មុននេះបន្តិច​ លោក អេង ឆៃអ៊ាង ​ដើរចេញពីកិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា

រាជធានីភ្នំពេញ ​៖ បើតាមអ្នកឆ្លើយឆ្លង​ព័ត៌មានកោះសន្តិភាពបាន​ឲ្យដឹងនៅប៉ុន្មាននាទីមុននេះថា ​នៅម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី១៦ ​វិច្ឆិកា ២០១៥​ សមាជិក​គណៈកម្មាធិការ​អចិន្រ្តៃយ៍រដ្ឋសភា ​និងជាប្រធាន​​គណៈកម្មការទី១​នៃរដ្ឋសភា ​លោក អេង ឆៃអ៊ាង ​បានដើរចេញពីកិច្ចប្រជុំ​គណៈកម្មាធិការ​​អចិន្រ្តៃយ៍​រដ្ឋសភា ​ខណៈដែល​អង្គប្រជុំបាន​លើកយករបៀបវារៈស្តីពី​ការពិនិត្យរបាយការណ៍​សំណុំរឿងពាក់ព័ន្ឋនឹង​ការអនុវត្តទោសលោក សម រង្ស៊ី ។