អារកស្ត្រីជនជាតិចិនម្នាក់ រួចអូសចូល ក្នុងបន្ទប់ជួល ផ្សារបុរីញូថោន សង្កាត់ចោមចៅ

ភ្នំពេញ ៖ ស្ត្រីជនជាតិចិនម្នាក់ វ័យប្រហែល២៥ឆ្នាំ ត្រូវបានជនមិនស្គាល់មុខវាយនឹងដំបង រួចអូសចូលក្នុងបន្ទប់អារ.កសម្លាប់ ហើយត្រូវបានគេប្រទះឃើញ នៅម៉ោង៧ជាងយប់់ ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្ថិតនៅក្នុងបន្ទប់សំណង់ផ្សារបុរីញូថោន ក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ស្ត្រីជនរងគ្រោះ គឺជាជនជាតិចិន តែមិនត្រូវបានគេស្គាល់ឈ្មោះនោះទេ ស្លាប់នៅក្នុងបន្ទប់ជួលក្នុងផ្សារជាន់ទី២។

បើយោងតាមប្រភពព័ត៌មាន ពីនគរបាលបានឲ្យដឹងថា មុនពេលកើតហេតុមានអ្នកយាមប្រចាំ នៅក្នុងផ្សារបុរីញូថោន បានរាយការណ៍ប្រាប់ថា មានមនុស្សស្រីម្នាក់ ត្រូវបានគេវាយសម្លាប់ ពេលនោះមន្ត្រីនគរបាល បានចុះមកដល់ពេលនោះប្រទះឃើញស្ត្រីម្នាក់ ដែលជាជនជាតិដេកស្លាប់ ដោយសារជនមិនស្គាល់អត្តសញ្ញាណ វាយរួចអូសទៅអារកនៅក្នុងបន្ទប់ជួល ផ្សារបុរីញូថោន បង្កឲ្យមានការភ្ញាក់ផ្អើលតែម្តងទៅ ប៉ុន្តែពេលនេះជំនាញនគរបាល កំពុងតែពិនិត្យ ធ្វើស្រាវជ្រាវ ដើម្បីរកជនដៃដល់ដើម្បីឃាត់ខ្លួន ហើយជាបឋមនគរបាល ធ្វើការឃាត់ខ្លួនជនជាតិចិន បានមួយចំនួនផងដែរ ដើម្បីធ្វើការសាកសួរ៕