ពលរដ្ឋ​៦០​នាក់​​នៅ​ជ្រោយ​ចង្វារលើក​គ្នា​តវ៉ា​ដុត​កង់​ឡាន​ប្រឆាំង​ក្រុម​ហ៊ុន​សុខាដែល​ធ្វើ​របងរំលោភ​យក​ដី​

រាជ​ធានី​ភ្នំពេញ​ ៖ ​សេចក្តី​រាយការណ៍​បាន​ឱ្យ​ដឹង​ថា ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រជា​ពលរដ្ឋ​ប្រមាណ​ជា​៦០​នាក់​ដែល​គាំ​ទ្រ​ពលរដ្ឋ​ចំនួន​២​គ្រួសារ​​​​​​​ដែល​ត្រូវ​គេ​រំលោភ​យក​ដី​នៅ​ជ្រោយ​ចង្វារ​បាន​លើក​គ្នា​ធ្វើ​ការ​តវ៉ា​ដុត​កង់​ឡានរារាំង​​មិន​ឱ្យ​ក្រុម​ហ៊ុន​សុខា​ធ្វើ​របង​រំលោភ​យក​ដី​របស់​ពួក​គាត់​ដែល​មិន​ទាន់​ដោះ​ស្រាយ​ចប់​។

ការ​តវ៉ា​នេះ​បាន​ផ្ទុះ​ឡើង​កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​១៦ វិច្ឆិកា ២០១៥ បន្ទាប់​ពី​សមត្ថ​កិច្ច​ រួម​ទាំង​ក្រុម​ហ៊ុន​បាន​ដឹក​សម្ភារ​មក​ធ្វើ​របង​លើ​ដី​ដែល​មាន​ទំនាស់​​យូរ​មក​ហើយ​នេះ។

ប្រជា​ពលរដ្ឋ​២​គ្រួសារ​ដែល​គេ​រំលោភ​យក​ដី ១-ឈ្មោះ​​​នាង សាឡី ភេទ​ស្រី អាយុ​៦៨​ឆ្នាំ​ និង​២-ឈ្មោះ​នាង សាឡន​ ។ ពួក​គាត់​ស្ថិត​ក្នុង​ចំណោម​ប្រជា​ពលរដ្ឋ​ចំនួន​៤​គ្រួសារ​ដែល​មាន​ដី​នៅ​ក្បាល​ជ្រោយ​ ដោយ​រស់​នៅ​តាំង​ពីឆ្នាំ​១៩៨០មក​។ ពួក​គាត់​បាន​ចោទ​ក្រុម​ហ៊ុន​សុខា​ថា ​រំលោភ​យក​ដី​របស់​ពួក​គាត់​ ហើយ​ដោះ​ស្រាយ​ឱ្យ​ពួក​គាត់​១ម៉ែត្រ​ការ៉េ​១០០​ដុល្លារ តែ​ពួក​គាត់​មិន​ព្រម​ ​។​

គួរ​បញ្ជាក់​ថា ដី​នេះ​​ត្រូវ​អាជ្ញា​ធរ​ខណ្ឌ​​ជ្រោយ​ចង្វារ​ និង​សង្កាត់​ទទួលស្គាល់​​ថា ជា​ដី​របស់​ប្រជា​ពលរដ្ឋ​ទាំង​២​គ្រួសារ​នេះ​រស់​នៅ​តាំង​ពី​ឆ្នាំ​១៩៨០ពិត​ប្រាកដ​មែន​​ ហើយ​ប្រជា​ពលរដ្ឋ​រស់​នៅ​ជិតខាង​ក៏​មានការ​គាំ​ទ្រ​ប្រជា​ពលរដ្ឋ​២​គ្រួសារ​នេះ​ដែរ​ ៕