កម្លាំង​ចម្រុះចុះ​អនុវត្ត​ដីកា​បង្គាប់​ឱ្យ​ប្រគល់​អចលន​វត្ថុ​​​នៅសង្កាត់​បឹង​កក់២មិន​បាន​សម្រេច​

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា នៅ​មុន​នេះ​បន្តិច​ កម្លាំង​ចម្រុះ​ដឹក​នាំ​ដោយ​ព្រះ​រាជ​អាជ្ញា​រង​វង្ស ប៊ុន​វិសុទ្ធ​ បាន​ចុះ​អនុវត្ត​ដីកា​លេខ​៣៩៤ របស់​​ចៅ​ក្រម​តុប ឈុន​ហេង សម្រេច​បង្គាប់​ឱ្យឈ្មោះ​យិន សុវណ្ណនី ​ប្រគល់​អចលនវត្ថុ​ ដី ផ្ទះ និង​ក្រុម​ហ៊ុន​ខា​ហ្សា​ខប​ភើរេ​ស្សិន​ ដែល​មាន​ទី​តាំង​ស្ថិត​នៅ​ផ្ទះ​លេខ​២៦២E ផ្លូវ​៥៩៨ សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោកឱ្យ​ទៅ​ឈ្មោះ​ឡៅ ស៊ុន​ហ្វា​​។

​ខណៈ​ពេល​សមត្ថ​កិច្ច​ចុះ​អនុវត្ត​ដីកា​នោះ មានការ​ប៉ះ​ទង្គិច​ពាក្យ​សម្តី​ និង​ប្រទូស្ត​រាយ​គ្នា​​​​​​​​​​​​​​​​រវាង​ម្ចាស់​ផ្ទះ​ និង​កង​កម្លាំង​ដឹក​នាំ​ដោយ​ព្រះ​រាជអាជ្ញា​រងវង្ស ប៊ុន​វិសុទ្ធ ដោយ​ម្ចាស់​ផ្ទះ​បាន​ស្រែក​ថា អយុត្តិ​ធម៌​ណាស់​ ហើយ​បាន​រារាំង​សមត្ថ​កិច្ច​មិន​ឱ្យ​ចូល​ផ្ទះ​។

ទោះ​ជា​យ៉ាង​ណា​ ការ​ព្យាយាម​សម្រុក​ចូល​ផ្ទះ​ខាងលើ​មិន​បាន​សម្រេច​ឡើយ ដោយ​ប្រឈម​មុខ​ដាក់​គ្នារវាង​ម្ចាស់​ផ្ទះ និង​សមត្ថ​កិច្ច​អស់​រយៈ​ពេល​​ប្រហែល​ជាង​១ម៉ោង​។

ពេល​នេះ​គេ​មិន​ទាន់​ដឹងពី​លទ្ធ​ផល​​​ចុះអនុវត្ត​ដីកា​នោះ​យ៉ាង​ណា​ទេ ខណៈ​មានការ​រារាំង​ពី​ម្ចាស់​ផ្ទះ​៕