​បុណ្យអុំទូក នៅ​កសិណ​ប្រាសាទ បន្ទាយឆ្មារ ថ្ងៃទី​២១-២២ វិច្ឆិកា ដូច​រាល់​ឆ្នាំ​

បន្ទាយមានជ័យ: បើទោះបីជា​ថ្នាក់ជាតិ បាន​ផ្អាក​ធ្វើ​ព្រះរាជ​ពី​ធី​បុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះ​ព្រះ​ខែ ក៏ដោយ ក៏​នៅ​ស្រុក​ថ្មពួក បានប្រកាស​ធ្វើ​ពិធី​នោះ នៅ​ឃុំ​បន្ទាយឆ្មារ គឺ​នៅ​កសិណ​ប្រាសាទបន្ទាយឆ្មារ ដូច​រាល់​ឆ្នាំ​។​
   
​យោង​សេចក្តីជូនដំណឹង និង​ការអំពាវនាវ​របស់ គណ​:​កម្ម​ការរៀបចំ​បុណ្យជាតិ អន្តរជាតិ ស្រុក​ថ្មពួក ចុះ​ថ្ងៃទី​១២ វិច្ឆិកា ចុះហត្ថលេខា​ដោយ​លោក ប្លែក វ៉ា​រី អភិបាលស្រុក អោយដឹងថា​: ព្រះរាជ​ពិធីបុណ្យ​អុំទូក នឹងធ្វើ​នៅ​កសិណ​ប្រាសាទ បន្ទាយឆ្មារ ភូមិ​បន្ទាយឆ្មារ​ខាងត្បូង ឃុំ​បន្ទាយឆ្មារ ម៉ោង​៨​ព្រឹក ដល់ ៥​ល្ងាច ថ្ងៃទី​២១-២២ ខែវិច្ឆិកា ខាងមុខ​។​
 
​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​អ្នកពាក់ព័ន្ធ ចូលរួម​អោយបាន​ច្រើន ដើម្បី​ញុំ​ាំ​ង​អោយ​ពិធី សប្បាយរីករាយ​នេះ ប្រព្រឹត្តទៅ​មហោឡា​រឹក អ​ធឹ​ក​អធម ប្រកប ដោយ​បរិយាកាស​រីករាយ ធានា​សុវត្ថិភាព​។​
   
​សេចក្តី​ជូន​ដំ​ណឺង និយាយ​បន្តថា​: ចំពោះ​ការចូលរួម ផ្តល់​ការគាំទ្រ ឬ​អំណោយ លោកអ្នក​សប្បុរស អាចទាក់ទង​ការិយាល័យ រដ្ឋបាល​ស្រុក​: ទូរស័ព្ទ​លេខ​: ០៩៧ ៧២ ៨២ ៨៧៣ /០៩៧ ២០ ៤៤ ៨៤៩/ ០១២ ២៨ ៤២ ៩១ ឬ​នៅ​ឃុំ​បន្ទាយឆ្មារ ទាក់ទង​ទូរស័ព្ទ​លេខ​: ០១២ ៧១ ៧១ ១៨ / ០៩៧ ៦៥ ៥៣ ៥៨៨​។​
    
​លោក វ៉ែន សំ​អូន មេឃុំ​បន្ទាយឆ្មារ បានអោយដឹង ថ្ងៃទី​១៥ វិច្ឆិកា​ថា​: នៅក្នុង​ឱកាស​នោះ ក៏​នឹងមាន​ពិធី​អកអំបុក សំពះ​ព្រះ​ខែ និង​បណ្តែតប្រទីប ពេល​រាត្រី​ផងដែរ​៕V/S