​ដែល​​​ប៉ូលិស​​មួយ​រូប​ចូល​ទៅ​កៀក​រថយន្ត​​​នោះ​​ទើប​ដឹង​វា​គឺ​ជា​ រថយន្ត​រត់​ដោយ​គ្មាន​មនុស្ស​បើក​​របស់​ក្រុមហ៊ុន​ Google ពោល​មិន​មាន​តៃកុង​បញ្ជា​នោះ​ទេ។

 

ឡាន​រត់​ដោយ​​គ្មាន​មនុស្ស​របស់​ Google ត្រូវ​បាន​ប៉ូលិស​​បញ្ឈប់​​​ ដោយ​សារ​បើក​យឺត​ពេក

 

យ៉ាង​ណា​ក្ដី​នៅ​ក្នុង​រថយន្ត​នោះ​គឺ​មាន​អ្នក​ដំណើរ​ម្នាក់​ ដូច​នេះ​ប៉ូលិស​បាន​សួរ​ទៅ​កាន់​អ្នក​ដំណើរ​នោះ​ថា​ ​រថយន្ត​​នេះ​ត្រូវ​បាន​កំណត់​ល្បឿន​យ៉ាង​ដូច​ម្ដេច​នៅ​លើ​ផ្លូវ​ថ្នល់​នេះ។ លោក​ក៏​បាន​​ដាស់​តឿន​ដល់​អ្នក​ដំណើរ​រូប​នោះ​​អំពី​ច្បាប់​ចរាចរណ៍​​នៅ​តំបន់​នោះ​ដែល​ឡាន​រត់​ដោយ​​គ្មាន​មនុស្ស​​របស់​ Google ​មិន​បាន​ដឹង។

 

​​​​​​ខាង​ក្រុមហ៊ុន​ Google ឯ​ណោះ​បាន​ធ្វើ​ការ​ពន្យល់​ពី​មូលហេតុ​នៃ​ការ​កំណត់​ល្បឿន​រថយន្ត​បើក​ដោយ​​ខ្លួន​ឯង​នេះ​ថា​ ដោយ​សារ​តែ​គេ​គិត​គូរ​ពី​បញ្ហា​សុវត្ថិភាព​ជា​ធំ។ “ពួក​យើង​ចង់​ឲ្យ​អ្នក​រួម​ដំណើរ​លើ​ផ្លូវ​ជា​មួយ​រថយន្ត​នេះ​មាន​អារម្មណ៍​ថា​ វា​ជា​រថយន្ត​ស្លូត​ អាច​ចូល​ទៅ​ក្បែរ​បាន​ ជា​ជាង​ការ​បំភ័យ​អ្នក​ដទៃ​ដោយ​ការ​បើក​បរ​ក្នុង​ល្បឿន​លឿន”។ នេះ​ជា​ការ​លើក​ឡើង​របស់​ក្រុមហ៊ុន​ Google។

 

ជា​ចុង​ក្រោយ​លោក​ប៉ូលិស​បាន​ធ្វើ​ការ​សម្រេច​ចិត្ត​ថា ​រថយន្ត​របស់​ Google មិន​បាន​ល្មើស​ច្បាប់​អ្វី​នោះ​ទេ ​ដោយ​យោគយល់​ទៅ​លើ​គោល​គំនិត​របស់​ក្រុមហ៊ុន៕​​​​​

 

ចុច​អាន៖ ព្រលាន​យន្តហោះ​ណា​ដែល​មាន​ Wi-Fi ល្បឿន​លឿន​ជាង​គេ?

 

ឡាន​រត់​ដោយ​​គ្មាន​មនុស្ស​របស់​ Google ត្រូវ​បាន​ប៉ូលិស​​បញ្ឈប់​​​ ដោយ​សារ​បើក​យឺត​ពេក

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖​​​​​​​​ CNN

នាំមកជូនដោយ

ឡាន​រត់​ដោយ​​គ្មាន​មនុស្ស​របស់​ Google ត្រូវ​បាន​ប៉ូលិស​​បញ្ឈប់​​​ ដោយ​សារ​បើក​យឺត​ពេក