បុរស​ម្នាក់ រអិល​ជើង​ធ្លាក់​ទឹកស្រះ ជម្រៅ​៤​ម៉ែត្រ លង់​ស្លាប់​

ត្បូងឃ្មុំ: បុរស​ម្នាក់ ឈរ​លេង​នៅ​មាត់​ស្រះ ក៏​រអិល​ជើង​ធ្លាក់ចូល​ទឹកស្រះ ជម្រៅ​៤​ម៉ែត្រ បណ្តាល​ឲ្យ​លង់​ស្លាប់ សង្ស័យ​អត់​ចេះ​ហែល​ទឹក ទើប​ស្លាប់​។ ករណីនេះ បានកើត​ឡើង កាល​វេលា​ម៉ោង ១​និង​៣០​នាទី រសៀល ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នៅ​ស្រះ​ទឹក ក្នុងភូមិ​ក្រញូង ឃុំ​ម្លូរ ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ ។​

​សមត្ថកិច្ច​មូលដ្ឋាន បាន​ឲ្យ​ដឹងថា ជនរងគ្រោះ ឈ្មោះ តេ​ក មឿ​ន អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។ មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ទៅ​ឈរ​លេង នៅ​នឹង​មាត់​ស្រះ​ទឹក ហើយ​សង្ស័យ រអិល​ជើង​ធ្លាក់​លង់​ស្លាប់​តែម្តង ដោយ​ពុំមាន​អ្នកណា ឃើញ​ជួយសង្គ្រោះ​ទាន់​ឡើយ​។​

​ក្រោយពី​កើតហេតុ សមត្ថកិច្ច បាន​ចុះមក​ពិនិត្យ​លើ​ខ្លួន​សាកសព រួច​បាន​ប្រគល់ជូន ក្រុមគ្រួសារ​យកទៅ ធ្វើបុណ្យ​តាម​ប្រពៃណី ៕V​/S

បុរស​ម្នាក់ រអិល​ជើង​ធ្លាក់​ទឹកស្រះ ជម្រៅ​៤​ម៉ែត្រ លង់​ស្លាប់​