ស្នងការ ខេត្តបន្ទាយមានជ័យ នាំយកថវិកា និងអំណោយ ប្រគល់ជូន គ្រួសារ ដែលប្តីត្រូវកូន វាយសម្លាប់

បន្ទាយមានជ័យ ៖ ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម កាលពីថ្ងៃទី១៥ ខែ វិច្ឆិកា ឆ្នាំ២០១៥ បាននាំយកថវិកា ចំនួន ៤៥ម៉ឺនរៀល និងគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត ទៅប្រគល់ ជូនស្រ្តីម៉េម៉ាយ និងក្រុមគ្រួសារ ដែលប្តីរបស់គាត់ ត្រូវកូនប្រុសវាយសម្លាប់ រួចយកកាំបិតកាត់ផ្តាច់សរសៃដៃ សរសៃជើង យ៉ាងសាហាវឃោរឃៅ ។

លោកឧត្តមសេនីយ៍ អាត់ ខែម បានថ្លែងថា ដោយមើលឃើញពីការលំបាក ក្រោយពីប្តីត្រូវស្លាប់ ដោយស្នាដៃកូន ប្រុស រីឯកូនប្រុសនោះ ត្រូវសមត្ថកិច្ចចាប់ខ្លួន យកទៅផ្តន្ទាទោសតាមផ្លូវច្បាប់ ទើបលោកឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន ប្រធានក្រុមការងារថ្នាក់ជាតិ ចុះជួយខេត្តបន្ទាយមានជ័យ ចាត់ចែងឲ្យលោកនាំយកថវិកា និងអំណោយ ទាំងនេះ មកប្រគល់ជូន ក្រុមគ្រួសាររងគ្រោះ គោលបំណងជួយកាត់បន្ថយ ការលំបាកបានមួយចំនួន ។

សូមបញ្ជាក់ថា វេលាម៉ោង ១២ និង៣០នាទី រសៀល ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៥ មានករណីឃាតកម្មកូនប្រុស វាយសម្លាប់ឪពុក រួចយកកាំបិតកាត់ផ្តាច់សរសៃដៃ សរសៃជើង កើតឡើងនៅផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិបឹង សិលា ឃុំចង្ហា ស្រុកអូរជ្រៅ ។ ជនរងគ្រោះឈ្មោះ មួន ហ៊ាង អាយុ ៥៩ ឆ្នាំ ខណៈ កំពុងអង្គុយវាយឫស្សីធ្វើ ជញ្ជាំង ត្រូវបានជនសង្ស័យ ជាកូនបង្កើត ឈ្មោះ ហ៊ាង កូយ វាយនឹងឈើជ្រុងចំក្បាលពីក្រោយ និងយកកាំបិត ខ្វែវ កាប់ដៃ-ជើងបណ្តាលឲ្យស្លាប់ នៅនឹងកន្លែងកើតហេតុ ។

មន្រ្តីនគរបាល បានឲ្យដឹងថា ជនសង្ស័យ មានជំងឺសរសៃប្រសាទតពូជមក ហើយក្រោយកើតហេតុ សមត្ថកិច្ច ប៉ុស្តិ៍ និងជំនាញ បានឃាត់ខ្លួនជនង្ស័យ យកមកកសាងសំណុំរឿងតាមនីតិវិធី ៕