សមត្ថកិច្ច​ប៉ូលិស​តាម​ប្រមាញ់ ជនសង្ស័យ​រហូត​បាញ់​ត​គ្នា ស្លាប់​ម្នាក់​និង​ចាប់​បាន​មេខ្លោង

សមត្ថកិច្ច​ប៉ូលិស​តាម​ប្រមាញ់ ជនសង្ស័យ​រហូត​បាញ់​ត​គ្នា ស្លាប់​ម្នាក់​និង​ចាប់​បាន​មេខ្លោង

ខេត្ត​ត្បូងឃ្មុំ ៖ ក្រុម​ជនសង្ស័យ​ប្រដាប់​អាវុធ​មាន​គ្នា​២​នាក់ ដែល​តាម​ការ​អះអាង​របស់​សមត្ថកិច្ច​ថា បាន​រៀបចំ​គម្រោង​ចេញ​ទៅ​ធ្វើ​សកម្មភាព​ប្លន់​នៅ​កន្លែង​ណាមួយ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​នាក់​តាម​ប្រមាញ់​និង​ទ្បោ​ម​ព័ទ្ធជាប់​ដើម្បី​ឃាត់ខ្លួន ។

ប៉ុន្តែ​ដោយសារ​ពួក​គេ​មិន​ព្រម​ប្រគល់​ខ្លួន​ឲ្យ​សមត្ថកិច្ច ក៏​មានការ​ផ្ទុះអាវុធ​ត​គ្នា​ទៅ​វិញ​ទៅ​មក​មួយ​ប្រាវ បណ្ដាល​ឲ្យ​ត្រូវ​ជនសង្ស័យ​ម្នាក់​ស្លាប់ និង​ម្នាក់​ត្រូវ​ចាប់ខ្លួន​កាលពី​វេលា​ម៉ោង​៣​និង​៣​នាទី​រសៀល ថ្ងៃ​ទី​១៣ ខែវិច្ឆិកា នៅ​លើ​ផ្លូវជាតិ​លេខ​៧ ក្នុងភូមិ​បទ​ទន្លា ឃុំ​កណ្តោលជ្រំ ស្រុក​ពញាក្រែក ។

ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី ម៉ៅ ពៅ ថ្លែង​ថា ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​នេះ​គឺ​បាន​ធ្វើ​ឡើងជា​ច្រើន​ថ្ងៃ រហូត​ដល់​ដឹង​មុខសញ្ញា​ជនសង្ស័យ​គឺ​ឈ្មោះ ញ៉េ ទ្ប​យ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​និគម​ក្រោម ឃុំ​ស្រទ្ប​ប់ ស្រុក​ត្បូងឃ្មុំ មាន​ដីកាចាប់ខ្លួន​ដល់​ទៅ​២​ក្នុង​នោះ ៖

១-​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ចេញ​ដោយ​ចៅក្រម​ស៊ើបសួរ លោក ប៉ុក សុវណ្ណ​មុនី នៃ​សាលាដំបូង​ខេត្តកំពង់ចាម ចោទប្រកាន់​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) ប្រព្រឹត្ត​នៅ​ភូមិ​ក្បាល​ស្លែង ឃុំ​ជាំ​ក្រវៀន ស្រុក​មេមត់ កាលពី​ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៥ ។

២-​ដីកា​ចេញ​ដោយ​លោក​ចៅក្រម​ស៊ើបសួរ អ៊ុំ ចាន់​ថុ​ល នៃ​សាលាដំបូង​ខេត្តកំពង់ចាម ចោទ​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស (​ប្លន់​) ប្រព្រឹត្ត​នៅ​ភូមិ​កណ្តោល​កោង ឃុំ​កោង​កាង ស្រុក​ពញាក្រែក កាលពី​ថ្ងៃ​២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។
លោកស្នងការ មាន​ប្រសាសន៍​ទៀត​ថា ជន​នេះ​គឺជា​មេចោរ​ប្លន់ ។ ស្រប​ពេល​ដែល​កម្លាំង​របស់​ស្នងការដ្ឋាន​ដេញ​តាម គឺ​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​រៀបចំ​ដោះ​ដូរ​កាំភ្លើងខ្លី​នៅ​ភូមិ​បទ​ទន្លា ឃុំ​ក​ណ្តោ​យ​ជ្រំ ។ គ្រានោះ​បក្សពួក​របស់​ចោរ​ឈ្មោះ នាង ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​មុខសញ្ញា​មក​ពី​ខេត្តកំពង់ធំ បាន​បាញ់​មក​លើ​សមត្ថកិច្ច​ជា​ច្រើន​គ្រាប់ ។

សមត្ថកិច្ច​បាន​ប្រើ​សិទ្ធិ​ការពារ​ខ្លួន​បាញ់​តបត​វិញ ជា​ហេតុ​បណ្តាល​ឱ្យ​ត្រូវ​ជន​នេះ​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​មេខ្លោង​ឈ្មោះ ញ៉េ ទ្ប​យ បាន​រង​របួស​ត្រូវ​បាន​ចាប់ខ្លួន​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។ ជន​ទាំង​២​នាក់​នេះ បាន​រៀបចំ​ដោះ​ដូរ​អាវុធ ដើម្បី​ចេញ​ធ្វើ​សកម្មភាព​នៅ​កន្លែង​ណាមួយ តែ​ត្រូវ​បាន​រូប​លោក​ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ជា​ច្រើន​នាក់ បង្ក្រាប​ទាន់​ពេលវេលា ។

គួរ​រំលឹក​ថា កន្លង​មក​នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ពញាក្រែក ក្រុម​ចោរ​ចំនួន​៤​នាក់ ពាក់​ឯកសណ្ឋាន​ប៉ា​រ៉ា ជិះ​រថយន្ត​ទ្បិ​ច​ស៊ី​ស RX300 បាន​តាម​ប្លន់​អាជីវករ​ឈ្មោះ ប៉ា​ង ពៅ ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ដល់​លំនៅ​ឋាន ស្ថិត​ក្នុងភូមិ​ក​ណ្តោ​ង​កោង ឃុំ​កោង​កាង ស្រុក​ពញាក្រែក កាលពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ល្ងាច ថ្ងៃ​ទី​២ ខែវិច្ឆិកា ឆ្នាំ​២០១៤ យក​លុយ​បាន​ជាង​១​ម៉ឺន​ដុល្លារ និង​គ្រឿងអលង្ការ​ជាង​៦០​តម្លឹង ។

ពេល​ប្លន់​នោះ ម្ចាស់ផ្ទះ​បាន​ប្រវាយប្រតប់​រហូត​ផ្ទុះអាវុធ​ត្រូវ​ចោរ​ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ចំណែក​បក្សពួក​៣​នាក់​ទៀត​រត់គេច​ខ្លួន​បាត់​រហូត​មក ដល់​ពេល​នេះ​មិន​ទាន់​ចាប់ខ្លួន​បាន​នៅ​ទ្បើ​យ​ទេ ៕ ​