ស្នងការខេត្ត ជួប​ជា​មួយ​កង​កម្លាំង​នៅវរ:​៩១១​និង៨០៧ ពង្រឹង​បញ្ហា​សន្តិសុខ និង​ទប់​ស្កាត់​បទ​ល្មើស តាម​ព្រំដែន

បន្ទាយមានជ័យ៖ លោកឧត្តមសេនីយ៏ អាតខែម ស្នងការនគរបាល ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ បានជួបជាមួយកងកម្លាំងនគរបាល នៅវរការពារព្រំដែនលេខ៩១១ និង៨០៧ ដើម្បីពង្រឹងបញ្ហាសន្តិសុខ និងការទប់ស្កាត់បទល្មើស ដែលអាចកើតមានឡើង នៅតាមព្រំដែន ជាប់ប្រទេសថៃ ។

នៅចំពោះកងកម្លាំងនគរបាល ទាំងអស់ លោកឧត្តមសេនីយ៏ស្នងការ បានដាក់ផែនការបន្ថែម ដល់នគរបាលទាំងអស់ ត្រូវធ្វើការទប់ស្កាត់នូវបទល្មើសមួយចំនួនដូចជា ការលួចឆ្លងដែនខុសច្បាប់នៅតាមច្រករបៀង ការលួចនាំទំនិញខុសច្បាប់ទាំងចេញទៅប្រទេសថៃ និងពីថៃមកកម្ពុជា ការជួញដូរ និងចែកចាយគ្រឿងញៀន ចោរកម្ម និងជាពិសេសនោះគឺ ការត្រួតពិនិត្យតាមច្រករបៀង ជាប់ព្រំដែនជាមួយប្រទេសថៃ ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៏ស្នងការ បានជំរុញឲ្យកងកម្លាំងនគរបាល នៃវរទាំង២ ត្រូវមានការទទួលខុសត្រូវខ្ពស់ និងបង្កើនការទំនាក់ទំនង ជាមួយតម្រួតថៃ ក៏ដូចជាទាហាន របស់ថៃ ដែលនៅឈរជើង តាមខ្សែបន្ទាត់ព្រំដែន ធ្វើយ៉ាងណាឲ្យតំបន់ព្រំដេន មានសុខសន្តិភាព សម្រាប់ការរកសីុ របស់ប្រទេសជាពលរដ្ឋ ទាំង២ប្រទេស ។

លោកឧត្តមសេនីយ៏ស្នងការ ក៏បានណែនាំ ដល់កងកម្លាំងត្រូវរួមសហការគ្នា និងគោរពតាមបទបញ្ជាថ្នាក់លើ លើកិច្ចការព្រំដែន បូរណភាពទឹកដី ព្រមទាំងមានការឯកភាពគ្នាផ្ទៃក្នុងផងដែរ ធ្វើយ៉ាងណាគោរពតួនាទី និងភារកិច្ចរៀងៗខ្លួន៕