ដើមឈើ ធ្នង់យក្សមួយដើម គេកាប់ គាស់ យកទាំងឫស បន្សល់ទុកតែមែក និងរណ្តៅ នៅចំណុចតំបន់ ទេសចរណ៍ វាលថ្ម រំផ្លង់

រតនគិរីៈ ដើមឈើប្រណីតធ្នង់ យក្សមួយដើមដ៏ធំ ដុះប្របនឹងដងផ្លូវ ពីទីរួមស្រុកអូរជុំ ឆ្ពោះទៅស្រុកតាវែង ត្រង់ ចំណុចកន្លែងទេសចរណ៍ វាលថ្មរំផ្លង់ ស្ថិតក្នុងភូមិណងឡិក ឃុំអូរជុំ ស្រុកអូរជុំ ត្រូវបានគេកាប់គាស់ យកទាំង ឫសបាត់ទៅហើយ ដោយពុំមានឧបសគ្គអ្វីបន្តិចឡើយ ។

គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥កន្លងទៅនេះ ដើមឈើធ្នង់យក្សមួយដើមនោះ ត្រូវបានគេ កាប់មែកមួយចំហៀងទៅហើយ ដោយនៅសល់មែកចំនួន ២ទៀត ដែលត្រូវបានកាប់បន្ត លុះដល់ថ្ងៃទី១២ ខែ វិច្ឆិកា ឆ្នាំ២០១៥ ត្រូវបានគេកាប់គាស់ យកទាំងឫសអស់ទាំងស្រុងបន្សល់ទុកតែមែកតូចៗ និងរណ្តៅតែ ប៉ុណ្ណោះ។

បើតាមប្រភពព័ត៌មាន ពីអ្នកបើករថយន្តស្ទូច ដឹកមែកឈើធ្នង់ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៥ នោះ ប្រាប់ឲ្យ ដឹងថា ជារបស់លោកប្រធានអង្គភាព អគ្គិសនីខេត្តរតនគិរី យកទៅធ្វើថូផ្កា បានសុំជំនាញ និងសហគមន៍ភូមិអស់ ហើយ ម្យ៉ាងវិញទៀត មែកឈើធ្នង់មួយដើមធំនោះ ប៉ះចំលើជួរបន្ទាប់ខ្សែបណ្តាញអគ្គិសនីផង ទើបធ្វើការកាប់ យកមែកចេញបែបនេះ ។ រហូតមកដល់ពេលនេះ ដើមឈើធ្នង់យក្សមួយដើមនោះ ត្រូវគេកាប់គាស់ យកទាំង ឫសតែម្តង ដោយមានការឆ្លងយោបល់ថ្នាក់ខេត្ត និងជំនាញរដ្ឋបាលព្រៃឈើផង ទើបរលាយគ្មានសល់បែបនេះ។

លោក ស៊ាង សៅឌិន ប្រធានអង្គភាពអគ្គិសនីខេត្ត បានប្រាប់អ្នកយកព័ត៌មាន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា នេះថា គាត់មិនបានដឹងទេ ករណីកាប់ និងជីកយកគល់ធ្នង់យក្សមួយដើមនោះ ព្រោះមានក្រុមហ៊ុនអ៊ីវ ម៉េង ទទួលសិទ្ធិ ពី រដ្ឋាភិបាល ក្នុងការត្រួសត្រាយផ្លូវ ត្រូវគន្លងជួរខ្សែតបណ្តាញអគ្គិសនី។ ដោយឡែកលោក ម៉ៅ តំណាងក្រុមហ៊ុន អ៊ីង ម៉េង ប្រាប់ឲ្យដឹងថា ដើមឈើដែលចំគន្លងតបណ្តាញអគ្គិសនី គាត់ស្នើសុំទៅអាជ្ញាធរមូលដ្ឋាន ហើយអាជ្ញាធរ មូលដ្ឋានជាអ្នកកាប់ខ្លួនឯង ប៉ុន្តែ ដើមឈើធ្នង់យក្សមួយដើមនោះ មិនត្រូវគន្លងនោះទេ គ្រាន់តែជាប់នឹងគន្លងត បណ្តាញខ្សែភ្លើង ហើយការកាប់ និងគាស់យកឫសដើមឈើធ្នង់យក្សនោះ មិនពាក់ព័ន្ធក្រុមហ៊ុននោះទេ។

ប្រភពព័ត៌មាន ដោយឡែកមួយទៀត ប្រាប់ឲ្យដឹងថា ដើមឈើធ្នង់យក្សនោះ មានតម្លៃប្រមាណ២ម៉ឺនដុល្លារ ។ ការកាប់ និងគាស់យកដើមឈើធ្នង់ដ៏ធំនេះ សង្ស័យបង្កប់នូវអំពើពុករលួយផងដែរ ។

ជាមួយគ្នានឹងសកម្មភាព កាប់គាស់យកដើមឈើធ្នង់បែបនេះ ប្រជាពលរដ្ឋ និងមហាជនក្នុងខេត្តរតនៈគិរី មានមតិ លើកឡើង ស្រដៀងគ្នាថា មិនគួរនាំគ្នាបំផ្លាញនោះទេ ព្រោះទីនោះជាកន្លែងតំបន់ទេសចរណ៍ធម្មជាតិ ហើយដើម ឈើប្រភេទនេះ សឹងតែផុតពូជទៅហើយ ៕